ជម្លោះ​ភាគខាងត្បូង​ជា​របៀបវារៈ​កំពូល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅ​ថៃ​

2865
ចែករម្លែក

មេដឹកនាំថ្មីរបស់ម៉ាឡេស៊ី លោកមហាធៀ ម៉ូហាម៉ាត ជួបពិភាក្សាជាមួយសមភាគីថៃកាលពីថ្ងៃពុធទី២៤តុលា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសក្បែរខាងភាគខាងជើង ខណៈក្តីសង្ឃឹមដែលថាលោកអាចជួយបង្កើតសន្តិភាពនៅតំបន់ចុងខាងត្បូងថៃ កាន់តែកើនឡើង។

តំបន់ខាងត្បូងថៃដែលសំបូរជនជាតិអ៊ីស្លាមរស់នៅជាប់ព្រំដែនម៉ាឡេស៊ីនេះ បានស្ថិតក្រោយការបះបោរបង្ហូរឈាមកំរិតទាបអស់ពេលជាង១ទសវត្សរ៍មកហើយ ខណៈដែលពួកសកម្មប្រយុទ្ធជនជាតិម៉ាឡេតស៊ូដើម្បីស្វ័យភាពធំឡើង។

ការបះបោរនៅ៣ខេត្ត គឺយ៉ាឡា ,ប៉ាតតានីនិងណារ៉ាធីវ៉ាត រួមទាំងមួយផ្នែកនៃខេត្តសុងក្លា បានបណ្តាលអោយស្លាប់មនុស្សជិត៧.០០០នាក់ ភាគច្រើនជាជនស៊ីវិល ចាប់តាំងពីឆ្នាំ២០០៤តែចំនួនមនុស្សស្លាប់ដោយអំពើហិង្សានៅតំបន់នេះកាលពីឆ្នាំ២០១៧ មានកំរិតទាបបំផុតចំពេល យោធាថៃពង្រឹងសន្តិសុខ។

តាមពិតម៉ាឡេស៊ីបានដើរតួជាអ្នកសម្របសម្រួលអោយមានកិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលថៃនិងក្រុម Mara Pataniជាក្រុមនយោបាយមួយដែលតំណាងអោយបណ្តាញស្រមោលរបស់ពួកយុទ្ធជនឧទ្ទាមដែលប្រយុទ្ធទល់នឹងកងកម្លាំងរដ្ឋាភិបាល។តែកិច្ចពិភាក្សាបានជាប់គាំងអស់ពេលមួយឆ្នាំមកនេះ និងប្រទេសទាំងពីរកាលពីពេលថ្មីៗបានតែងតាំងអ្នកតំណាងថ្មីដើម្បីដឹកនាំដំណើរការចរចាឡើងវិញអោយច្បាស់លាស់។

ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃអង្គារថាដំណើរទស្សនកិច្ចរបស់មហាធៀ«ត្រូវរំពឹងថានឹងបន្ថែមកម្លាំងជំរុញដល់ដំណើរការចរចារកសន្តិភាពនៅថៃខាងត្បូង»៕ដោយ៖វាសនា

កាលពីថ្ងៃពុធ មហាធៀ ជួបជាមួយប្រមុខយោធា ប្រាយុទ្ធ ចាន់អូចា មុនធ្វើសន្និសីទកាសែតរួមគ្នា

អំពើហិង្សាភាគខាងត្បូងថៃ មុខជាត្រូវលើកមកនិយាយក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំម៉ាឡេស៊ី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ