ហ្វីល ណេ​វី​ល​: ឆេ​ល​ស៊ី​គួរ​បណ្តេញ​លោក ម៉ា​កូ អៀន​នី ដោយសារតែ​សកម្មភាព​អបអរ មិន​សមរម្យ​

906
ចែករម្លែក

ហ្វីល ណេ​វី​ល (Phil Neville) បាន​អំពាវនាវ​ឲ្យ​ក្លិប​ឆេ​ល​ស៊ី​បណ្តេញ​ជំនួយការ ម៉ា​កូ អៀន​នី (Marco Ianni) ចំពោះ​កាយវិកា​មិន​សមរម្យ​របស់លោក​ដែល​កើតមាន​បន្ទាប់ពី​ក្រុម ឆេ​ល​ស៊ី​តាម​ស្មើ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​ចុង​ម៉ោង​។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) អ្នកចាត់ការ​ក្លិប​យូ​ណាយ​ធី​ត​ក្តៅចិត្ត​ចំពោះ​ទង្វើ របស់លោក អៀន​នី ដែល​ស្តែងចេញ​នៅពេល​អបអរ​គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ រ៉ូ​ស បា​ឃ្លី (Ross Barkley) ដែល​បណ្តាល​ឲ្យ​មាន​ជម្លោះ​។​

​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​នេះ​ទទួលបាន​ការ​សូម​អភ័យទោស​ពី​លោក អៀន​នី និង​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ជា​អ្នកចាត់ការ​ក្លឹប​ឆេ​ល​ស៊ី​និង​បាន​និយាយថា លោក​ចាត់ទុក​បញ្ហា​នេះ​ត្រូវបាន​បិទ​បញ្ចប់​ហើយ ប៉ុន្តែ ណេ​វី​ល អតីត​ខ្សែការពារ យូ​ណាយ​ធី​ត​គិតថា ឆេ​ល​ស៊ី​គួរ​ចាត់វិធានការ​បន្ថែមទៀត​លើ​ជំនួយការ​របស់ខ្លួន​។​
​ ​
​ណេ​វី​ល បាន​និយាយថា “​បុគ្គលិក​ម្នាក់​នោះមក​ពី​ក្លឹប​ឆេ​ល​ស៊ី​គឺ​គ្មាន​ភាពសមរម្យ ទាល់តែសោះ​។ គ្មាន​ឆ្លងកាត់​សាលារៀន​និង​គ្មាន​ភាពជា​មនុស្ស​ទេ​”​។​
​ ​
​តាម​ដឹងថា លោក អៀន​នី បាន​ទៅ​ឈរ​នៅ​ចំពោះមុខ​លោក ម៉ូ​រី​ញ៉ូ និង​មន្ត្រី​របស់លោក និង​អបអរ​ចំពោះមុខ​ដោយ​កាយវិការ​ច្រងេងច្រងាង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ា​កូ អៀន​នី (Marco Ianni)

ទីតាំងផ្សាយពាណិជ្ជកម្ម