​ផលិតករ​ថា​រឿង​”​កូន​អើយ​ម្តាយ​ខ្មោច​”​មិនទាន់​ដាក់​បញ្ចាំង​ផង​ល្បី​បាត់ទៅហើយ​

1490
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​មិនទាន់​ដាក់​បញ្ចាំង​ផង រឿង «​កូន​អើយ​ម្តាយ​ខ្មោច​» មាន​អ្នក​ចុច like ជាង​មួយ​លាន​នាក់ គ្រាន់តែ​ដាក់ trailer នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​។ នេះ​បើតាម​ការអះអាង​របស់ លោក​ហេង​តុលា​ចាងហ្វាង​ផលិតកម្ម​ឯក​ភ្នំ​ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​ជា​ផ្លូវការ​រឿង​«​កូន​អើយ​ម្តាយ​ខ្មោច​»​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២៥​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២​សែន​សុខ​ក្រោម​វត្តមាន​ផលិតករ​ល្បីឈ្មោះ​ជាច្រើនរូប និង​តារា​ជាច្រើន​ដួង​។

​នៅក្នុង​ពិធី​សម្ពោធ​រឿង​នោះ​លោក​ហេង​តុលា​ម្ចាស់​ផលិតកម្ម​ឯក​ភ្នំ​បាន​បញ្ជាក់ថា​ភាពយន្ត​រឿង​«​កូន​អើយ​ម្ដាយ​ខ្មោច​»​ដែលជា​រឿង​មាន​ខ្លឹមសារ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​របស់​សង្គម​ខ្មែរ​កាលពី​អំឡុង​ឆ្នាំ​១៩៨០​ផងដែរ ។​ទើប​ក្នុង​ពិធី​បើកសម្ពោធ​លោក​សម្រេច ចំណាយលុយ​យក​សិល្ប​:​ល្ខោនខោល​មក​សម្ដែង ដើម្បី​ជាការ​អភិរក្ស​ទម្រង់​សិល្ប​:​បុរាណ​របស់​ខ្មែរ​។

​លោក​បាន​ថ្លែងបន្តថា​ភាពយន្ត​នេះ​លោក​ចំណាយ​ទុន​អស់​ច្រើនតែ​លោក​រំពឹង​យ៉ាងខ្លាំង​ចំពោះ​ការគាំទ្រ​ដោយសារតែ​បណ្ដា​រោងកុន​ដែល​ប្រកាស​ដាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី​២៥​តុលា​មាន​អ្នក​កក់​សាល​បញ្ចាំង​អស់​ជាច្រើន​។​នេះ​បញ្ជាក់ថា​រឿង​«​កូន​អើយ​ម្តាយ​ខ្មោច​»​មិនទាន់​ដាក់​បញ្ចាំង​ផ្លូវការ​ផង​ក៏​ទទួលបាន​ការគាំទ្រ យ៉ាង​ផ្លូ​ក​ទឹក​ផ្លូ​កដី​ទៅហើយ​៕S/

​ផលិតករ​ថា​រឿង​”​កូន​អើយ​ម្តាយ​ខ្មោច​”​មិនទាន់​ដាក់​បញ្ចាំង​ផង​ល្បី​បាត់ទៅហើយ​

​ ​