សម្ដេច​តេ​ជោ​ហ៊ុនសែន​បង្ហាញ​ពី​សក្តានុពល​វិនិយោគ​របស់​កម្ពុជា​ជូន​ធុរកិច្ច​ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ ២០១៨

1051
ចែករម្លែក

ភ្នំពេញ​៖​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​ថ្ងៃទី​២៣​ខែ តុលា នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អ​ញ្ជើ ញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិនិ យោគ​ពិភពលោក​ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ​«​ទស្សនៈវិស័យ​វិនិយោគ​ក្នុង​យុគ្គសម័យ សាកលភាវូបនីយកម្ម​» ដែល​ពិធី​នេះ​គឺមាន​ការចូលរួម​ពី​អគ្គលេខាធិការ​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិ វឌ្ឍ​និង​ប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជាច្រើនរូប​ទៀតផង​ដែរ ។ នេះ​បើ​យោងតាម​ប្រភព​ហ្វេ​ស​បុក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។​

​នៅ​ឱកាស​នោះ​ផងដែរ​បន្ទាប់ពី​សុន្ទរកថា​របស់​អគ្គលេខា​ធិ​ការ​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​រួចហើយនោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​សំខាន់​ដែលមាន​អត្ថន័យ​ថាស​ម្ដេច​ពិតជា​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិនិយោ គ​ពិភពលោក​ឆ្នាំ ២០១៨ ដើម្បី​ចែករំលែក​ចក្ខុវិស័យ​ស​ម្រា​ប់​អនាគត​របស់​យើង ។ ស​ម្តេចក៏​អរគុណ​ដល់​អគ្គលេខា ធិកា​រ​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​និង​រដ្ឋាភិបាល​ស្វី​ស​ដែល​បានផ្ដល់​បដិសណ្ឋា រកិច្ច​យ៉ាង​កក់ក្តៅ​ដល់​រូប​សម្ដេច​និង​គណៈប្រតិភូ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គាំទ្រ​ផងដែរ​ចំពោះ​កិច្ចពិភាក្សា​នានា​និង​អនុសាសន៍​ល្អៗ​ជាច្រើន​តាមរយៈ​បទ​អន្តរាគមន៍​មុនៗ​ទាក់ទង​ទៅនឹង​ការវិនិយោគ​ក្នុង យុគ្គសម័យ​ថ្មី​នៃ​សាកលភាវូបនីយកម្ម​ដែលមាន​សារៈសំខាន់​ជាខ្លាំង​សម្រាប់​ស្ថិរភាព​និង​ការអភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ​ក្នុង​តំបន់​និង​ពិភពលោក​។ ដោយ សារ​តែ​កម្ពុជា​ធ្លាប់បាន​ចូលរួម​វិភាគទាន​មួយចំនួន​ដល់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទាំង​ក្នុង​ក្របខណ្ឌ​តំបន់​និង​សាកលលោក​នោះ​។

​សម្តេច​ក៏បាន​ចែករំលែក​នូវ​គោលនយោបាយ​វិនិយោគ​និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ដូចខាងក្រោម​៖​កម្ពុជា​គាំទ្រ​ពេញទំហឹង​និង​ផ្ដល់​អាទិភាព​ខ្ពស់​ចំពោះ​គោលនយោបាយ​សាកលភាវូបនីយកម្ម​ដែល​ប្រកាន់យក​នៅ​ប្រទេស​ភាគច្រើន​នៅក្នុង​សកលលោក​។​ប៉ុន្តែ​ពិភពលោក​បច្ចុប្បន្នកំពុង​ប្រឈម​បញ្ហា​ជាច្រើន​យ៉ាង​ក្នុង​ទិដ្ឋភាព​នយោបាយ​សេដ្ឋកិច្ចសង្គម​និង​អន្តោ​ប្រវេ​សន្ត​ន៍​បណ្តាលមកពី​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​ស្របគ្នា​ទៅនឹង​និន្នាការ​គាំ ពារ​និយម​នៅក្នុង​បណ្ដា​ប្រទេស​ជឿនលឿន​ខ្លះ​ដែល​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិយាកាស​វិនិយោគ​សាកល និង ធ្វើឱ្យ​ថមថយ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ទៅកាន់​ប្រទេស​កំពុង អភិវឌ្ឍន៍​។​ទោះ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ប្រកាន់ខ្ជាប់​គោលនយោបាយ​បើកចំហ​ដែល​ធ្លាប់បាន​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍ ។ តាម​របាយការណ៍​រប​ស់ UNCTAD ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​សម្រាប់​កម្ពុ​ជាមាន​ការកើនឡើង ១២ ភាគរយ​ក្នុង​ឆ្នាំ ២០១៧ ដល់​កម្រិត​ខ្ពស់បំផុត ២,៨ ប៊ី​លាន​ដុល្លារ អាមេរិក​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទូរគមនាគមន៍ អចលនទ្រព្យ និង ទំនិញ​កម្មន្តសាល​មិន មែន​វាយ​ន​ភណ្ឌ​ដែល​ធ្វើអោយ​កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ៥ លើ​ពិភពលោក​ទទួលបាន​កំណើន​នៃ​ការវិនិយោគ​ខ្ពស់​ជាងគេ​កា​រវិ​និ​យោ គ​ដោយផ្ទាល់​ពី​បរទេស​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ​។ កម្ពុជា​បាន​កាត់បន្ថយ​ភាពក្រីក្រ​៥៣ ភាគរយ​ក្នុង​ឆ្នាំ ២០០៤ មក​នៅ ត្រឹម ១៣,៥% នៅ​ឆ្នាំ ២០១៤ ។​

​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ជំរុញ​គោលនយោបាយ​ច្បាស់លាស់​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​បន្ថែមទៀត​តាមរយៈ​ការពង្រីក​មូលដ្ឋាន​ផលិតកម្ម​ក​សា ង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ដឹកជញ្ជូន កាត់​បន្ថយថ្លៃ​អគ្គិសនី លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស​ការរៀប​ចំ​ប្រព័ន្ធ​បច្ចេកទេស​ព័​ត៌ មានការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​ការកែទម្រង់​ស្ថាប័ន​គតិយុត្ត ។ ជាងនេះទៅទៀត​កម្ពុជា​កំពុង​ជំរុញ​ការវិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ផ្ដល់​សេវា កម្ម​ប្រមូលផ្ដុំ​ប្រកបដោយ​ប្រសិទ្ធភាព ។ មកដល់ពេលនេះ​វិនិយោគិន​បាន​ស្នើសុំ​ចុះបញ្ជី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៤៧ ទីតាំង​ក្នុងនោះ​១៩ ទីតាំង​កំពុង ដំណើរការ​ផលិត​និង​នាំចេញ ហើយ ១០ ទីតាំង​ផ្សេងទៀត​កំពុងដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា ។ ជាមួយនឹង​សក្តានុពល​វិនិយោគ​លើ​គ្រប់ វិស័យ​គោលនយោបាយ​គាំពារ និង​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ កម្លាំង​ពលកម្ម​ទីផ្សារ​ទូលាយ​នោះ​បច្ចុប្បន្ន​កម្ពុជា​ក៏មាន​អ្នកវិនិយោគ​បរទេស​ជាច្រើន បាន ផ្លាស់ប្ដូរ​ទីតាំង​រោងចក្រ​មក​កម្ពុជា​ព្រមទាំង​មានការ​វិនិយោគ​ធំៗ​ផងដែរ​ដូចជា ចិន ជប៉ុន កូរ៉េ​ត្បូង​ជាដើម​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តទៀតថា​សាកលភាវូបនីយកម្ម​គឺជា​និន្នាការ​នៃ​ពិភពលោក​ទាំងមូល​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ការ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ប៉ុន្តែ​ក៏មាន​បញ្ហា​ប្រឈម​ផងដែរ​។ សម្ដេច​ក៏​សូម​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់​រួម​សម្ដែង​នូវ​ឆ​ន្ទះ​និង​ការទទួល ខុសត្រូវ​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សកល​នេះ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​បរិយាកាស​វិនិយោគ​និង​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​ក៏ដូចជា​បង្កើន​ទំនុកចិត្ត​ក្នុង វិស័យ​ហិរញ្ញវត្ថុ​និង​វិស័យ​ឧស្សាហកម្ម​។ ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ​មួយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការរួម ចំណែក​ជា​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ការពារ​តំបន់​ពាណិជ្ជកម្ម​សេរី និង​សមត្ថភាព​ក៏ដូចជា​ដើម្បី​រក្សា​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក​។​

​ជាមួយគ្នានេះ​សម្ដេច​ក៏​សូម​ឲ្យ​ប្រមុខ​ដឹកនាំ​ប្រទេស​និង​ក្រុមហ៊ុន​នានា​ចូលរួម​ជា​ដៃគូ​វិនិយោគ​ជាមួយ​កម្ពុជា​ដើម្បី​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​។ ជាងនេះទៅទៀត សម្តេច​ក៏​គាំទ្រ​ពេញទំហឹង​នូវ​គោលនយោបាយ​អន្តរជាតិ​នានា​ដែល​ជ្រោមជ្រែង​ដល់​ការវិនិយោគ​ក្នុង​តំបន់​និង​ពិភពលោក​ព្រមទាំង​អំពាវនាវ​ដល់ដៃ​គូ​អភិវឌ្ឍន៍​នានា​សូម​ផ្តល់ជំនួយ​បច្ចេកទេស​ផ្សេងៗ​ដល់​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដើម្បី​ជួយ​គាំទ្រ​ដល់​ការរៀបចំ​និង​អនុវត្ត​គោលនយោបាយ​គាំទ្រ​កំណើន​ប្រកបដោយ ប្រសិទ្ធភាព​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម