ព័រ​ទុយ​ហ្គា​ល់ចង់ឱ្យ​វិនិយោគិន​ខ្មែរ​ឃើញ​សក្តានុពល អចលនទ្រព្យ និង ទេសចរណ៍​

1355
ចែករម្លែក

(​ភ្នំពេញ)​៖ ប្រទេស​ព័រ​ទុយ​ហ្គា​ល់ បានប្រកាស​ដល់​កម្ពុជា និង អ្នកជំនួញ​ខ្មែរ​ឱ្យដឹងថា ប្រទេស​របស់ខ្លួន​កំពុង​តែមាន​សក្តានុពល​ខ្លាំង អចលនទ្រព្យ និង ទេសចរណ៍ ដែល​អាច​ចាប់​ដៃគូ​សហការ​ជាមួយគ្នា​បាន​។

​លោក បាស​ស្ទី​ន ត្រែ​ល​ខេ​ត​(Bastien Trelcat) ដៃគូ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ហា​វៃ ឡ គ្រុប​(Harvey Law Group )​បាន​ប្រាប់​រស្មី​កម្ពុជា​តាម​សារ​អេឡិចត្រូនិក​ថា​“​ប្រទេស​ព័រ ទុយ​ហ្គា​ល់ ជា​ប្រទេស​ពេញនិយម សម្រាប់​អ្នក​ដែល​ចង់​ផ្លាស់ប្តូរ​ទីលំនៅ​សម្រាប់​ខ្លួនគេ​ផ្ទាល់ ក្រុមគ្រួសារ​របស់​ពួកគេ ឬក៏​មុខ​ជំនួញ​ទៅក្នុង​អឺរ៉ុប​។

​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​ជា​ជនជាតិ​រួសរាយ​រាក់ទាក់ និង​ឆាប់​ស្វាគមន៍​អ្នក​ចំណូល​ថ្មី​ទៅ ក្នុងសង្គម និង វប្បធម៌​របស់​ពួកគេ​។ Golden Visa បានធ្វើ​ឲ្យ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ក្លាយ ជា​ប្រទេស ដែល​ងាយ​មក​រស់នៅ​ជាង​មុន​ទៅទៀត​ជាពិសេស​តាមរយៈ​អត្ថប្រយោជន៍ ដ៏​សន្ធឹកសន្ធាប់ ក្នុងការ​ក្លាយជា​អ្នករស់នៅ​ជា​អចិន្ត្រៃយ៍​នៅក្នុង​ប្រទេស​នេះ​។​”

​លោក Bastien Trelcat បាន​បញ្ជាក់ថា បើ​និយាយ​ពី តម្លៃ​អចលនទ្រព្យ​វិញ​មានការ​ប្រកួត ប្រជែង​ខ្ពស់​បើ​ប្រៀបធៀប​ទៅ​កម្ពុជា ឬ​រាជធានី​ដទៃទៀត​នៅក្នុង​អាស៊ី អាគ្នេយ៍​។ សម្រាប់​តួរ​លេខ​ផលចំនេញ​គឺ​ចាប់ពី​៣ ទៅ​៧ ភាគរយ​ក្នុង​មួយឆ្នាំ​។ «Golden Visa» ឬ​កម្មវិធី​ទិដ្ឋាការ​មាស ដែល​យើង​ធ្លាប់​លឺ​មកហើយ​នេះ​បានចាប់ផ្តើម​ដំណើរការ កាលពី​ខែតុលា ក្នុង​ឆ្នាំ​២០១២ ដោយ​អាជ្ញាធរ​ព័រ​ទុយ​ហ្គា​ល់​ក្នុង​គោលបំណង​ទាក់ទាញ ការវិនិយោគ បរទេស​ចូលទៅ​ក្នុងប្រទេស​។ ទិដ្ឋាការ​នេះ​បច្ចុប្បន្ន​ត្រូវបាន​ទទួលស្គាល់​ជា អន្តរជាតិ​ជា​កម្មវិធី​ទទួលបាន​សិទ្ធិ​ស្នាក់នៅ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​អ្នកវិនិយោគ ទាំងទ្បាយ​ជុំវិញ​ពិភពលោក​។​

​សូមបញ្ជាក់ថា ទឹកប្រាក់​ចំនួន​ច្រើនជាង ៣៥៩​លាន​អ៊ឺ​រ៉ូ​ត្រូវបាន​វិនិយោគ​ទៅលើ​អចលនទ្រព្យ ពាណិជ្ជកម្ម ក្នុង​ត្រីមាស​ទី​១ នា​ឆ្នាំ​២០១៧​។ តួលេខ​នៃ​ការលក់​បាន​កើន​ទ្បើង​យ៉ាងខ្លាំង នា​ឆ្នាំ​នោះ ហើយ​ទីផ្សារ​ក៏បាន​មើលឃើញ​ពី​ការប្រែប្រួល​នេះ​ទៅលើ​ទម្រង់ (​ប្រវត្តិ​) របស់​អ្នកទិញ ជាហេតុ​ដែល​អ្នក​បណ្តាក់​ទុន​ជាច្រើន​ចាប់ផ្តើម​ដឹង​ពី​សក្តានុពល​នៃ​វិស័យ អចលន​ទ្រ​ព្រ របស់​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​។

​មកទល់​ត្រឹម​ខែមករា ឆ្នាំ​២០១៧ ប្រជាជន​ព័រ​ទុយ​ហ្គា​ល់អាច​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ ឬ ទិដ្ឋាការ​ពេលទៅដល់ រៀងរាល់​ពេលធ្វើ​ដំនើរ​ទៅ​ជាង​១៦០​ប្រទេស និង​តំបន់ ហើយ​លិខិត ឆ្លងដែន របស់​ព័រ​ទុយ​ហ្គា​ល់ទ​ទួលបាន​ចំណាត់ថ្នាក់​លេខ​៣ លើ​ពិភពលោក​ផ្នែក​ការធ្វើ ដំណើរ​ចល័ត​នេះ​។ នៅពេលដែល​ទិដ្ឋាការ ត្រូវបាន​អនុញ្ញាត​ហើយ​នោះ អ្នកវិនិយោគ និង​សមាជិកគ្រួសារ​របស់​ពួកគេ​នឹង​អាច​សុំ​សិទ្ធិ​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍ ៥​ឆ្នាំ​បន្ទាប់ និង​សិទ្ធិ​ជា​ពលរដ្ឋ ៦​ឆ្នាំក្រោយ​៕ ដោយ​: បូ​រិ​ន​


ទីតាំងផ្សាយពាណិជ្ជកម្ម