​សមត្ថកិច្ច​ឃាត់​ជន​ម្នាក់​ពីបទ​រួមភេទ​លើ​ក្មេងស្រី​អ​និតិ​ជន​រហូតដល់​ទៅ​៣​លើក​

907
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សមត្ថកិច្ច​ខេត្តព្រះវិហារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយ​រំលោភ​សេព​សន្ធ​វៈ​លើ​ក្មេងស្រី​អ​និតិ​ជន​បានសម្រេច​រហូត​៣​ដង​។​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​បានធ្វើ​ឡើង​នៅ​ភូមិ​ស្របាល ឃុំ​ភ្នំពេញ ស្រុក​គូលែន ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​២៤​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​វរៈសេនីយ៍ទោ​គង់គា​ប្រធានការិយាល័យ​ជួញដូរ​មនុស្ស​និង​អ​និតិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ព្រី​ត​មាន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ភ​.​ទ​.​អាយុ​១២​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយគ្នា​នៅ​ភូមិ​ឃុំ​ខាងលើ​។​

​លោក​គង់គា​បាន​បន្តថា​ករណី​ជនសង្ស័យ​រំលោភ​សេព​សន្ធ​វៈ​លើ​ក្មេងស្រី​រងគ្រោះ​គឺមាន​ចំនួន​៣​លើក​។​លើក​ទី​១​នៅ​ខ្ទម​ស្រែ​កាល​អំឡុង​ឆ្នាំ​២០១៧​ប៉ុន្តែ​មិនទាន់​ស៊ីជម្រៅ​។​លើក​ទី​២​ឆ្នាំ​២០១៨​នៅលើផ្ទះ​ជនរងគ្រោះ​បានសម្រេច​។​ក្រោយ​រំលោភ​បានសម្រេច​ជនសង្ស័យ​បាន​ចាក​ចេញពីផ្ទះ​ជនរងគ្រោះ​។​

​លុះ​លើក​ទី​៣​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​នេះ​ជនសង្ស័យ​បាន​រំលោភ​លើ​ជនរងគ្រោះ​ម្តងទៀត​នៅលើផ្ទះ​ជនរងគ្រោះ​ពេល​ម្តាយ​ជនរងគ្រោះ​ជាប់រវល់​ការងារ​នៅក្រោម​ផ្ទះ​។​ចៃដន្យ​បងថ្លៃ​ជនរងគ្រោះ​ឡើងទៅ​ទាន់​ក៏បង្ករ​ការភ្ញាក់ផ្អើល​និង​ធ្វើការ​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង​។​

​ផ្អែក​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម