​គណៈកម្មការ​សេដ្ឋកិច្ច​រដ្ឋសភា​ពិនិត្យ​គម្រោង​ថវិកា​រដ្ឋសភា​ឆ្នាំ​២០១៩

807
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា កាលពី​រសៀល​ថ្ងៃទី​២៤ តុលា​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ដើម្បី​ពិនិត្យ សម្រេច លើ​គម្រោង​ថវិកា​របស់​រដ្ឋសភា​ឆ្នាំ​២០១៩ ហើយ​ផ្ញើជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ​សម្រេច​បន្ត​។​

​លោក ជាម យៀប បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ​សម្រេច​ហើយ​គម្រោង​ថវិកា​រដ្ឋសភា​នេះ​នឹង​ផ្ញើ​ជូនទៅ​រាជរដ្ឋាភិបាល​ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​

​តាម​ការពិភាក្សា​នៃ​កិច្ចប្រជុំ​គម្រោង​ថវិកា​រដ្ឋសភា​ឆ្នាំ​២០១៩​បាន​ផ្តោត​សំខាន់​លើ​ការជួសជុល​និង​ការផ្លាស់ប្តូរ​ប្រព័ន្ធ​បច្ចេកទេស​ក្នុង​សាលប្រជុំ​រដ្ឋសភា​និង​ការចំណាយ​សម្រាប់​រៀបចំ​កិច្ចប្រជុំសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​ដែល​សភា​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ហើយ​ត្រូវ​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប នា​ពាក់កណ្តាល ខែមករា ឆ្នាំ​២០១៩​។​​បន្ទាប់ពី​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ កិច្ច​ប្រជុំបាន​ឯកភាព​លើ​គម្រោង​ថវិកា​រដ្ឋសភា​ឆ្នាំ​២០១៩ និង​សម្រេច​ផ្ញើជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ​អនុម័ត​បន្ត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕S/