អាហារ ១៥ មុខ​បង្ក​ជំងឺមហារីក អ្នក​អាច​នឹង​ញ៉ាំ​វា​រាល់ថ្ងៃ​

1195
ចែករម្លែក

​វា​ជា​ការពិត​គួរឱ្យ​សោកស្តាយ ដែល​អាហារ​ឆ្ងាញ់​ភាគច្រើន​គឺ​ផ្តល់​ផល​អាក្រក់​សម្រាប់​យើង​។ នោះ​គឺ​ដោយសារតែ​អាហារ​ទាំងនោះ​ត្រូវបាន​ផលិតឡើង​ដោយ​បន្ថែម​រសជាតិ​ដែល​យើង​ចង់​ញ៉ាំ​ខ្លាំង ដូចជា ស្ករ និង អំបិល ឱ្យដល់​កម្រិត​មួយ​មិនមែន​បែប​ធម្មជាតិ​តទៅទៀត​។ ក្នុង​ករណីខ្លះ វា​ជា​អាហារ​វិច​ខ្ចប់​កែច្នៃ ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​យើង​។

​កុំ​បណ្តែតបណ្តោយ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាហារ​ធំៗ​លើ​ពិភពលោក​លេងសើច​ជាមួយនឹង​សុវត្ថិភាព​សុខភាព​របស់​គ្រួសារ​អ្នក​! ឆែក​មើល​អាហារ​បង្ក​មហារីក​ទាំង ១៥ មុខ​នៅ​ខាងក្រោម​នេះ ដើម្បី​បញ្ចៀស ឬ ញ៉ាំ​វា​ក្នុង​បរិមាណ​តិចតួច​បំផុត​។

១. ពោត​លីង​ក្នុង​ម៉ាស៊ីន​ម៉ា​យ​ក្រូ​វេ​វ
​វា​បង្ក​មហារីក​តម្រងនោម មហារីក​ផ្លោក​នោម មហារីក​ថ្លើម មហារីក​លំពែង និង មហារីក​ពងស្វាស ដោយសារ​ជាតិគីមី​ឈ្មោះ PFOA ពេល​ដុត​ពោត​ក្តៅ​ខ្លាំង​ក្នុង​ម៉ាស៊ីន​ម៉ា​យ​ក្រូ​វេ​វ​។

២. សូ​ដា​
​សូ​ដា​ជាទូទៅ​មិនល្អ​ដល់​សុខភាព​ទេ ដោយសារ​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ និង​ផ្ទុក​ជាតិគីមី​ជាច្រើន​ដូចជា 4-MI ដែល​បង្កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​។

៣. អាហារ​កំប៉ុង​
​កំប៉ុង​អាលុយមីញ៉ូម​ទាំងអស់​គឺ​ផ្ទុក​ជាតិគីមី​បង្ក​មហារីក​ឈ្មោះ bisphenol-A ឬ BPA​។

៤. ដំឡូងបារាំង​កំប៉ុង​
​ដំឡូងបារាំង​មិន​បង្កបញ្ហា​ទេ តែ​វិធីសាស្ត្រ​បំពង​ទេ​ជា​មូលហេតុ​បង្ក​មហារីក​។ ដំឡូងបារាំង​កំប៉ុង​គឺ​ដុត​កម្តៅ​ខ្លាំង​សម្បើម​ណាស់ ដែលនាំឱ្យ​សរសៃ​ដំឡូង​បង្កើត​ជាតិគីមី​ឈ្មោះ Acrylamide​។

៥. សាច់​ក្រហម សាច់​អាំង ឬ សាច់​កំប៉ុង​កែច្នៃ​
​សាច់​ទាំងនេះ​រួមមាន​ដូចជា សាច់គោ​អាំង ហាំ​បឺ​ហ្គ័​រ ហត់​ដក សាច់ជ្រូក​បី​ជាន់ សាច់ក្រក និង សាច់​ប៉ា​តេ​ក្រហម​។ សាច់​កែច្នៃ​ទាំងនេះ​គឺ​បង្កបញ្ហា ព្រោះ​វា​ផ្ទុក​សារធាតុ​រក្សា​គុណភាព​ឱ្យបាន​យូរ ដូចជា​សូ​ដ្យូ​ម​នីត្រាត ដែល​បង្ក​មហារីក​។

៦. ត្រី​សាល់​ម៉ុង​ចិញ្ចឹម​
​ត្រី​សាល់​ម៉ុង​ចិញ្ចឹម​គឺ​ស៊ី​ចំណី​មិនមែន​ធម្មជាតិ ដែល​ផ្ទុក​ទៅដោយ​ថ្នាំ​សម្លាប់​សត្វល្អិត ជាតិគីមី អង់​ទី​ប៊ី​អូ​ទិ​ក និង សារធាតុបង្កមហារីក​ជាច្រើន​ទៀត​។ មុននឹង​ទិញ​ត្រី​នេះ​ញ៉ាំ គួរពិនិត្យមើល​ប្រភព​របស់​ត្រី​ថា​តើ​ចាប់ពី​សមុទ្រ ឬ ចិញ្ចឹម​។

៧. ប្រេង​អ៊ីដ្រូសែន​
​ប្រេង​ធម្មជាតិ​ស្តាប់ទៅ​ដូចជា​ប្រេង​ផ្តល់​សុខភាព​ល្អ ប៉ុន្តែ​បញ្ហា​គឺ​ត្រង់​ថា វា​មិនអាច​ទាញ​ចេញពី​ប្រភព​ធម្មជាតិ​បានទេ​។ ដំណើរការ​ទាញយក​ជាតិ​គីមី​គឺជា​អ្វីដែល​ធ្វើឱ្យ​វា​ក្លាយជា​ប្រេង​អ៊ីដ្រូសែន បន្ទាប់មក​ប្រេង​ទាំងនោះ​នឹងធ្វើ​ឱ្យមាន​ពណ៌​ស្រស់ថ្លា​មើលទៅ​ទាក់ទាញ​ចំពោះ​អ្នកប្រើប្រាស់ តែ​វា​បង្ក​មហារីក​។

៨. ម្សៅ​ស​
​ដំណើរការ​ចម្រាញ់ ដែល​បង្កើតបានជា​ម្សៅ​ស បាន​បំផ្លាញ​ជីវជាតិ​ចិញ្ចឹម​ភាគច្រើនបំផុត ដែល​រកឃើញ​បែប​ធម្មជាតិ​នៅក្នុង​អង្ករ​សម្រាប់ធ្វើ​ម្សៅ​។ ដើម្បី​ធ្វើឱ្យ​ម្សៅ​សបាន​គឺ​ត្រូវ​ប្រើ​ឧស្ម័ន​ក្ល​រី​ន ដែលជា​ជាតិគីមី​បង្ក​មហារីក​។

៩. បន្លែ​ផ្លែឈើ​ដែល​គេ​ចាក់​ថ្នាំ​ឱ្យ​ឆាប់​ធំ​
​បន្លែ​ផ្លែឈើ​ដែល​គេ​ចាក់​ថ្នាំ​ឱ្យ​ឆាប់​ធំ គឺ ធ្វើឡើង​នៅ​មន្ទីរពិសោធន៍​ដើម្បីឱ្យ​វា​ធន់​នឹង​សត្វល្អិត​ចង្រៃ និង ទប់ទល់​នឹង​ការ​ខូច​ទ្រង់ទ្រាយ​ពេល​ដឹកជញ្ជូន​។ រហូតមកទល់​ពេលនេះ​មិនទាន់​មានការ​ធ្វើតេស្ត​ណាមួយ​ដើម្បី​បង្ហាញថា​អាហារ​ទាំងនេះ​មិន​ប៉ះពាល់​សុខភាព​មនុស្ស​នៅឡើយ​ទេ ប៉ុន្តែ​នៅ​អាមេរិក​និង​ប្រទេស​ដទៃទៀត​បាន​ហាមឃាត់​អាហារ​របៀបនេះ​។

១០. ទឹក​ស៊ី​រ៉ូ​មាន​ជាតិ​ផ្អែម​ខ្លាំង
​ទឹក​ស៊ី​រ៉ូ​របៀបនេះ​គឺ​អំណោយផល​ខ្លាំង​ដល់​ការលូតលាស់​របស់​កោសិកា​មហារីក ព្រោះ​ជំងឺមហារីក​ចូលចិត្ត​របស់​ផ្អែម​។

១១. មេ​ស្ករ
​មាន​ជាតិគីមី​ច្រើនណាស់​ផ្ទុក​នៅក្នុង​មេ​ស្ករ ជាពិសេស ជាតិគីមី​បង្ក​មហារីក​ឈ្មោះ Aspartame​។​

១២. គ្រឿង​ស្រវឹង​
​ការផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​គឺ​មិនមាន​បញ្ហា​នោះទេ ប៉ុន្តែ​បើ​ផឹក​ច្រើន​ហួសប្រមាណ​នឹង​បង្កើន​ហានិភ័យ​ក្នុង​ការកើត​មហារីក​មាត់ មហារីក​បំពង់​អាហារ មហារីក​ថ្លើម មហារីក​ពោះវៀនធំ និង មហារីក​សុដន់​។

១៣. បន្លែ​ផ្លែឈើ​មិនមែន​សរីរាង្គ​
​បន្លែ​ផ្លែឈើ​បាញ់ថ្នាំ​គីមី​សព្វថ្ងៃ​គឺ​ផ្ទុក​ជាតិគីមី​ដូចជា Atrazine, Thiodicarb និង Organophosphate​។ ជាតិគីមី Atrazine បង្កបញ្ហា​សុខភាព​ធ្ងន់ធ្ងរ និង ធ្វើឱ្យ​មនុស្ស​លែងមាន​កូន​។

១៤. អាហារ​ជ្រក់​
​អាហារ​ជ្រក់​ភាគច្រើន​គឺមាន​បន្សំ​រវាង​នីត្រាត ឬ នី​ត្រី​ត អំបិល និង​ទឹកខ្មេះ ហើយ​ខ្លះទៀត​ប្រហែលជា​បន្ថែម​លក្ខ៍​ពណ៌​។ ពិសា​អាហារ​ជ្រក់​រាល់ថ្ងៃ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​មហារីកក្រពះ​និង​មហារីក​ពោះវៀន​។

១៥. ទឹក​ក្តៅ​
​ការផឹក​ទឹក​ក្តៅ​ញឹកញាប់​អាច​បំផ្លាញ​បំពង់​អាហារ​របស់​អ្នក និង​បណ្តាលឱ្យ​កើត​មហារីក​បំពង់​អាហារ​។ ទឹក​ក្តៅ​ដែល​ចាត់ទុក​គ្រោះថ្នាក់ គឺ ៦៥ អង្សា​៕

ដោយ៖ កញ្ញាដាលីស

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម