​ចង​សម្លាប់ខ្លួន​តូច​ចិត្តនឹង​ប្រពន្ធ​ល្បួង​លក់​ដី​បាន​លុយ​វេច​រត់​បាត់​

1084
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ចំណាស់​ម្នាក់​ខណៈដែល​មាន​ជំងឺ​ប្រចាំកាយ​ទឹកនោមផ្អែម​តូចចិត្ត​ខ្លួនឯង​មិនគួរណា​ប្រពន្ធ​ល្បួង​លក់​ដីធ្លី​នៅឯ​ស្រុក​បាន​លុយ​មិនបាន​ទុក​ព្យាបាល​មើលជំងឺ​បែ​ជា​វេច​លុយ​រត់គេច​ទៅ​បាត់​។​ឈឺចិត្ត​ពេក​សម្រេច​ចងក​សម្លាប់ខ្លួន​ត្រូវបាន​អ្នកជិតខាង​ប្រទះឃើញ នៅលើ​ដើម​អាកាស្យា មាត់​ត្រពាំង ជាប់​របង​ព្រលានយន្តហោះ ក្រោយ​វត្ត​អង្គ​តា​មិញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ មា​នស​សេរ​បណ្តាំ​មួយ​សន្លឹក​ដាក់​លេខ​ទូរស័ព្ទ​កូនៗ សម្រាប់​ទុក​ឲ្យ​ទំនាក់ទំនង​។​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ ។​

​អត្តឃាត​ជន​ឈ្មោះ គឹម សុផល ភេទ​ប្រុស ប្រុស អ​យុ​៦៥​ឆ្នាំ មាន​ជំងឺ​ទឹកនោមផ្អែម មាន​ប្រពន្ធ ឈ្មោះ កែ សំអុល អាយុ ៥៨ ឆ្នាំ​មុខរបរ​លក់ដូរ​បានរ​ត់​គេចខ្លួនបាត់​និង​មានកូន​ចំនួន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ តែ​រស់នៅ​បែក​គ្នា​អស់ ។ ជន​អត្តឃាត​ស្នាក់នៅ​បន្ទប់​ជួល លេខ បេ​១៨ នៅក្បែ​ង​កើតហេតុ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​ស្នង ឃុំ ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ៕S/​

​ចង​សម្លាប់ខ្លួន​តូច​ចិត្តនឹង​ប្រពន្ធ​ល្បួង​លក់​ដី​បាន​លុយ​វេច​រត់​បាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម