​បង្ក្រាប​ទីតាំង​ជល់​មាន់​ឃាត់ខ្លួន​៧​នាក់​មាន់​៤​ក្បាល​និង​សម្ភារៈ​

932
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​បាន​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង​នៅ​ភូមិ​ក្បាក​ខ្មោច​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​ព្រមទាំង​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ជល់​មាន់​ចំនួន​៧​នាក់​ដកហូត​មាន់​ជល់​៤​ក្បាល​និង​សម្ភារៈ​មួយចំនួន​។​

​លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​អ្នកលេង​ល្បែ ង​ស៊ីសង​(​ជល់​មាន់​)​ទាំង​០៧​នាក់​មាន​៖១-​ឈ្មោះ​សុខ​ខូ​យ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​២-​ឈ្មោះ លី ហួរ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​៣-​ឈ្មោះ រស់ ចំរើន ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​។

៤-​ឈ្មោះ គង់ ហឹ​ង ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​៥-​ឈ្មោះ ផង់ រួត ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ​៦-​ឈ្មោះ ឃួន លេង ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​។​៧-​ឈ្មោះ​ជា​សុ​វ័​ន្ត​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ដកហូត​បាន​ភស្តុតាង​មាន​:(​ម៉ូតូ​១​គ្រឿង​មាន់​ជល់​ចំនួន​៤​ក្បាល សង្វៀន​ជល់​មាន់​ចំនួន​១)៕S/

រូប​ថ​តៈ​សមត្ថកិច្ច​ចុះបង្ក្រាប​កន្លែង​ជល់​មាន់​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​7​នាក់​មាន់​ជល់​៤​ក្បាល​និង​សម្ភា​រៈ​មួយចំនួន​


ទីតាំងផ្សាយពាណិជ្ជកម្ម