ឌុ​ច អតីត​មេ​គុក​ទួលស្លែង​ធ្លាក់ខ្លួន​ឈឺ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​

1476
ចែករម្លែក
លោកចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ កាំ​ង ហ្គិ​ច​អ៊ាង ហៅ​ឌុ​ច ត្រូវបាន​បញ្ជូន​ចូល​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត (​ពេទ្យរុស្ស៊ី​) នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ដោយមាន​ការដាក់​កម្លាំង​ការពារ​សន្តិសុខ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​កើតមានឡើង​ជាយថាហេតុ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាលប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​។​

លោក កាំង ហ្គិចអ៊ាង ហៅឌុច (រូបថតៈឯកសារ)

​ ​លោក​ចា​ត ស៊ី​នាង បានបញ្ជាក់​ទៀតថា កាលពី​ថ្ងៃទី​២០ ខែតុលា ​កាំ​ង ហ្គិ​ច​អ៊ាង មាន​អាកា​រៈហ​ត់ (​ថប់ដង្ហើម​) ហើយ​ពេទ្យ​របស់គាត់ (​កាំ​ង ហ្គិ​ច​អ៊ាង​) បាន​ស្នើសុំ​បញ្ជូនទៅ​មន្ទីរពេទ្យ​ជ័យជំនះ​។​នៅ​ថ្ងៃទី​២១ ខែតុលា ខាង​មន្ទីរពេទ្យ​ជ័យជំនះ បានសម្រេច​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​រុស្ស៊ី រហូតមកដល់​ថ្ងៃទី​២៤ ខែតុលា គាត់​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។​លោក​បាន​បញ្ជាក់ថា “​ឥឡូវនេះ គាត់​មិនទាន់​ស្រួល​ទេ មុន​ដាក់​នៅ​កន្លែង​អ៊ុក​ស៊ី​ហ្សែ​ន​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ធម្មតា តែ​ឥឡូវនេះ​បញ្ជូន​ដាក់​នៅក្នុង​បន្ទប់​ដាក់​អ៊ុក​ស៊ី​ហ្សែ​ន​ដោយឡែក​តែឯង ហើយ​ព័ត៌មាន​ចុងក្រោយ​ដែល​ទទួលបាន គឺ​បញ្ជូនទៅ​បន្ទប់សង្គ្រោះបន្ទាន់​។ ស្មារតី​គាត់​នៅចាំ​បានល្អ ប៉ុន្តែ​គាត់​មាន​អាកា​រៈហ​ត់ ណាមួយ​គាត់​ចាស់​ផង​”​។​

​ ​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល​បាន​បន្តថា ចំពោះ​បញ្ហា​ការពារ​សន្តិសុខ គឺ​លោក​បាន​ស្នើសុំ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដើម្បី​ចាត់​ទាំង​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​មក​សហការ​ជាមួយ​កម្លាំង​ពន្ធនាគារ​ដើម្បី​ជួយ​ការពារ​សន្តិសុខ ពីព្រោះ​វា​ផុតពី​សមត្ថកិច្ច​របស់​ខាង​ខេត្ត​។​

​លោក កាំ​ង ហ្គិ​ច​អ៊ាង ហៅ​ឌុ​ច បាន​ផ្ទេរ​ពី​ពន្ធនាគារ​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣ ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល ក្រោយពី​ការប្រកាស​សាល​ល​ដីកា​របស់​អង្គជំនុំជម្រះ​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២​។​

លោកនេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម

​ចំណែក​លោក​នេត្រ ភ​ត្រា្ត អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​រស្មី​កម្ពុជា​ថា លោក កាំ​ង ហ្គិ​ច​អ៊ាង ហៅ​ឌុ​ច ត្រូវបាន​កាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​និង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពាក់ព័ន្ធ​ជាមួយនិង​តួនាទី​របស់គាត់​ជា​ប្រធាន​គុក​ទួលស្លែង ដែល​គុក​ទួលស្លែង​នេះ គឺជា​កន្លែង​គុក​សម្ងាត់​ដែល​ស្និទ្ធ​ទៅ​និង​បក្ស​កុម្មុយ​និស្ត​កម្ពុជា ហើយ​ត្រូវបាន​គេ​ដឹងថា មាន​មនុស្ស​យ៉ាងហោចណាស់ ១៥០០០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ឃុំ​បញ្ជូនទៅ​មន្ទីរ​សន្តិសុខ ស​-២១ ដើម្បី​ធ្វើការ​សួរចម្លើយ និង​យកទៅ​សម្លាប់ចោល​នៅក្នុង​របប​ខ្មែរក្រហម ពីថ្ងៃ​ទី​១៧ មេសា ១៩៧៥ ដល់​ថ្ងៃទី​៦ មេសា ១៩៧៩​។

​លោក​បាន​បន្តថា សាលដីកា​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល​ដែល​ចេញ​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១២ គឺ​បានសម្រេច​ផ្តន្ទាទោស​លោក​កាំ​ង ហ្គិ​ច​អ៊ាង ហៅ​ឌុ​ច ដាក់ពន្ធនាគារ​អស់​មួយជីវិត ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​និង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម