ជែង​មិន​ផុត ចូល​រថយន្ត​ដឹក​សំរាម​: ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ នៅ​ក្រុង​សិរីសោភ័ណ​

1088
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បុរស់​ម្នាក់​បើក​ម៉ូតូឌុប​គ្នា​២​នាក់ បាន​បើក​ល្បឿន​លឿន​ឡើង​ជែង​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​កា​យ៉ា តែ​មិន​ផុត​បាន​រ៉េ​ចង្កូត​ទៅបុក​និង​រថយន្ត​១​គ្រឿង​ទៀត ហើយ​ខ្ទាតចូល​រថយន្ត​ដឹក​សំរាម​វិញ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។ នៅវេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ខាងជើង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជនពិការ ស្ថិតក្នុង​ភូមិ​កង​វ៉ា​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ មាន​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1L 1353 ជិះ​ឌុប​គ្នា​២​នាក់ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។ ដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឡើង​វ៉ា រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​សំរាម​ខាងលើ មិន​ផុត ក៏បាន​រ៉េ​ចង្កូត​ទៅបុក​នឹង​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A 5619 ច្រាសទិស​គ្នា​ពេញទំហឹង​។ អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ ជួន​ពេលនោះ​រថយន្ត​ដឹក​សំរាម មកពី​ក្រោយ​កិន​ពីលើ បណ្តាល​ឲ្យ​ឈ្មោះ សារឿន ចាន់​ថូ​វ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្លាប់​នឹង​កន្លែង​។ ចំណែក​អ្នករួមដំណើរ​ពីក្រោយ​ឈ្មោះ ង៉​ច សា​ម៉េ​ត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់​បាក់ជើង​ឆ្វេង និង​ដៃ​ឆ្វេង​។ សមត្ថកិច្ច​បាន​បន្តថា អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ម្កាក់​សង្កាត់​ម្កាក់​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ក្នុង​ហេតុការណ៍​នោះ អ្នកបើកបរ​រថយន្ត​ទាំងពីរ បាន​ចុះ​រត់​គេចខ្លួនបាត់​។ ចំណែក​រថយន្ត និង​ម៉ូតូ​ខូចខាត​ម៉ូតូ​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ចំពោះ​ជនរងគ្រោះ​របួសធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះ​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម