ម៉ាស៊ីន​ព្រី​ន​និង​ប្រូ​ជេ​កទ័រ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ជប៉ុន​វត្ត​មាននៅ​កម្ពុជា​

1133
ចែករម្លែក

​​ដោយៈ​សុផល​/​ភ្នំពេញៈ​ម៉ាស៊ីន​ព្រី​ន​និង​ម៉ាស៊ីន​បញ្ចាំង​ស្លាយ​(Projector)​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​របស់​ប្រទេស​ជប៉ុន បានមក​ដល់ទី​ផ្សា​រក​ម្ពុ​ជា​។​ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង​និង​បទពិសោធន៍ អំពី​ផលប្រយោជន៍​និង​វិធី​ប្រើប្រាស់​ម៉ាស៊ីន​ព្រី​ន​និង​ប្រូ​ជេ​កទ័រ​ទំនើប​នេះ​ខាង​ក្រុមហ៊ុន Epson របស់​ជប៉ុន​បាន​តាំង​បង្ហាញ​ផលិតផល​នេះ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​។​

​ទន្ទឹមនឹងនេះ ក្រុមហ៊ុន Epson ក៏បាន​បញ្ចេញ​ចេញលក់​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន​ព្រី​ន និង​ប្រូ​ជេ​កទ័រ ប្រភេទ​ថ្មី និង ទំនើប​បំផុត របស់ខ្លួន ដើម្បី​បង្ហាញ​ពី​គោលជំហរ ក្នុងនាម​ជា​ម៉ាក​យីហោ​ដ៏​ល្បី​លេខ​១ នៅលើ​ទីផ្សារ ខាង​ផលិតផល​ម៉ាស៊ីន​ព្រី​ន​ដែល​ផ្តល់នូវ​ការចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព ការប្រើប្រាស់​បានយូរ​អង្វែង​។ សន្សំសំចៃ​ខ្ពស់ និង​មានតម្លៃ​សមរម្យ ព្រមទាំង​ប្រូ​ជេ​កទ័រ​ខា្ន​ត​មធ្យម ប្រភេទ​ឡាស៊ែរ​ផងដែរ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដ៏​ចាំបាច់​របស់​ស្ថាប័ន​និង​សហគ្រាស​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​យុន​យ៉ុង​មុនី​មុង​គុន​ថន​(YunyongMuneemongkoltorn)​នាយក​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន Epson​ប្រចាំ​ប្រទេស​ថៃ​បាន​មានប្រសាសន៍ថា​៖​ក្រុមហ៊ុន​Epson​បាន​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ព្រី​ន​ប្រភេទ​InkTank​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅលើ​ពិភពលោក​។​ជាមួយនឹង​ចំណែក​ទីផ្សារ​ដ៏​ធំ​បំផុត​ក្រុមហ៊ុន​Epson​បាន​លក់​ម៉ាស៊ីន​ព្រី​ន​InkTank​អស់​ជាង​៣០​លាន​គ្រឿង​រួចទៅហើយ​នៅក្នុង​បណ្តា​ប្រទេស​ចំនួន​១៥០ ប្រទេស នៅ​ទូទាំង​ពិភពលោក​។

​ចំណែកឯ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​ក្រុមហ៊ុន​Epson​បាន​ដាក់លក់​ម៉ាស៊ីន​ព្រី​ន​យ៉ាងច្រើន​ប្រភេទ​ដែលមាន​រហូតដល់​ទៅ​១៩ ប្រភេទ​ឯណោះ​។ ក្នុងចំណោម​ម៉ូ​ឌែ​ល​ទាំងអស់នោះ មាន ១៥ ម៉ូ​ឌែ​ល ជា​ស៊េរី L និង​៤​ម៉ូ​ឌែ​ល​ផ្សេងទៀត​ជា​ប្រភេទ​ស៊េរី​M​។​

ការ​ផ្តល់នូវ​ជម្រើស​ជាច្រើន​នេះ​មានន័យថា​អតិថិជន​ទាំងអស់​អាច​រក​ជាវ​បាន​យ៉ាង​ងាយស្រួល​បំផុត​នូវ​ម៉ូ​ឌែ​ល​ណាមួយ​ដែល​ពួកគេ​ពេញចិត្ត​ទៅតាម​តម្រូវការ​ជាក់ស្តែង​ដោយ​អាស្រ័យ​ទៅនឹង​ទំហំ​ថវិកា និង​ទំហំ​នៃ​ការបោះពុម្ព​របស់​ពួកគេ​។ អតិថិជន​របស់​យើង មាន​គ្រប់​ប្រភេទ​ទាំងអស់​រាប់​ចាប់ពី​សហគ្រាស​ធុន​តូច​និង​មធ្យម​រហូតដល់​បណ្តា​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​នានា​»​។​

​លោក​បាន​បន្តថា​«​ថ្ងៃនេះ​យើង​បានកំណត់​យក​ម៉ាស៊ីន​ព្រី​ន​EcoTank​ឬ​អាច​ហៅ​ម្យ៉ាង​ទៀតថា​ម៉ាស៊ីន​ព្រី​ន​EconomicalTank​ដែលមាន​លក្ខណៈ​សន្សំសំចៃ​ខ្ពស់​មក​បង្ហាញជូន​ដល់​អតិថិជន​ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​ការចំណាយ​តិច តែ​ទទួលបាន​ផលចំណេញ​ច្រើន​។ នៅក្នុង​ឱកាស​នេះ យើង​ក៏បាន​សម្រេចចិត្ត​ដាក់លក់​ម៉ាស៊ីន​ព្រី​ន ចំនួន ពីរ​ស៊េរី គឺ L និង M ដែលមាន​ចំនួន ៥ ម៉ូ​ឌែ​ល ហើយ​ម៉ូ​ឌែ​ល​ទាំងអស់នោះ​មាន​ដួច​ជា EcoTank L3110, L3150, M1100, M1120 និង M2140 ។
​ម៉ាស៊ីន​ទាំងអស់នេះ​គឺជា​ប្រភេទ​ម៉ាស៊ីន​មិន​ប្រើប្រាស់​cartridge​ដោយ​រួមបញ្ចូល​ប្រអប់​ទឹក​ថ្នាំ​នៅ​ខាងក្នុង​អម​ជាមួយ​រូបរាង​តូច​ល្មម​សាក​សមជា​មូ​យ​កន្លែង​តូចចង្អៀត​។ ជាមួយនឹង​ការ​រចនា​ម៉ូដ​យ៉ាង​ពិសេស ម៉ាស៊ីន​ព្រី​ន​ម៉ូ​ឌែ​ល​នេះ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ចូល​ទឹក​ថ្នាំ​ប្រភេទ​Spill-free ការពារ​មិន​ឲ្យ​កំពប់ ។​សម្រាប់​ការ​រចនា​បច្ចេក​វិទ្យា​ក្បាល​ដប​នៃ​ពណ៌​ទឹក​ថ្នាំ​វិញ គឺមាន​ភាពល្អ​ឥតខ្ចោះ​ដែល​ធានាថាទឹក​ថ្នាំ​ពណ៌ណា​អាចដាក់​ចូលទៅក្នុង​ប្រអប់​ទឹក​ថ្នាំ​ពណ៌​ហ្នឹង​បាន​ដោយ​មិន​ច្រឡំ​ពណ៌​គ្នា​នោះឡើយ​។​

ដើម្បី​ជៀសវាង​ពី​ការ​កំពប់ទឹក​ថ្នាំ​ម៉ាស៊ីន​ព្រី​ន​ទាំងនេះ​ធានា​បា​ថា​ទឹក​ថ្នាំ​ហូរ​ចេញពី​ដប​តែ​នៅពេលដែល​ទឹក​ថ្នាំ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ប្រអប់​ទឹក​ថ្នាំ​របស់​ម៉ាស៊ីន​តែប៉ុណ្ណោះ​។​ម៉ាស៊ីន​ព្រី​ន​ថ្មី​ទាំង ៥ ម៉ូ​ឌែ​ល​នេះ គឺមាន​ភាព​ស័ក្តិសម​ល្អឥតខ្ចោះ​បំផុត​សម្រាប់​ការិយាល័យ​តូច និង ការិយាល័យ​នៅផ្ទះ​និង សហគ្រាស​ធុន​តូច​និង​មធ្យម​ដែលមាន​តម្រូវការ​បោះពុម្ព​ឯកសារ​ច្រើន​និង​ចង់​គ្រប់គ្រង​ការចំណាយ​ទៅលើ​ការបោះពុម្ព​ដោយ​ខ្លួនឯង​ផ្ទាល់ ។

EcoTank ស៊េរី M ប្រើ​ប្រភេទ​ទឹក​ថ្នាំ​ម្យ៉ាង ដែល​ផ្តល់នូវ​ពណ៌​ច្បាស់​ល្អ និង​ត្រជាក់​ភ្នែក​។ នៅពេល​ប្រៀបធៀប​ជាមួយនឹង​ម៉ាស៊ីន​ព្រី​ន EPSON EcoTank ស៊េរី M ទៅនឹង​ម៉ាស៊ីន​ព្រី​ន ទ្បា​ស៊ែរ ប្រភេទ​ម៉ាស៊ីន​ទាំងពីរ​នេះ ផ្តល់នូវ​គុណភាព​បោះពុម្ព​ដូចគ្នា ប៉ុន្តែ EPSON EcoTank ស៊េរី M វា​មាន​ភាព​សន្សំសំចៃ​ជាង​បាន​រហូតដល់​ទៅ ១៦ ដង ឯណោះ​ក្នុង​មួយ​ទំព័រ ហើយ កាត់បន្ថយ ការប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​រហូតដល់​ទៅ ២៧ ដង​។

​សរុបមក រាល់​ការ​ព្រី​ន​មួយ​ទំព័រៗ តាមរយៈ​ការប្រើប្រាស់ EcoTank ស៊េរី M របស់ Epson នៅពេលនេះ EcoTank ស៊េរី L ក៏បាន​បង្ហាញ​ពី​ម៉ូ​ឌែ​ល​ថ្មី​ចំនួន ពីរ​ផងដែរ​។ ទាំង L3110 ទាំង L3150 សុទ្ធតែជា​ឧបករណ៍​ពហុមុខ​ងារ (​ព្រី​ន ស្គែ​ន​និង​ថតចំលង​)​ជាមួយនឹង​ការប្រើប្រាស់​ទឹក​ថ្នាំ​ចំនួន ៤ ពណ៍​និង​ព្រី​ន​រហូតដល់​ទំហំ​4R​សម្រាប់​រូបថត​និង​រូបភាព​។​L3150​ក៏មាន​ភាព​ឆ្លាត​វៃ​ផងដែរ​ដែល​អាច​ព្រី​ន​តាមរយៈ​Wi-Fi ពី​ឧបករណ៍​ផ្សេងៗ​រហូតដល់​៨ គ្រឿង ដោយ​ប្រើប្រាស់​ប្រព័ន្ធ Wi-Fi Direct ។​

​លោក​យុន​យ៉ុង​បានឱ្យដឹង​ផងដែរ​ថា​៖ Epson កំពុងតែ​បង្កើន​ការផលិត​និង​ដាក់លក់​នូវ​ម៉ាស៊ីន​3LCD Projector​ប្រភេទ​ឡាស៊ែរ​របស់ខ្លួន​ជាមួយនឹង​ការបង្ហាញ​នូវ​ម៉ូ​ឌែ​ល​ថ្មី​ចំនួន​៣​ដែលមាន​ពន្លឺ​ភ្លឺ​ច្បាស់​ចាប់ពី​៥,០០០lumen​រហូតដល់​៦,០០០lumen​។​សម្រាប់​ម៉ូ​ឌែ​ល​ដែល​ត្រូវបាន​បញ្ចេញ​លក់​នៅថ្ងៃនេះ​គឺ EB-L510U, 5000 lumen WUXGA projector; EB-L610W, 6000 lumen WXGA projector​និង EB-L610U, 6000 lumen WUXGA projector​។

​ម៉ូ​ឌែ​ល​ទាំងបី​នេះ​មាន​ទំហំ​តូច​និង​មាន​ទម្ងន់​ស្រាល​។​កាន់តែ​អស្ចារ្យ​ទៅទៀត​នោះ​ម៉ូ​ដែល​ថ្មី​របស់ Epson​ទាំងបី​នេះ​មានមុខ​ងារ​ល្អ​លើសគេ​ដោយ​វា​អាច​បញ្ចេញ​ពន្លឺ​បាន​ខ្ពស់​ហើយ​អាច​សំរប​ខ្លួន​គ្រប់​ស្ថាន​ការ​ណ៏​និង​កាលៈទេសៈ​នៃ​ទីតាំង​នៃ​ការតំឡើង​។​គឺ​វា​អាច​បង្វិល​បាន ៣៦០ ដឺ​ក្រេ​និង​មាន​សមត្ថភាព​ពេញលេញ​សម្រាប់​ចាប់​នៅ​ទីតាំង​ណាមួយ​ក៏បាន​។​ម​ន្ថែ​ម​ពីនេះ​លក្ខណៈពិសេស​នៃ​Projector​ទាំងអស់នេះ​គឺអាច​បញ្ចាំង​បាន​លើ​គ្រប់​ស្ថានភាព​នៃ​ផ្ទៃ​រាបស្មើ​ទាំងអស់​រួមបញ្ចូល​ទាំងមុខ​ងារ​ពិសេស​ដួច​ជា​មុខងារ Edge Blending, Curve Projection និង Corner Wall​។

​ម៉ូ​ឌែ​ល​ទាំងបី​នេះ មាន​កម្រិត​ពណ៌​នៃ​ការបញ្ចេញ​រូបភាព Contrast Ratio 2,500,000:1 ដែល​បង្ហាញ​នូវ​រូបភាព​ច្បាស់​ល្អ និង​បង្ហាញ​ភាព​លម្អិត​នៃ​រូបភាព​នីមួយៗ ។​Projector ទាំងអស់នេះ​ផលិត​មក​ភ្ជាប់​ទៅនឹង​ប្រព័ន្ធ HDBaseT ដោយ​ប្រើប្រាស់ ប្រព័ន្ធ​ខ្សែ Network តាមរយៈ​ផត LAN ដែល​អាច​តំឡើង​នៅ​ទីតាំង​ឆ្ងាយ​ពី​ឧបករណ៍​ប​ញ្ចួ​ន​រូបភាព បាន​ចម្ងាយ​ឆ្ងាយ​រហូតដល់ ១០០ ម៉ែត្រ ឬ ៣២៨ ហ្វី​ត​។​

​ម៉ាស៊ីន Projector ថ្មី​ទាំងបី​ម៉ូ​ឌែ​ល​នេះ​សម្រាប់​ប្រើការ​នៅក្នុង​ការិយាល័យ ស្ថាប័ន​អប់រំ និង អាជីវកម្ម​កម្សាន្ត​ដូចជា​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ​ជាដើម​ដែល​បច្ចុប្បន្ននេះ​កំពុងតែ​មានការ​រីកលូតលាស់​គួ​អោយ​កត់​ស​ម្គ​ល់​ដែល​កំពុង​ត្រូវការ​ប្រភេទ​Projector​ទាំងឡាយណា​ដែលមាន​ពន្លឺ​កម្រិត​មធ្យម​នៅក្នុង​ការប្រកប​អាជីវកម្មរ​របស់​ពួកគេ​។​ផលិតផល​របស់​Epson​នឹង​ផ្តល់ឱ្យ​ពួកគេ​មិន​ត្រឹម​តែមាន​គុណភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ​ថែមទាំង​ប្រើប្រាស់​បានយូរ​អង្វែង​ទៀតផង​៕S/

​ម៉ាស៊ីន​ព្រី​ន​និង​ប្រូ​ជេ​កទ័រ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ជប៉ុន​វត្ត​មាននៅ​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម