ព្រះ​នាង​មេ​ហ្គា​ន​គ្រង​ឈុត​រ៉ូ​ប​ពណ៌​ស្រស់​ឆើតឆាយ​តម្លៃ​ជាង​២​ពាន់​ដុល្លារ និង​ស្បែកជើងកែងចោត​តម្លៃ ១៤៧ ដុល្លារ​អំឡុង​ទស្សនកិច្ច​នៅ​ហ្វី​ជី​

1329
ចែករម្លែក

​ព្រះ​នាង​មេ​ហ្គា​ន ម៉ា​កិល បាន​គ្រង​ឈុត​រ៉ូ​ប​ពណ៌​ផ្កាឈូក​ដ៏​ស្រស់​ឆើតឆាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៤​តុលា ខណៈដែល​ព្រះ​នាង​ដើរ​កាន់​ដៃ​ជាមួយ​ព្រះអង្គម្ចាស់​ហារី​ចូលទៅក្នុង​សាកលវិទ្យាល័យ​ប៉ាស៊ីហ្វិក​ខាងត្បូង​នៅ​ទីក្រុង​ស៊ូ​វ៉ា ប្រទេស​ហ្វី​ជី​។​

​មើលទៅ​មាន​ព្រះ​ភក្តិ​ស្រស់បស់​ខណៈ​ស្វាគមន៍​និស្សិត​និង​ហ្វូង​អ្នកគាំទ្រ ព្រះ​នាង​មេ​ហ្គា​ន​បានធ្វើឱ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​ឈុត​សម្លៀកបំពាក់​ធ្វើ​ពី​សូត្រ​តម្លៃ ២១០០ ដុល្លារ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក​ល្បី​របស់​បារាំង ឈ្មោះ Figue និង​ច្នៃ​ម៉ូត​ដោយ​លោក ហ្វ្រី​ដា កា​ឡូ​។​

​ឈុត​នេះ​មាន​ខ្សែ​ចង​ចង្កេះ​ជាមួយ​ម៉ូត​កអាវ​វាល​រៀង​អក្សរ V មាន​ដៃ​អាវ​វែង និង មាន​រូប​ផ្កា​ពេញ​ឈុត​នេះ​តែម្តង​។​

​ព្រះ​នាង​បាន​បន្ស៊ី​ឈុត​នេះ​ជាមួយ​ស្បែកជើង​ម៉ាក Castaner តម្លៃ ១៤៧ ដុល្លារ ដែល​ទ្រង់​បាន​ពាក់​ទៅ​ឆ្នេរ​ប៊ុន​ឌី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​ផ្តល់ឱ្យ​រូប​សម្រស់​ទាំងមូល​រប​ស់​ព្រះ​នាង​នូវ​ភាពស្រស់ស្អាត​មិនគួរ​ឱ្យ​ជឿ​៕ ដោយ៖ កញ្ញាដាលីស

ព្រះ​នាង​មេ​ហ្គា​ន​និង​ព្រះអង្គម្ចាស់​ហារី​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ហ្វី​ជី​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម