អតីត​មេបញ្ជាការ​អាមេរិក​ព្រមាន​ថា​នឹង​អាចមាន​សង្គ្រាម​ជាមួយ​ចិន​

3055
ចែករម្លែក

អតីតមេបញ្ជាការទ័ពអាមេរិកនៅអឺរ៉ុបកាលពីថ្ងៃពុធទី២៤តុលាបានព្រមានអំពីការដែលអាចកើតឡើងភាគច្រើបំផុតនៃជម្លោះប្រដាប់អាវុធរវាងប្រទេសរបស់លោកនិងប្រទេសចិននៅមហាសមុទ្រប៉ាស៊ីហ្វិក។

លោក Ben Hodges អតីតឧត្តមសេនីយ៍អាមេរិកដែលបានចូលនិវត្តន៍កាលពីពេលថ្មីៗនេះ បាននិយាយថា ” ខ្ញុំគិតថាក្នុងរយៈពេល១៥ឆ្នាំទៀត វាមិនអាចចៀសផុតទេប៉ុន្តែ វាទំនងជាកើតឡើងភាគច្រើនបំផុត ដែលយើងនឹងធ្វើសង្គ្រាមជាមួយប្រទេសចិន ” ។

លោកបាននិយាយដូចនេះ នៅឯកិច្ចប្រជុំនៃក្រុមអ្នកជំនាញយោធាស្តីពីសន្តិសុខ នៅទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ កាលពីថ្ងៃពុធ។

លោក Ben Hodges បានធ្វើជាមេបញ្ជាការកងទ័ពអាមេរិកនៅទ្វីបអឺរ៉ុបរហូតដល់ឆ្នាំមុនហើយបច្ចុប្បន្នជាអ្នកជំនាញផ្នែកយុទ្ធសាស្រ្តនៅមជ្ឈមណ្ឌលវិភាគគោលនយោបាយអឺរ៉ុប (CEPA) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។

លោក​ Ben Hodges បាននិយាយថា ” សហរដ្ឋអាមេរិកមិនមានសមត្ថភាពធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវធ្វើនៅទ្វីបអឺរ៉ុបនិងនៅប៉ាស៊ីហ្វិកដើម្បីដោះស្រាយការគំរាមកំហែងរបស់ចិននោះទេ” ។

លោកក៏បានលើកឡើងផងដែរអំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់អាមេរិកចំពោះអង្គការNATO ។

សមយុទ្ធរបស់អង្គការNATOនៅចុងខែតុលានៅប្រទេសន័រវែសត្រូវបានចាត់ទុកថាជាការបង្ហាញកម្លាំងនិងសាមគ្គីភាពក្នុងការប្រឈមមុខនឹងការពង្រឹងខ្លួនរបស់រុស្ស៊ី។

ដោយធ្វើចាប់ពីថ្ងៃទី២៤ខែតុលាដល់ថ្ងៃទី៧ខែវិច្ឆិកា សមយុទ្ធTrident Juncture 18នេះ នឹងប្រមូលបានទាហានពី៤៥.០០០ទៅដល់ ៥០.០០០ នាក់ដែលជាចលនាធំបំផុតនៃកងកម្លាំងយោធានិងគ្រឿងសព្វាវុធរបស់អង្គការNATO ចាប់តាំងពីសង្គ្រាមត្រជាក់មក៕ដោយៈសុខា/sn

នាវាផ្ទុកយន្តហោះអាមេរិក ត្រូវបានគេឃើញធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រន័រវេសដើម្បីចូលរួមសមយុទ្ធ”Trident Juncture 18″ របស់អង្គការNATO

ទីតាំងផ្សាយពាណិជ្ជកម្ម