ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​៤​កញ្ចប់​តូច​

750
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​ការ​ប​ញ​ញ​ជាក់​ពី​លោក ឯម ភា​រី នាយប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣ បាន​ប្រាប់​កាលពី​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ​២០១៨ ថា កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ បានធ្វើការ​ល្បាត​ពួនស្ទាក់ នៅក្នុង​មូលដ្ឋាន ហើយ​ពេលមកដល់​ចំណុច ផ្លូវលំ ភូមិ ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌ មានជ័យ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ សំ ឡងឌី​ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌ មានជ័យ​។​

​នាយប៉ុស្តិ៍​រូបនេះ​បន្តថា ខណៈពេលដែល​ជនសង្ស័យ​កំពុង​ដើរ​ម្នាក់ឯង​(​នៅ​ចំណុច​ខាងលើ​) មានការ សង្ស័យ​សមត្ថកិច្ច​យើង​បាន​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​០៤​កញ្ចប់​ថង់​តូច នៅជាប់​ខ្លួន​ក៏​ឃាត់ យកមក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ ចាត់ការ​តាម នីតិវិធី​តែម្តង​។​ ​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៤ កញ្ចប់​ថង់​តូច​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម