ភ្លៀង​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​បណ្តាលឱ្យ​ផ្ទះ​ពលរដ្ឋ​ចំនួន​៥​ខ្នង​រង​ការខូចខាត

870
ចែករម្លែក
  • 12
    Shares

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​លោក​សរ​វណ្ណា​នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៨​រួម​និង​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​។​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ខូចខាត​ទាំងស្រុង ៣ គ្រួសារ​ខូចខាត​មួយផ្នែក​២​គ្រួសារ​សរុប​៥​គ្រួសារ​។​

ដោយសារ​ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​បណ្តាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង​រង​ការខូចខាត​ដែល​ហេតុ​ការ​បាន​នេះ​កើតឡើង​នៅ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨ នៅ​ឃុំ​ស្វាយ​ធំ នៅ​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង ។

​ក្នុងឱកាស​នោះ​លោក​សរ​វណ្ណា​នាយក​សាខា​ក៏បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ម៉ែន​វិបុល​ប្រធាន​គណៈកម្មាធិការ​សាខា​ចំពោះ​បងប្អូន​ដែល​រងគ្រោះ​និង​បាន​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់​ខូចខាត​ទ្រព្យសម្បត្តិ​។​ដែល​បង្ករ​ដោយ​គ្រោះធម្មជាតិ​ដែល​យើង​នឹកស្មាន​មិន​ដល់ ។

លោក នាយក​សាខា​ក៍បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​នៅពេល​មាន​ភ្លៀង ផ្គរ​រន្ទះ និង​មាន​ខ្យល់​បក់បោក​ខ្លាំង ត្រូវ​រក​កន្លែង ដែលមាន​សុវត្ថិភាព​ការពារ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។​
​អំណោយ​បាន​ចែកជូន គ្រួសារ​រងគ្រោះ​ខូចខាត​ទាំងស្រុង ៣ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ ក្រណាត់​កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃី​ត ១ កញ្ចប់​(​មុង ១ ភួយ ១ ក្រ​ម៉ា ១ សា​រ៉ុង ១) ថវិកា​ធ្វើដំណើរ ២០០,០០០ រៀល ។

​គ្រួសារ​រងគ្រោះ​ខូចខាត​មួយផ្នែក ២ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃី​ត ១ កញ្ចប់​(​មុង ១ ភួយ ១ ក្រ​ម៉ា ១ សា​រ៉ុង ១) ថវិកា​ធ្វើដំណើរ ៥០,០០០ រៀល​៕S/​

​ភ្លៀង​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​បណ្តាលឱ្យ​ផ្ទះ​ពលរដ្ឋ​ចំនួន​៥​ខ្នង​រង​ការខូចខាត

ទីតាំងផ្សាយពាណិជ្ជកម្ម