អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ នាំយក​អាវ​រងារ​អំណោយ​សម្តេច​តេ​ជោ ចែកជូន​កងទ័ព

850
ចែករម្លែក

​​ដោយ : ​បា​យ័​ន/កំពង់ឆ្នាំង ៖ នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តកំពង់ឆ្នាំង មាន​ប្រារព្ធ​ពិធី​ចែក​អាវ​រងា​​ចំនួន ៥,៥១៧​អាវ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​កងទ័ព​ទិស​យោធភូមិភាគ​ពិសេស ចំនួន​១៨​អង្គភាព ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ គឹម ប៊ុន​ថា​ន អគ្គមេបញ្ជាការ​​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ពិធី​ចែក​អាវ​រងា​ដល់​កងទ័ព បាន​ប្រព្រឹត្តទៅ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គឹម ប៊ុន​ថា​ន មានមតិ​សំណេះសំណាល​និង ពាំនាំ​នូវ​ក្តី​នឹករលឹក និង សួរសុខទុក្ខ ពី​សំណាក់ សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយ ក​រដ្ឋមន្ត្រី នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា និង សម្តេច កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ ត ប៊ុន រ៉ានី ហ៊ុន សែន ដល់​សមាជិក​អង្គពិធី​ទាំងមូល និង ចែកជូន​អាវ រងា​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ព្រោះ​ខែរងារ​និង​ឈាន​មកដល់​ក្នង​ពល​ឆាប់ៗ​ខាងមុខ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា សម្តេច​មិនបាន​ទុកអោយ​បងប្អូន​បង​ទ័ព​នៅ​រងា​ឯកា​ឡើយ សម្តេច​តែងតែ​គិតគូរ​ជាប់​ជានិច្ច ជាពិសេស​ដល់​កងទ័ព​ដែល​នៅ​ឈរជើង​តាម​បន្ទាត់​ព្រំដែន​នានា ទោះបីជា​សម្តេច​មិនបាន​អញ្ជើញ​ទៅដោយ​ផ្ទាល់​ក៏​រូប​សម្តេច​បាន​ចាត់​តំណាង​អោយទៅ​ជំនួស​ដែរ​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម