ប្រសិទ្ធភាព​នៃ​ការងារ​បេឡា​សន្តិសុខ​សង្គម​នឹង​បង្ក​ភាពងាយស្រួល​ចំពោះ​អ្នកទទួល​សេវា​

812
ចែករម្លែក

​ដោយ : បូកគោ​/កែប ៖  រដ្ឋមន្ត្រី​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​បាន​រំលឹក​ដល់​មន្ត្រី​បុគ្គលិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឱ្យ​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ជូន​មន្ត្រីរាជការ​ស៊ីវិល ជន​បាត់បង់​​​​​សម្បទា​វិជ្ជាជីវៈ និវត្តន៍​ជន និង​អ្នក​ស្ថិតក្រោម​បន្ទុក​ឱ្យបាន​ទាន់ពេលវេលា​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​អ្នកពាក់ព័ន្ធ​ក្នុង​ការទទួល​អត្ថប្រយោជន៍​ចំពោះ​កិច្ចការ​ទាំងនេះ​។​

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រាំបួន​ខែ ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​របាយការណ៍​ល​ទ្ធ​ផល​ការងារ​រយៈពេល​៥​ឆ្នាំ (២០១៤-២០១៨) របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នា​សាលប្រជុំ​សាលាខេត្ត​កែប លោក​វង្ស​បាន​មានប្រសាសន៍ថា​រាល់​មន្ត្រី​បុគ្គលិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ត្រូវ​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ជូន​មន្ត្រីរាជការ​ស៊ីវិល ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ និវត្តន៍​ជន និង​អ្នក​ស្ថិតក្រោម​បន្ទុក​ឱ្យបាន​ទាន់ពេលវេលា​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​អ្នកពាក់ព័ន្ធ​ក្នុង​ការទទួល​អត្ថប្រយោជន៍​ចំពោះ​កិច្ចការ​ទាំងនេះ​។

លើសពីនោះ ក៏ត្រូវ​ពង្រឹង​ការធ្វើ​បច្ចុប្បន្នភាព ការប្រមូល និង​គ្រប់គ្រង​ទិន្នន័យ​សិទ្ធិវន្ត​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឱ្យ​កាន់តែ​ជាក់លាក់​សម្រាប់​ជា​មូលដ្ឋាន​នៃ​ការវិភាគ ព្យាករណ៍ និង​ស្វែងរក​ដំណោះស្រាយ​ផ្សេងៗ ព្រមទាំង​ដើម្បី​រៀបចំ​កែស​ម្រួ​ស​របប​សន្តិសុខ​សង្គម​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មីៗ​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​សមាជិក​ទាំង​អស់​ត្រូវ​លើកឡើង​នូវ​បញ្ហា​ប្រឈម និង​ទស្សនវិស័យ​ដើម្បី​មាន​មូលដ្ឋាន​​គន្លឹះ​ឈានទៅរក​ដំណោះស្រាយ ក៏ដូចជា​លើក​ជា​ផែនការ​យុទ្ធសាស្ត្រ​ឱ្យបាន​ជាក់លាក់​ក្នុងទិសដៅ​ជំរុញ​ការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បំណង​ធានា​នូវ​និរន្ត​ភាព​ក្នុង​ការផ្តល់សេវា​ប្រកបដោយ​ប្រសិទ្ធភាព​​ចំពោះ​កិច្ចការងារ​ដ៏​មាន​សារសំខាន់​នេះ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម