​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

916
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​តា​កុយ ឃុំ​ប​ល័​ង្ក ស្រុក​ប្រាសាទបាគង កាលពី​ទាបភ្លឺ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​មានឈ្មោះ ប៊ិន សុភាក់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៥ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ពពេល ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ជាប់​ពាក់ព័ន្ធ​សារធាតុ​ញៀន​ក្នុង​ខ្លួន ។​ជាមួយនឹង​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក ចំនួន​១​កញ្ចប់ ស្មើនឹង​ទម្ងន់​សុទ្ធ ០,៤​ក្រាម និង ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​។​

​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្តសៀមរាប​កសាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​នី​តិ​វិធី​ច្បាប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម