ហ្វីលីពីន​នឹង​បើក​កោះ​រមណីយដ្ឋាន​Boracay ឡើងវិញ​បន្ទាប់ពី​សម្អាត​

854
ចែករម្លែក
  • 32
    Shares

ហ្វីលីពីនបើកដំណើរការកោះរមណីយដ្ឋានBoracay ឡើងវិញសម្រាប់ពួកអ្នកទេសចរនៅថ្ងៃសុក្រទី២៦ខែតុលាបន្ទាប់ពីមានការរៀបចំបោសសម្អាតរយៈពេល៦ខែដើម្បីជួសជុលការខូចខាតអស់រយៈពេលជាច្រើនឆ្នាំដែលបណ្តាលមកពីមានអ្នកទេសចរច្រើនហួសពីការគ្រប់គ្រង។

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បានប​ញ្ជាឱ្យបិទកោះនេះ កាលពីខែមេសាសម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលចាស់ៗ ហើយចាប់ផ្តើមធ្វើការអភិវឌ្ឍឡើវិញនៅកោះនេះ ដែលលោកធ្លាប់ហៅថា ជាកោះទឹកស្អុយនេះ។

នៅពេលដែលរដ្ឋាភិបាលបើកដំណើរការកោះនេះវិញនោះ នឹងមានសណ្ឋាគារនិងភោជនីយដ្ឋានតិចជាងមុននិងចំនួនភ្ញៀវទេសចរត្រូវបានកំណត់ ហើយច្បាប់ហាមឃាត់ការផឹកស៊ីនៅតាមឆ្នេរសមុទ្រដើម្បីស្តារមុខមាត់កោះនេះឡើងវិញ។

វិធានការទាំងអស់នេះត្រូវបានបម្រុងទុកដើម្បីការពារភាពស្រស់ស្អាតនៃកោះល្អស្អាតនិងការពារឆ្នេរខ្សាច់ពណ៌សដែលត្រូវបានស្រឡាញ់ចូលចិត្តខ្លាំងដោយអ្នកទេសចរ២លាននាក់ក្នុងមួយឆ្នាំ៕

កោះBoracay ត្រូវបានចាត់ទុកដោយទស្សនាវដ្តីទេសចរល្បីៗថាជាកោះមួយក្នុងចំណោមកោះឆ្នេរសមុទ្រដ៏ល្អបំផុតនៅលើពិភពលោក

គំនរសំរាមដ៏ធំ ត្រូវបានទុកចោលដោយក្រុមអ្នកទេសចររាប់ពាន់នាក់ដែលមកលេងកោះBoracayនៅពេលវាត្រូវបានបិទ

ទីតាំងផ្សាយពាណិជ្ជកម្ម