អភិបាលក្រុង​ព្រះសីហនុៈ រូប​ស្រី​បរទេស​ងូតទឹក​ស្រាត​មិនមែន​នៅ​សមុទ្រ​កំពង់សោម​ទេ​

5334
ចែករម្លែក
  • 1.3K
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អភិបាលក្រុង​ព្រះសីហនុ​លោក អ៊ី សុខ​ឡេង បាន​បដិសេធថា រូប​ស្ត្រី​បរទេស​ដែល​ងូតទឹក​ស្រាត​រត់​លេង​នៅ​ទឹកសមុទ្រ គឺ​មិនមែន​នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ​នោះទេ​។ ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​រូបភាព​ស្ត្រី​បរទេស​ស្រាត​ងូតទឹក​រត់​លេង​នៅក្នុង​សមុទ្រ ដោយមាន​មនុស្ស​ជាច្រើន​នាំ​សម្លឹងមើល​ដោយ​មិន​ព្រិច​ភ្នែក​។

​រូប​ស្ត្រី​ងូតទឹក​ស្រាត​នៅក្នុង​សមុទ្រ ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កប​ង្ហោះ​ចែកចាយ​ពីមួយ​ទៅមួយ​ដោយបាន​រិះគន់​អំពី​វត្តមាន​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ការពិត​រូបនេះ គឺ​មិនមែន​នៅក្នុង​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​នោះទេ​។​

​លោក​អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៥ ខែតុលា ថា រូប​ស្ត្រី​ស្រាត​ងូតទឹក​នៅក្នុង​សមុទ្រ គឺ​មិនមែន​នៅ​ខេត្ត​ព្រះសីហនុ​ទេ ហើយ​សមុទ្រ​នៅ​កំពង់សោម មិនមាន​សមុទ្រ​ចឹ​ង​ទេ​។ តាម​លោក​ដឹង និង​ឮ​គេ​និយាយ រូប​ស្ត្រី​នេះ​គឺ​នៅ​វៀតណាម​។​

​ជាមួយគ្នានេះ លោក​អភិបាលក្រុង​ព្រះសីហនុ បាន​សំណូមពរ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​សូម​ផ្សព្វផ្សាយ​អ្វី​ដែលជា​ការពិត​បង្ហោះ​អ្វី កុំ​បំប៉ោង​ព័ត៌មាន​ដែល​មិនមែនជា​ការពិត​វា​ខូច​កិត្តិយស​របស់​ប្រទេស​កម្ពុជា​។ ហើយ​ការផ្សព្វផ្សាយ​ព័​ត៍​មាន​មិន​ពិត​វា​ធ្វើ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ និង​ខូច​មុខមាត់​ប្រទេស​ថែម​ទៀតផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម