​បុរស​ម្នាក់​បែក​ថ្នាំ​យក​កាំបិត​កាប់​ប្រពន្ធ​ធ្លាយ​ពោះ​ស្លាប់​នៅនឹងកន្លែង​

695
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ឃាតកម្ម​មួយ​បាន​កើតឡើង​គឺ​ប្តី​បាន​យក​កាំបិត​កាប់​ប្រព​ន្ឋ​ដោយសារ​ខ្លាច​ប្រព​ន្ឋ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ដាក់គុក​ការដែល​ខ្លួន​សេព​គ្រឿងញៀន​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅក្នុង​ភូមិ​ឃ្លាំង​ឃុំ​ត្រាច​ទង​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​ត្រូវជា​ប្តី​ឈ្មោះ​ម៉ាន់​ធុន​អាយុ​៣៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃ្លាំង​ឃុ​ត្រាច​ទង​ស្រុក​ឧដុង្គ​។​ជន​នោះបាន​យក​ក្រ​ម៉ា​ចងដៃ​ប្រពន្ធ​ឈ្មោះ​អុល​ថន​អាយុ​៣៣​ឆ្នាំ​ហើយ​យក​កាំបិតផ្គាក់​កាប់​ចំនួន​៥​កាំបិត​បណ្ដាល​ឱ្យស្លាប់​នៅលើផ្ទះ​តែម្តង​។​

​ប្រភព​បាន​បន្តថា​មូលហេតុ​ខឹង​ប្រពន្ធ​និង​ម្ដាយក្មេក​ថា​នឹង​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​មក​ចាប់​រឿង​ជក់​គ្រឿងញៀន​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​

​បុរស​ម្នាក់​បែក​ថ្នាំ​យក​កាំបិត​កាប់​ប្រពន្ធ​ធ្លាយ​ពោះ​ស្លាប់​នៅនឹងកន្លែង​