ក្រឡាប់​រថយន្ត​ដឹក​ដែក​ឆេះ​នៅ​ជ្រោះ​តា​តៃ​ក្រោមៈ​ស្លាប់​ពី​នាក់​,​ពុំមាន​អ្នក​បាត់​ខ្លួន​ទេ​

1143
ចែករម្លែក

ដោយៈ សុ​ផានី​តា​/​កោះកុងៈ មនុស្ស​ពីរ​នាក់​ស្លាប់​បាន​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត ធំ​មួយ​គ្រឿង​ជាន់​ហ្វ្រាំង​មិន​ស៊ី​ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​បញ្ច្រាស​ទិសដៅ​គ្នា​អំឡុងពេល​ចុះ​ចំណោត​ផ្លូវ​កោង​ក្រឡាប់​បណ្តាល​ឲ្យ​ឆេះ​ធ្លាក់ចូល​ជ្រោះ​តា​តៃ​ក្រោម​។​អ្នក​បើកឡាន​ពុំទាន់​ស្គាល់ឈ្មោះ​នៅឡើយ ហើយក៏​ពុំមាន​ការបាត់​ខ្លួន​មនុស្ស​ពីរ​ដូច​ព័ត៌មាន​បឋម​បញ្ជាក់​ពី​ព្រឹក​ដែរ​។

ក្រឡាប់​រថយន្ត​ដឹក​ដែក​ឆេះ​នៅ​ជ្រោះ​តា​តៃ​ក្រោមៈ​ស្លាប់​ពី​នាក់​,​ពុំមាន​អ្នក​បាត់​ខ្លួន​ទេ​

​លោក​ស៊ុន​ឃៀ​ម​អធិការនគរបាល​ស្រុក​កោះកុង​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរ​ដ៏​កម្រ​នេះ​កើតឡើង​នៅ​កាលពី​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​២៥ តុលា ត្រង់ចំណុច​ចន្លោះ គីឡូម៉ែត្រ​លេខ​១៣០-១៣១ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង​។ រថយន្ត​ដែល​ក្រឡាប់​ធ្លាក់​ជ្រោះ​ឆេះ ជា​រថយន្ត​ដឹក​ដែក​ម៉ាក ហ៊ី​ហាន់​ដាយ​ពាក់​ស្លាក លេខ ភ្នំពេញ 4A-1613​។​ឡាន​បើក​ក្នុងទិសដៅ​ពី​ភ្នំពេញ​មកកាន់​ការដ្ឋាន​សាងសង់​សំណង់​នៅ​តំបន់​​កាស៊ីណូ របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ខេត្តកោះកុង​។​

ជនរងគ្រោះដែលជិះម៉ូតូ

​បើតាម​លោក​អធិការ​ស្រុក​កោះកុង បាន​ពន្យល់​បន្ថែម​គិត​ត្រឹម​ម៉ោង​៣:២៣​រសៀល​ថ្ងៃ​ដដែល​ថា អ្នកបើកបរ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ដោយ​ស្លាប់​នៅក្រោម​រថយន្ត​កិន​សង្កត់​ពុំទាន់​យក​សាកសព​ចេញ​បាន​។ មូល​ហេតុដែល​នាំឱ្យមាន​គ្រោះថ្នាក់​ចរាចរ យ៉ាង​ដូច្នេះ ដោយសារតែ​ជាន់​ហ្វ្រាំង​មិន​ស៊ី​នាំឱ្យ​ក្រឡាប់​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​ក្បាល​រថយន្ត​។​គ្រោះថ្នាក់ បណ្តាលមកពី​រថយន្ត​ដឹក​ធ្ងន់​ពេល​ចុះ​ចំណោត​ត្រង់ចំនុច​ផ្លូវកែង​។
​មិន​ត្រឹមតែ​ប៉ុណ្ណោះ រថយន្ត​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​។ ម៉ូតូ វ៉េវ​អាល​ហ្វា ពណ៌ ខ្មៅ​-​ទឹកមាស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​សាន់ សុ​ម៉ា​នុត ភេទ​ប្រុស អាយុ ២១​ឆ្នាំ (​ស្លាប់​) ទីលំនៅ​បច្ចុប្បន្ន​ភូមិ​០៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។ គ្មាន​មនុស្ស​ពីរ​ទៀត​ដែល​បាន​បាត់​ខ្លួន​ទេ ដោយ​ពី​ម៉ោង​មុន​ជា​ព័ត៌មាន​បឋម ជាក់ស្តែង​សមត្ថកិច្ច​រក​ពុំ​ឃើញ​ឡើយ​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​តា​តៃ​ក្រោម សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក និង​កំលាំង​ជំនាញ​ការិយា​ល័យ​ពន្លត់​អគ្គិភ័យ ប្រើប្រាស់​ពេលវេលា​ច្រើន​គួរសម ដើម្បី​ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​រថយន្ត ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ស្ទូច​យក​ដែក​ចេញ ពិនិត្យ​សាកសព​បញ្ចូនទៅ​ឲ្យ​ក្រុមគ្រួសារ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម