BMW កោះហៅ​រថយន្ត​ជាង​១​លាន​មកវិញ​ដោយសារ​បញ្ហា​ប្រព័ន្ធ​បំពង់​ស៊ី​ម៉ាំង​

1008
ចែករម្លែក

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ងBMWបាននិយាយកាលពីថ្ងៃអង្គារទី២៣តុលាថា ខ្លួននឹងហៅរថយន្តប្រើម៉ាស៊ូតបន្ថែមចំនួន១លាន ដោយសារបញ្ហាប្រព័ន្ធចំរោះផ្សែងក្នុងបំពង់ស៊ីម៉ាំង ដែលក្នុងករណីធ្ងន់ធ្ងរអាចបង្កអគ្គិភ័យ។

ក្រុមហ៊ុនបាននិយាយថា«នៅក្នុងរថយន្តប្រើម៉ាស៊ូតខ្លះ ប្រេងគ្លីកូលសំរាប់អោយត្រជាក់អាចលេចជ្រាបពីផ្នែកខូចណាមួយដែលអាចលាយជាមួយសារធាតុផ្សេងទៀតនៅក្នុងប្រព័ន្ធនេះដែលអាចបង្កជាអគ្គិភ័យ។ក្រុមហ៊ុនបានទាក់ទងអ្នកលក់ដែលនឹងទទួលបានការទាក់ទងពីម្ចាស់រថយន្តមានបញ្ហាដើម្បីយកមកត្រួតពិនិត្យប្រព័ន្ធចម្រោះផ្សែងក្នុងបំពង់ស៊ីម៉ាំង។

BMWកាលពីខែសីហាក៏បានប្រកាសហៅត្រឡប់រថយន្តជិតកន្លះលាននៅអឺរ៉ុបនិងអាស៊ីដោយសារបញ្ហាដូចគ្នានិងបានសុំទោសនៅកូរ៉េខាងត្បូងបន្ទាប់ពីរថយន្តប្រមាណ៣០គ្រឿងឆេះនៅទីនោះនៅឆ្នាំនេះ។

ការហៅចូលត្រឡប់មកវិញលើកនេះនាំអោយចំនួនរថយន្តកោះហៅសរុបកើនដល់ប្រមាណ១,៦លានគ្រឿងនៅទូទាំងពិភពលោក៕ដោយ៖វាសនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ