​ ​សម្តេច​តេ​ជោ​៖​ដោយសារតែ​សង្គ្រាម​មិនអាច​បញ្ចប់ ទើប​ស្វែងរក​ដំណោះស្រាយ​ដោយ​ការចរចាទើប​មាន​កិច្ច​ព្រម​ព្រ​ង​ទីក្រុង​ប៉ារីស​

932
ចែករម្លែក

ភ្នំពេញ​៖​នៅ​រាត្រី​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​និង​សិស្ស និស្សិត មកពី​បណ្ដា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ជាង ​៩០០​នាក់ ។​ដោយ​ផ្តោត​សំខាន់​ទៅលើ​រឿងរ៉ាវ​អាថ៌កំបាំង​ដែល​ប្រជាពលរដ្ឋ​មិនបាន​ដឹង​ឲ្យ​ស៊ីជម្រៅ​អំពី​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា​ត្រូវបាន​សម្តេច​បកស្រាយ​យ៉ាង​លំអិត។ សម្តេច​បញ្ជាក់ថា​ដោយសារតែ​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​នៅតែ​បន្ត​ហើយ​បាន​បង្កឲ្យ​ពលរដ្ឋ​នៅតែ​រងទុក្ខវេទនាទើប​មានការ​ស្វែងរក​ដំណោះស្រាយ​តាមរយៈការចរចាបញ្ចប់សង្រ្គាម​រវាង​ខ្មែ​និង​ខ្មែរ ហើយឈានទៅមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស   ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដែល​ផ្សាយ​ដោយ​ហ្វេ​ស​បុក​សម្តេចនាយក​រដ្ឋមន្ត្រី ។​

​នៅក្នុង​ពិធី​សំណេះសំណាល​នេះ​ប្រធានបទ​សំខាន់​ដែល​សម្ដេច​តេ​ជោ​មានប្រសាសន៍​លើកឡើង​នោះ​គឺ​ទាក់ទង​ទៅនឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពីព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ខួប​លើក​ទី​២៧​នៃ​កិច្ច​ព្រម ព្រៀង​សន្តិភាព​ប៉ារីស​(២៣ តុលា ១៩៩១ -២៣ តុលា ២០១៨) ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន រំលឹក ទាក់ទង​ទៅនឹង​ប្រវត្តិ​នៃ​ការកកើតឡើង​នៃ​កិច្ចព្រមព្រៀង​ថ្ងៃ ២៣ តុលា​យ៉ាង​ដូច្នេះ​ថា​៖“​ដោយសារតែ​សង្គ្រាម​នៅតែ​បន្តធ្វើ​ឲ្យ​ប្រជាជន​រងទុក្ខវេទនា ជា​បន្តបន្ទាប់​។​ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​សម្តេច​ក៏បាន​ស្វែងរក​នូវ​ដំណោះស្រាយ​នយោបាយ​មួយ​”​។ នៅ​ឆ្នាំ​១៩៨៤ នៅពេលដែល​សម្តេច​តេ​ជោ​ស្ថិតនៅ​ជា​ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​គឺមាន​ការរៀបចំ​ជំនួប​រវាង​សម្តេច និង សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ដែល​ជួយ​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង​នាពេលនោះ ។​ប៉ុន្តែ​ជំនួប​នេះ​ត្រូវបាន​អាក់ ខាន​អាស្រ័យ​ដោយ​ប្រទេស​មួយចំនួន​និង​ក្រុមខ្មែរក្រហម​ជំទាស់ ។ ការខិតខំ​លើក​នេះ​ប្រើ​រយៈពេល​វែង​បង្គួរ​ដោយមាន​ការ​ជ្រោមជ្រែង​ពី​មិត្តភក្តិ​បរទេស និង​ឥស្សរជន​ខ្មែរ​មួយចំនួន​ក្នុងនោះ​មាន​លោកស្រី ពុង ឈី​វ​ហ្កិ​ច បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​លីកាដូ​ជា​អ្នក​ប្រឹងប្រែង​ខ្លាំងជាងគេ​ក្នុង​ទំនាក់ទំនង​រវាង សម្តេច​តេ​ជោ​ជាមួយ​សម្តេចព្រះ​នរោត្តម សីហនុ ពេល​ចរចា​នៅ​ទីក្រុង​ប៉ារីស ។ សម្តេច​តេ​ជោ​បន្តថា​ការ ចាប់ផ្តើម​ការចរចា​ដំបូង​គឺ​នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS ប្រទេស​បារាំង ដែល​ការចរចា​នេះ​មាន​សេចក្តីប្រកាស​រួម​ដែល​ឡាយព្រះហស្តលេខា​ដោយ​សម្តេចព្រះ​នរោត្តម សីហនុ​និង​សម្តេច​(​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-០៤ ខែធ្នូ ឆ្នាំ ១៩៨៧)​។ ការចរចា​សីហនុ​-​ហ៊ុន សែន​លើក ទី ២​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង ។ ចាប់ផ្តើម​ពី​ជំនួប​បើកផ្លូវ​រវាង​សីហនុ -​ហ៊ុនសែន​ទាំង​ពីរលើក​ចរន្ត​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រីកធំឡើង​វេទិកា​ចរចា​ត្រូវបាន​ពង្រីក​រវាង​ភាគី​កម្ពុជា​និង​មានការ​ចូលរួម​ពី​សំណាក់​ប្រទេសមួយ​ចំនូ​ន ។ ដើម្បី​ធ្វើការ​ជាមួយ​សម្តេចព្រះ​នរោត្តម​សីហនុ​ពេលនោះ​គឺ​តាម​តាមរយៈ​ការរៀបចំ​ឡើង​នូវ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​ហៅ ថា (SNC) ដែល​ចែកចេញជា ៣ ដំណាក់កាល​ទៀត ។ ជាថ្មី​ម្តងទៀត​សម្តេច​តេ​ជោ​និង​សម្តេចព្រះ​នរោត្តម សីហនុ បាន​ខិតខំ​សារជាថ្មី​នៅ​ថ្ងៃទី ០២ និង​ថ្ងៃទី​០៤ ខែ មិថុនា ឆ្នាំ ១៩៩១ នៅ​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ព្រមព្រៀងគ្នា​ជាសម្ងាត់ ដោយ សម្តេចព្រះ​នរោត្តម សីហនុ​, សម្តេចម៉ែ​, រាជវង្សានុវង្ស​នឹង​យាង​មក​រួមរស់​ជាមួយ​រដ្ឋ​កម្ពុជា​ដោយ​រក្សាទុក​នូវ​រដ្ឋធម្មនុញ្ញ​,​ទង់ជាតិ​,​ភ្លេងជាតិ​របស់​រដ្ឋ​កម្ពុជា​, សម្តេច ហេង សំរិន នៅតែ​ជា​ប្រធាន ក្រុមប្រឹក្សារដ្ឋ​,​សម្តេច ជា ស៊ីម នៅតែ​ជា​ប្រធានរដ្ឋសភា​, ឯ​សម្តេច​ហ៊ុន សែន នៅតែ​ជា​នាយករដ្ឋមន្ត្រី​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា​អ្វីៗ​ស្ថិតនៅក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​ការប្រជុំ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​បូក​ប្រទេស​ធំ​ទាំង ៥​សហប្រធាន​ស​ន្និ សីទ​ទីក្រុង​ប៉ារីស​ដែលមាន​បារាំង​និង​ឥណ្ឌូនេស៊ី ព្រមទាំង​តំណាង​ពិសេស​របស់​អគ្គលេខា​អង្គការសហប្រជាជាតិ​បាន​បន្តធ្វើ​ពីថ្ងៃ​ទី ២៦-៣០ ខែសីហា ឆ្នាំ ១៩៩១ នៅ​ប៉ា​តា​យ៉ា ប្រទេស​ថៃ ។ អ្វីៗ​ដូច​ការគ្រោង​ទុកពេល​បើក​អង្គប្រជុំ​សម្តេចព្រះ​នរោត្តម សីហនុ​បាន​ប្រាប់​អង្គប្រជុំ​ថា​ប្រទេស​ធំ​ទាំង ៥ មាន បំណង​ឱ្យ​ភាគី​កម្ពុជា​រំសាយកងទ័ព ៧០ ភាគរយ ដូច្នេះ​ប្រធាន បទ​លើ​ការឈប់​បាញ់​និង​រំសាយកងទ័ព​ត្រូវបាន​ដោះស្រាយ​នៅ​ប៉ា​តា​យ៉ា​ប្រទេស​ថៃ។ទាក់ទង​ទៅនឹង​ប្រព័ន្ធ​បោះឆ្នោត​ពង្រៀង​ប្រទេស​ធំ​ទាំង​៥ គឺ​ប្រព័ន្ធ​សមាមាត្រ​ទូទាំងប្រទេស ឯ​ភាគី​រដ្ឋ​កម្ពុជា​ស្នើឡើង​នូវ​ប្រព័ន្ធ​ឯកត្តនាម ។ ចំណុច​នេះ មិន​ត្រូវបាន​ដោះស្រាយ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ទេ​គឺ​សម្តេច​តេ​ជោ​បានមក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៅក្នុង​ប្រទេស​ហើយ​សម្រេច​ស្នើឡើង​នូវ​រូបមន្ត​ប្រព័ន្ធ សមាមាត្រ​តាម​ខេត្តហើយ​ត្រូវបាន​ភាគី​ទាំងអស់​យល់ព្រម​នៅ​ទីក្រុង​ញូវយ៉ក ពេល​ប្រជុំ​អង្គការសហប្រជាជាតិ​ចាប់ពី​ថ្ងៃ ១៤-២១ ខែកញ្ញា​ឆ្នាំ​១៩៩១ ។ ប្រព័ន្ធ​សមាមាត្រ​តាម​ខេត្ត​កំពុង​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រហូតដល់​ស​ព្វ​ថ្ងៃនេះ ។

​សម្តេច​តេ​ជោ​បាន​បន្តទៀតថា​អ្វីៗ​ដែល​ត្រូវ​ដោះស្រាយ​រួចរាល់​គឺ​នៅពេលដែល​(SNC) ចូលកាន់​កាប់​អង្គការសហប្រជាជាតិ​ក្នុង​ខែកញ្ញាឆ្នាំ១៩៩១ រាប់ទាំង​កំណត់​យក​ថ្ងៃទី ២៣​តុលា​ឆ្នាំ​១៩៩១ ជា​ថ្ងៃ​ចុះហត្ថលេខា​នៅ​ទីក្រុង​ប៉ារីស​ផងដែរ ។  យើង​បាន​ឆ្លងកាត់​ដំណាក់កាល​សង្គ្រាម​ទាំងស្រុង​ដំណាក់ កាល​វាយ​ផង​ចរចា​ផង​និង​ដំណាក់កាល​សន្តិ ភាព​ទាំងស្រុ ។ អ្វីដែល​កិច្ចព្រមព្រៀង​ប៉ារីស​ចង់​បានតែ​អ៊ុនតាក់​មិនអាច​សម្រេចបាន​គឺ​នៅពេលដែល​អ៊ុន តាក់​ដកចេញ​បាន​បន្សល់​ទុកអោយ​កម្ពុ​ជាមាន​តំបន់​ត្រួតត្រា​ពីរ​និង​រដ្ឋាភិបាល​ពីរ ។ ជម្រើស​ចុងក្រោយ​សម្រាប់​សន្តិ ភាព ទាំងស្រុង​នៅ​កម្ពុជា​គឺ​ការដាក់ ចេញ​និង​អនុវត្ត​នូវ​នយោបាយ​ឈ្នះៗ​ដែល​បាន​អនុវត្ត​ដ៏​ជោគជ័យ​ពី​ឆ្នាំ ១៩៩៦-១៩៩៨ ។

​ចំណុច​សំខាន់​៣​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​៖១.​ការ​ធា នា​ដល់​អាយុជីវិត​និង​សុវត្ថិភាព​របស់​អតីត​គូប​ដិ​បក្ស ,​ទី​២.​ការរក្សា​ការងារ​និង​អាជីព និង ទី​៣.​ការ ទទួលស្គាល់​កម្មសិទ្ធិ​លើ​ទ្រព្យ ជាពិសេស​ដី និង​អគារ​ដែល​ពួកគេ​កាន់កាប់ ។ នេះ​ជា​សន្តិភាព​ដែល​ជនជាតិ​កម្ពុជា​បាន​រួមគ្នា​បង្កើតឡើង​ដោយ​ខ្លួនឯងគ្មាន​អ្នកឈ្នះ​គ្មាន​អ្នកចាញ់​និង​ឯក ភាព​ជាតិ ឯកភាព​ទឹកដី ជា​លើកដំបូង​ក្នុង​ប្រវត្តិ​ជាង ៥០០ ឆ្នាំ ដែល​កម្ពុជា​ជា​ប្រទេសមួយ​មាន​តំបន់​ត្រួតត្រា​មួយ មាន​រដ្ឋធម្មនុញ្ញ​មួយ មាន​មហាក្សត្រ​មួយ មាន​រាជរដ្ឋាភិបាល​តែមួយ មាន​កម្លាំងប្រដាប់អាវុធ​តែមួយ គ្មាន​ការបែងចែក​ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា រក្សា​នូវ​សន្តិភាព​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​បងប្អូន​ខ្មែរ​នៅក្រៅ​ស្រុក​ដែល​បាន​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ។ ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​ការជ្រើសរើស​ដ៏​ត្រឹមត្រូវ​មានន័យថា​ជាការ​បោះឆ្នោត​ជ្រើស​រើសយក​នូវ​សុខសន្តិភាព ការអភិវឌ្ឍ និង បន្តរ​រក្សា​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ជី​ដូន​ជីតា​របស់ខ្លួន​។

​ក្នុងឱកាស​នោះ​ផងដែរ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បានផ្ដល់​ជូន​នូវ​សៀវភៅ​ចំនួន​ពីរ​ក្បាល​គឺ​សៀវភៅ​បណ្ឌិត អ៊ូ ចុង និង​សៀវភៅ​ភិរម្យ​អ៊ូ (​ក្រម​ង៉ុ​យ​) ចែកជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​នៅក្នុង​ឱកាស​នោះ​ផងដែរ ៕


ទីតាំងផ្សាយពាណិជ្ជកម្ម