សិស្សស្រី​ដែល​គេ​រំលោភ​បូក​ត្រូវ​សាលា​ថ្មី​បដិសេធ​មិន​ទទួល​ដោយ​ខ្លា​ចនាង​ធ្វើឱ្យ​ខូចបរិយាកាស​

1406
ចែករម្លែក

សិស្សស្រី​ម្នាក់​ដែល​ត្រូវ​សិស្ស​ប្រុស​បួន​នាក់​ចាប់រំលោភ​បូក​នៅ​សាលា​មួយ​ស្ថិតក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​សាលា​ថ្មី​បដិសេធ​មិន​ទទួល​ឱ្យ​ចូលរៀន​ឡើយ​ដោយ​ខ្លាច “​នាង​ធ្វើឱ្យ​ខូច បរិយាកាស​” ។​

​ទូរទស្សន៍ NDTV បាន​ផ្សាយ​ថា សិស្សស្រី​វ័យ ១៦ ឆ្នាំ​ខាងលើ​មាន​ផ្ទៃពោះ ក្រោយពី​ត្រូវ សិស្ស​ប្រុសៗ រំលោភ​បូក​នៅ​សាលា​មួយ​នៅ​សាហាស​ពុត (Sahasput) ក្រុង​ដេ​រ៉ា​ឌុន (Dehradun) កាលពី​ថ្ងៃទី​១៤ ខែសីហា​។

​ចំណែកឯ​គណៈ​គ្រប់គ្រង​សាលា​រង​ការចោទប្រកាន់ថា​បាន​ព្យាយាម​លាក់បាំង​ករណី​ចាប់ រំលោភ​ខាងលើ ប៉ុន្តែ​ករណីនេះ​ត្រូវបាន​រាយការណ៍​ប៉ុន្មាន​សប្តាហ៍​ក្រោយពី​ដឹងថា​សិស្ស ស្រី​រងគ្រោះ​មាន​ផ្ទៃពោះ​។

​ឪពុកម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​រួចហើយ ដោយ​អះអាងថា សាលារៀន​នានា​នៅក្នុង​ទីក្រុង​ដេ​រ៉ា​ឌុន​កំពុង​រើសអើង​កូនស្រី​របស់​ពួកគាត់​ដោយ​បដិសេធ មិនឱ្យ​នាង​ចូលរៀន​។​

​ពេលនេះ ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​លើ​ពាក្យបណ្តឹង​ចាប់រំលោភ​របស់​ក្មេងស្រី រងគ្រោះ​ដើម្បី​ផ្តន្ទាទោស​ជនល្មើស​៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម