​រថយន្តស្ទូច​ដាច់​ហ្វ្រាំង​បុក​រះ​ម៉ូតូ​កង់​បី​កិន​ម៉ូតូ​២​គ្រឿង​និង​ផ្ទះ​ពលរដ្ឋ​

946
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​រថយន្ត​ស្ទួ​ច​ដឹក​ចំរឹង​ដែក​បាន​ដាច់​ហ្វ្រាំង​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​កង់​បី​បណ្ដាល​ឲ្យ​ក្រឡាប់ និង​បន្ត​បុក​រះ​ម៉ូតូ​២​គ្រឿង​ទៅ​ផ្ទប់​ជាមួយ​ផ្ទះ​ប្រជាពលរដ្ឋ​។​ហេតុការណ៍​បានកើត​ឡើង នៅ​ចំណុច​ក្បែរ​ស្ទុប​អតីត​លូ​ប្រាំ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​កាលពី​រសៀល ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ឲ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស្ទួ​ច​មួយគ្រឿង បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។​ខណៈ​មកដល់​ចំណុចកើតហេតុ សង្ស័យ​រថយន្ត​បង្ក​ដាច់​ហ្វ្រាំង ក៏​ជ្រុល​បុក​ម៉ូតូ​កង់​បី​ដែល​ចត​នៅលើ​ច​ញ្ចើ​ម​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ។​បន្តា​ប់​មក​បន្ត​ទៅបុក​ម៉ូតូ​ចំនួន​២​គ្រឿង​ចត​នៅមុខ​ផ្ទះ​លក់​សំលៀក់បំពាក់​និង​ស្បែកជើង ទៅ​កៀប​ជាប់​ជាមួយ​ទ្វារផ្ទះ​ល្វេ​ង​២​ខ្នង បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ ។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ ពេលដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឃើញ​ហេតុការណ៍ និង​រត់គេចខ្លួន​ទាន់ពេលវេលា ។ ក្រោយពី​កើតហេតុ​ភ្លាមៗ តៃកុង​រថយន្ត​បង្ក​បាន​បើកទ្វារ​ចុះ​គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់​រថយន្ត​បង្ក​នៅ​កន្លែងកើតហេតុ​៕S/​

​រថយន្តស្ទូច​ដាច់​ហ្វ្រាំង​បុក​រះ​ម៉ូតូ​កង់​បី​កិន​ម៉ូតូ​២​គ្រឿង​និង​ផ្ទះ​ពលរដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម