ហ្វេ​ស​ប៊ុ​កលុប​រូបថត​អាសអាភាស​ផ្លូវភេទ​កុមារ​ចំនួន​៨,៧​លាន​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​

1005
ចែករម្លែក

ក្រុមហ៊ុនហ្វេសប៊ុក(Facebook)បាននិយាយនៅថ្ងៃពុធទី២៤ខែតុលាថានៅក្នុងអំឡុងត្រីមាសចុងក្រោយនេះ ក្រុមអ្នកសម្របសម្រួលរបស់ក្រុមហ៊ុនបានលុបរូបភាពអ្នកប្រើរូបភាពអាក្រាតកុមារចំនួន៨,៧លានរូបដោយមានជំនួយពីកម្មវិធីសូហ្វវ៉ែថ្មី ដែលដករូបថតបែបនេះ ចេញដោយស្វ័យប្រវត្តិ។

កម្មវិធីសូហ្វវ៉ែថ្មីនេះត្រូវបានដាក់ចេញកាលពីឆ្នាំមុនដើម្បីកំណត់អត្តសញ្ញាណរូបភាពដែលមានទាំងរូបថតអាក្រាតនិងរូបថតកូនក្មេងដែលអនុញ្ញាតឱ្យក្រុមហ៊ុនFacebook បង្កើនវិធានាការច្បាប់ក្នុងការហាមឃាត់ការបង្ហោះរូបថតអនីតិជននៅក្នុងអត្ថបទទាក់ទងផ្លូវភេទ។

ក្រោមការគាបសង្កត់ពីក្រុមអ្នកច្បាប់នោះ ក្រុមហ៊ុនFacebookបានបង្កើនការលុបចោលនូវរូបភាពទាំងឡាយជាមួយនឹងមតិជ្រុលនិយមនិងខុសច្បាប់។ កម្មវិធីសូហ្វវ៉ែថ្មីនេះ ពិនិត្យមើលអត្ថបទរាប់ពាន់លាន ដែលអ្នកប្រើប្រាស់ហ្វេសប៊ុក បង្ហោះរាល់ថ្ងៃ គឺ មានសារៈសំខាន់ចំពោះផែនការរបស់ខ្លួន៕ដោយ៖សុខា/sn

ទីតាំងផ្សាយពាណិជ្ជកម្ម