ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៤​ខ្នង​រង​ការខូចខាត​នៅ​ស្រុក​ថ្ពង​

690
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ភ្លៀង​មួយ​មេ​ធំ​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៤​ខ្នង​រង​ការខូចខាត កាលពី​យប់​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨ ត្រង់ចំណុច​ច្រក​ឫស្សី ស្ថិតក្នុង​ភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​លោក ហ៊ុន សុខ​ហុន អធិការ​ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃកើតហេតុ​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​យ៉ាង​ធំ​លាយឡំ និង​ខ្យល់​ផ្គរ​រន្ទះ​បាន​បក់បោក​យ៉ាងខ្លាំង​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៤​ខ្នង​រង​ការខូចខាត​។ លោក​បន្តថា ក្នុងករណី​ខាងលើនេះ មិន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​រងរបួស​ឡើយ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ