អតីត​នាយករដ្ឋមន្ត្រី​និង​អតីត​អគ្គលេខា​រតនាគារ​ម៉ាឡេស៊ី ទៅកាន់​តុលាការ​ដើម្បី​ស្តាប់​ការចោទប្រកាន់​

2819
ចែករម្លែក

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់និងអតីតអគ្គលេខារតនាគារលោក ម៉ូត អៀវ៉ាន សេរីហ្កា អាប់ឌុលឡា បានទៅដល់តុលាការកាលពីថ្ងៃព្រហស្បតិ៍ទី២៥តុលាដើម្បីស្តាប់ការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវហិរញ្ញវត្ថុ1MDB ។

អ្នកទាំង២ត្រូវបានចោទប្រកាន់រួមគ្នាចំនួន៦ករណីពីបទរំលោភទំនុកចិត្ត ពាក់ព័ន្ធនឹងលុយរបស់រដ្ឋជាង៦ពាន់លានរីងហ្គីត។

លោកណាជីប ត្រូវបានចោទប្រកាន់៣២ករណីរួចហើយ អំពីការលាងលុយ ការប្រព្រឹត្តអំពើពុករលួយ និងការរំលោភសេចក្តីទុកចិត្ត ពាក់ព័ន្ធនឹងការបាត់លុយរាប់ពាន់លានដុល្លារនៅមូលនិធិរដ្ឋ1MDB ។

ដោយសារបណ្ឌិត ម៉ូត អៀវ៉ាន ត្រូវបាននាំទៅកាន់តុលាការ វាជាលើកដំបូងដែលអតីតមន្រ្តីរដ្ឋការស៊ីវិលម្នាក់ត្រូវបានចោទប្រកាន់ជុំវិញរឿងអាស្រូវ1MDB ។

ត្រូវបានចោទប្រកាន់នៅថ្ងៃ២៥តុលានេះដែរ គឺអតីតប្រធានទីភ្នាក់ងារស៊ើបការណ៍ ដាទុក ហាសាណា អាប់ឌុល ហាមីត ។អតីតអគ្គនាយកនៃអង្គការស៊ើបការណ៍ម៉ាឡេស៊ីរូបនេះ ប្រឈមការចោទប្រកាន់ពីបទរំលោភទំនុកចិត្ត គឺពាក់ព័ន្ធនឹងប្រាក់រដ្ឋចំនួន១២លានដុល្លារអាមេរិក។លោកស្រី ជាមនុស្សម្នាក់ក្នុងចំណោម១២នាក់ដែលត្រូវបានបន្ទោស ខណៈទីភ្នាក់ងារប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតអំពីការប្រើមូលនិធិរដ្ឋមិនត្រឹមត្រូវ៕ដោយ៖វាសនា

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បាននិយាយថាខ្លួនជំរុញអោយអយ្យការចោទប្រកាន់លោកណាជីប លោកអៀវ៉ាននិងលោកស្រីហាសាណា

ទីតាំងផ្សាយពាណិជ្ជកម្ម