កញ្ចប់​សំបុត្រ​ផ្ទុក​គ្រាប់បែក​ផ្តោត​មុខសញ្ញា​ទៅលើ​សមាជិក​បក្ស​ប្រជាធិបតេយ្យ និង​ទូរទស្សន៍​ស៊ី​អ៊ិន​អ៊ិន

1245
ចែករម្លែក

គ្រាប់បែក បំពង់ ជាច្រើន គ្រាប់ ដែល ផ្ដោត មុខសញ្ញា ទៅលើ លោកស្រី ហ៊ីល ឡា រី គ្លី ន តុ ន អតីត ប្រធានាធិបតី បា រ៉ា ក់ អូ បា ម៉ា សមាជិក គណបក្ស ប្រជាធិបតេយ្យ លេចធ្លោ ជាច្រើន ទៀត និង ទូរទស្សន៍ ស៊ី អ៊ិន អ៊ិន ត្រូវបាន រារាំង ទាន់ពេល ដោយ គ្មាន គ្រោះថ្នាក់ ដល់ នរណាម្នាក់ ប៉ុន្តែ ថ្ងៃ ពោរពេញ ដោយ ការព្រួយបារម្ភ កាលពី ថ្ងៃ ពុធ ទី ២៤ តុលា កាន់តែ ធ្វើឱ្យមាន ភាព តានតឹង ផ្នែក នយោបាយ និង ការភ័យខ្លាច ២ សប្តាហ៍ មុន ការបោះឆ្នោត ពាក់កណ្តាល អាណ ត្តិ ថ្នាក់ជាតិ ឈានចូល មកដល់ ។

គោលដៅនៃការវាយប្រហារដោយគ្រាប់បែកក្នុងសំបុត្រ រួមមានអតីតប្រធានាធិបតី អូបាម៉ា(ឆ្វេងលើ)អតីតរដ្ឋមន្រ្តីការបរទេសហ៊ីលឡារី គ្លីនតុន មហាសេដ្ឋីលោកចច សូរ៉ូស និងសមាជិកសភាបក្សប្រជាធិបតេយ្យលោក ដេបប៊ី វ៉ាសសឺមែន ស៊ូល

គ្មាន គ្រាប់បែក ណាមួយ ត្រូវបាន បំផ្ទុះ នោះទេ ខណៈដែល មន្ត្រី អនុវត្ត ច្បាប់ បាន យក គ្រាប់ ទាំងនោះ ចេញ ដើម្បី ពិនិត្យ និង បំផ្លាញចោល ។

គ្រាប់បែក ច្នៃ ដំបូង គេ ដែល គេ រកឃើញ កាលពី ថ្ងៃ ចន្ទ ទី ២២ តុលា ត្រូវបាន បញ្ជូនទៅ បរិវេណ ផ្ទះ នៅ ជាយក្រុង ញូវយ៉ក របស់លោក ច ច សូ រ៉ូ ស ដែលជា មហាសេដ្ឋី សេរីនិយម និង ជា អ្នក រួមវិភាគទាន ដ៏ សំខាន់ ចំពោះ បុព្វហេតុ របស់ គណបក្ស ប្រជាធិបតេយ្យ ។ ទីភ្នាក់ងារ FBI បាន និយាយថា កញ្ចប់ មួយ បន្ថែមទៀត គឺមាន បំណង ទុកឱ្យ អតីត អគ្គ រដ្ឋអាជ្ញា អេ រិ ក ហូល ឌ័ រ ប៉ុន្តែ កញ្ចប់ នោះ ទីបំផុត បាន ផ្ទេរ ទៅដល់ នៅ ការិយាល័យ រដ្ឋបាល រប ស់ សមាជិក គណបក្ស ប្រជាធិបតេយ្យ នៅ រដ្ឋ ផ្លរីដា លោកស្រី ដេ ប ប៊ី វ៉ាស សឺ មែន ស្គុល ដែល អាសយដ្ឋាន ប្រគល់ ត្រឡប់មកវិញ គឺ ស្ថិតនៅលើ កញ្ចប់ សំបុត្រ នោះ ។

គោលដៅ នៃ គ្រាប់បែក ទាំងនេះ គឺ សំដៅ ទៅលើ ឥស្សរជន សំខាន់ៗ មួយចំនួន ដែល ត្រូវបាន រិះគន់ ញឹកញាប់ បំផុត ដោយ លោក ប្រធានាធិបតី អាមេរិក ដូ ណា ល់ ត្រាំ ដែល នៅតែ និយាយ វាយប្រហារ លោកស្រី គ្លី ន តុ ន នៅឯ ការប្រមូល ផ្តុំគ្នា ខណៈដែល អ្នកគាំទ្រ នាំគ្នា ស្រែកថា ” ចាប់ លោកស្រី ដាក់គុក ទៅ ” ពោលគឺ ២ ឆ្នាំ ហើយ បន្ទាប់ពី គាត់ បានឈ្នះ លោកស្រី ហើយ លោកស្រី បាន នៅ ស្ងាត់ ពី ឆាកនយោបាយ រាង យូរណាស់ ហើយ ដែរ ។ លោក ត្រាំ បាន ចោទប្រកាន់ លោក សូ រ៉ូ ស ថា ចេញ លុយ ឱ្យ ពួក អ្នក តវ៉ា និង ជ្រើសរើស ចាប់ ដៃគូ ជាមួយ បណ្ដាញ ទូរទស្សន៍ ខ្សែកាប ស៊ី អ៊ិន អ៊ិន ខណៈដែល ត្រាំ ធ្វើ យុទ្ធនាការ ប្រឆាំងនឹង ប្រព័ន្ធ ផ្សព្វផ្សាយ ” ព័ត៌មាន ក្លែងក្លាយ ” ។

លោក ត្រាំ បាន បញ្ចេញ សំឡេង សុភាពរាបសា នៅក្នុង ការជួបជុំ នៅ រដ្ឋ វី ស្កុន សិន កាលពី រាត្រី ថ្ងៃ ពុធ ទី ២៤ តុលា ។

គាត់ បាន និយាយថា ” ចូរ យើង ស្រុះស្រួល ជាមួយគ្នា ឡើង ។ យ៉ាងណាមិញ តើ អ្នក រាល់គ្នា មើលឃើញ ខ្ញុំ បញ្ចេញ ឥរិយាបថ ល្អ យ៉ាងហ្នឹង ទេ យប់ នេះ ? តើ អ្នក ធ្លាប់បាន ឃើញបែបនេះ ទេ ?” ។

ត្រាំ និយាយថា ” សកម្មភាព ឬ ការគំរាមកំហែង ហិង្សា ខាង នយោបាយ គឺ ពុំ ស្វាគមន៍ នៅ សហរដ្ឋអាមេរិក ទេ ។ អំពើអាក្រក់ នេះ គឺជា រឿង គួរឱ្យ ស្អប់ខ្ពើម ” ។

មេដឹកនាំ បក្ស សាធារណរដ្ឋ ដទៃទៀត បាន និយាយ ដូច លោក ត្រាំ ដែរ ។ ប៉ុន្តែ ព្រឹទ្ធសមាជិក របស់ បក្ស ប្រជាធិបតេយ្យ និង ជា ប្រធានសភា លោក ឆាក់ ស្គូ មឺ តំណាង រដ្ឋ ញូវយ៉ក និង លោកស្រី ណាន់ ស៊ី ផេ ឡូ ស៊ី តំណាង រដ្ឋ កាលីហ្វ័រ ញ៉ា បាន និយាយថា សម្តី របៀបៗ នេះ ” ហាក់ មិនមែនជា សម្តី ពិត ស្មោះត្រង់ នោះទេ ” នៅពេល វា ចេញពី មាត់ របស់លោក ត្រាំ ។ ពួកគេ បានកត់សម្គាល់ ពី ការកោតសរសើរ របស់ លោក ប្រធានាធិបតី កាលពីពេល ថ្មីៗ នេះ ទៅលើ សមាជិកសភា របស់ បក្ស សាធារណរដ្ឋ ម្នាក់ ដែល បាន រិះគន់ អ្នកសារព័ត៌មាន ម្នាក់ ក្នុងចំណោម សេចក្តី ថ្លែ ការណ៍ ជាច្រើន របស់លោក ត្រាំ ។

ក្រុមមន្ត្រី អនុវត្ត ច្បាប់ និយាយថា រាល់ កញ្ចប់ សំបុត្រ ទាំងអស់ គឺ ស្រដៀង គ្នា ពោលគឺ ស្រោមសំបុត្រ ធ្វើ ពី ក្រដាស គគីរ មាន ថង់ ប្លា ស្ទិ កពកៗ នៅ ខាងក្នុង មាន តែម ចំនួន ៦ និង អាសយដ្ឋាន ត្រឡប់ទៅផ្ទះ របស់ សមាជិក បក្ស ប្រជា ធិ បេ តយ្យ នៅ រដ្ឋ ផ្លរីដា លោកស្រី ស្គុល ។ លោកស្រី គឺជា អតីត ប្រធាន គណៈកម្មាធិការ ជាតិ របស់ បក្ស ប្រជាធិបតេយ្យ ដែល ត្រូវបាន ចោទប្រកាន់ ដោយ គូប្រជែង របស់លោក ស្រី គ្លី ន តុ ន ថា បាន លប ជួយ ជាសម្ងាត់ ដល់ បេក្ខជន ប្រធានាធិបតី តំណាងឱ្យ បក្ស ប្រជាធិបតេយ្យ រូបនេះ ( គ្លី ន តុ ន ) ។

កញ្ចប់ សំបុត្រ ដែលមាន បំណង ផ្ញើ ទៅ លោក ហូល ឌ័ រ គឺមាន អាសយដ្ឋាន ខុស ហើយ ត្រូវបាន បញ្ជូនបន្ត ទៅដល់ ផ្ទះ របស់ សមាជិក បក្ស ប្រជាធិបតេយ្យ លោកស្រី ដេ ប ប៊ី វ៉ាស សឺ មែន ស្គុល ។

គ្រឿងផ្ទុះ ទាំងអស់ ត្រូវបាន បញ្ជូន ទៅ មន្ទីរពិសោធន៍ របស់ FBI នៅ រដ្ឋ វើ ជី នៀ ដើម្បី សិក្សា មើល ។ ក្រុមមន្ត្រី ពុំបាន ផ្តល់ព័ត៌មាន លម្អិត អំពី លទ្ធភាព ជនសង្ស័យ ឬ ចេតនា ណាមួយ នោះទេ ៕ ដោយ៖ កញ្ញាដាលីស

កញ្ចប់ សំបុត្រ ផ្ទុក គ្រាប់បែក ត្រូវបាន ផ្ញើ ទៅផ្ទះ របស់ ឥស្សរជន សំខាន់ៗ របស់ បក្ស ប្រជាធិបតេយ្យ រួមទាំង ផ្ទះ របស់លោក អូ បា ម៉ា និង លោកស្រី គ្លី ន តុ ន

ទីតាំងផ្សាយពាណិជ្ជកម្ម