មន្ត្រី NGO​ថា ពលរដ្ឋ​ចូលរួម ធ្វើឱ្យ​ផែនការ​ថវិកាជាតិ​មាន​ប្រសិទ្ធភាព​

1082
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ លោក អ៊ុក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​រង នៃ វិ​ទិ​ការ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី កម្ពុជា ឬ NGO Forum បានលើកឡើង​អំពី​សារសំខាន់ នៃ ការចូលរួម​របស់ សាធារណជន​ក្នុង​ដំណើរ​កសាង​ផែនការ​ថវិការដ្ឋ​ថា  ដើម្បី ឱ្យ​ផែនការ​ថវិកា​ទាំង​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ មាន​ប្រសិទ្ធភាព​ខ្ពស់ វា​គឺជា​ការចាំបាច់ នូវ​ការចូលរួម​របស់ ប្រជា ពល រដ្ឋ ក្នុង​ដំណើរ​កសាង​ផែនការ​ថវិកា​ទាំងនោះ ដ្បិត មានតែ​ប្រជាពលរដ្ឋ​ខ្លួន​គាត់​ផ្ទាល់​ទេ ទើប ដឹង​ច្បាស់​ជាងគេ​ថា ពួកគាត់​ត្រូវការ​អ្វី​ពិតប្រាកដ និង អ្វី​ជា​តម្រូវការ​អាទិភាព  ។


​លោក អ៊ុក វណ្ណា​រ៉ា ថ្លែង​ដូច្នេះ​នៅក្នុង វេទិកា​ស្តីពី​ការចូលរួម​របស់​សាធារណជន​នៅក្នុង​ដំណើរការ​រៀបចំ​ថិ​កា​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ រៀបចំ​នៅឯ​សណ្ឋាគារ សាន់វ៉េ កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨ ។


​លោក អ៊ុក វណ្ណា​រ៉ា ពន្យល់​បន្ថែមថា ប្រសិនបើ​ប្រជាពលរដ្ឋ ជាពិសេស ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ មិនបាន​ចូលរួម​ទេនោះ អាច​នឹង​សន្និដ្ឋាន​ខុស​នៅក្នុង​ផែនការ​ថវិកា ។ គេ​អាច​ប្រៀបធៀប​ថា ប្រជាពលរដ្ឋ គឺជា​អ្នក​រមាស់ ហេតុនេះ​មានតែ​អ្នក​រមាស់​ទេ ទើប​ដឹងថា រមាស់​កន្លែង​ណា ។ ការចូលរួម​របស់​ប្រជាពលរដ្ឋ បានសេចក្តីថា បាន​ប្រាប់ថា​ពួកគាត់​រមាស់​កន្លែង​ណា ដើម្បី ឱ្យ​អ្នក​អេស គឺ​នឹង​អេស​ឱ្យបាន​ចំ​កន្លែង​រមាស់ ពុំ​នោះទេ គេ​អាច​អេស​ខុស​កន្លែង​រមាស់ ហើយ​រមាស់​នៅតែ​រមាស់ ពោលគឺ​បញ្ហា​របស់​ប្រជាពលរដ្ឋ នៅតែ​ជា​បញ្ហា មិនបាន​ដោះស្រាយ ។​

​លោក ប៉ិច ពិសី នាយក​កម្មវិធី​ជាន់ខ្ពស់ នៃ អង្គការ​តម្លាភាព​កម្ពុ​ជា បាន​ទទួលស្គាល់ថា កន្លងមក​រាជរដ្ឋាភិបាល បាន​ប្រឹងប្រែង​អ​នុត​វត្ត​កំណែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ រហូត​សម្រេចបាន​នូវ​សមិទ្ធផល​នានា​គួរឱ្យកត់សម្គាល់ ជាពិសេស​លើ​កំណើនសេដ្ឋកិច្ច ។ ដើម្បី ធានា​តម្លាភាព​ថវិកា រាជរដ្ឋាភិបាល បាន​បើក​ឱ្យ​កាស​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្តល់យោបល់​ក្នុង​ដំណើរការ​រៀបចំ​ថវិកា ហើយ​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ ធ្វើ​មន្ត្រី រដ្ឋាភិបាល កាន់​តែមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ថែមទៀត ។


​ទោះយ៉ាងណា លោក អ៊ុក វណ្ណា​រ៉ា បាន​មើលឃើញថា យន្តការ​ផ្តល់ឱកាស​ឱ្យ​សាធារណជន​ចូលរួម​ក្នុង​ដំណើរ​កសាង​ផែនការ​ថវិកា​របស់រ​ដ្ឋា​ភិ​បាល នៅមាន​ក​ម្រឹត​នៅឡើយ ។ ហេតុនេះ​លោក អ៊ុក វណ្ណា​រ៉ា បានផ្តល់​អនុសាសន៍​ថា ក្រសួង​ស្ថាប័ន​នានា​របស់​រដ្ឋ គប្បី រៀបចំ​ឱ្យ​យន្ត​ការឱ្យ​ច្រើន​ថែមទៀត ដូចជា​វេទិកា​ពិភាក្សា​ជាដើម ដើម្បី ឱ្យ​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ អាច​ចូលរួមបាន​កាន់តែ​ងាយ និង កាន់តែ​ទូលំទូលាយ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម