សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨

1153
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៥ ខែតុលា រួមមាន​ដូចតទៅ ៖

*​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បា​អញ្ជើញ​វិលត្រឡប់​មកដល់​មាតុប្រទេស​ប្រកបដោយ​សុ​វត្ថិភាព​
​រ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​នៅវេលា​ម៉ោង​ប្រមាណ ៦និង១៥ នាទី​នា​ព្រឹក​ព្រលឹម​ថ្ងៃទី ២៥ ខែតុលា​នេះ ។ បន្ទាប់បី​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប លើក​ទី​១២ នៅ​ប្រទេស​ប្រ៊ុ​ច​សែ​ល​,​បំពេញ ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​តួ​ក​គី និង ចូលរួម​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨ » ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ២២ ដល់ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ក្រោម​មូលបទ​រួម «​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ៕

*​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៦​តុលា​ស្អែក​នេះ​នឹង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើការ​ពិភាក្សា​លើ​សេចក្តី ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ។ ខណៈ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​នេះ​ត្រូវបាន​ឧ​ត្ត​ម​ក្រុម ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដែ ល​មាន​សមាសភាព​មកពី​គណបក្ស​ចំនួន ១៦ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ​កាលពី​ថ្ងៃទី ២២ ខែតុលា​កន្លងមកនេះ ៕

*​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​សេដ្ឋកិច្ច​គូ​វ៉ែត​អះអាងថា​គូ​វ៉ែត​នឹង​ការពារ​ពលករ​ខ្មែរ​
​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី ហ៊ី​ន អាល់ សា​ប៊ី (Hind Al-Sabeeh) រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​រដ្ឋ​គូ​វ៉ែត បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក ថ្ងៃ ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​។​លោកស្រី​ហ៊ី​ន​អាល់​សា​ប៊ី​សង្ឃឹមថា​នៅ​ឆ្នាំ​២០១៩​ខាង​កម្ពុជា​នឹង​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​គូ​វ៉ែត និង​បាន​សន្យាថា នៅពេល​ត្រឡប់​ទៅកាន់​ប្រទេស​វិញ លោកស្រី​នឹង​បង្កើត​ក្រុម ការងារ​មួយ ដើម្បី​ជួយ​សម្រួល​និង​ដោះស្រាយ​បញ្ហា​ពលករ​កម្ពុជា​នៅ​គូ​វ៉ែត​ជាមួយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ៕

*​មន្ត្រី NGO​ថា ពលរដ្ឋ​ចូលរួម ធ្វើឱ្យ​ផែនការ​ថវិកាជាតិ​មាន​ប្រសិទ្ធភាព​
​លោក អ៊ុក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​រង នៃ វិ​ទិ​ការ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី កម្ពុជា ឬ NGO Forum បានលើកឡើង​អំពី​សារសំខាន់ នៃ ការចូលរួម​របស់ សាធារណជន​ក្នុង​ដំណើរ​កសាង​ផែនការ​ថវិការដ្ឋ​ថា ដើម្បី ឱ្យ​ផែនការ​ថវិកា​ទាំង​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ មាន​ប្រសិទ្ធភាព​ខ្ពស់ វា​គឺជា​ការចាំបាច់ នូវ​ការចូល​រួម​របស់ ប្រជា ពល រដ្ឋ ក្នុង​ដំណើរ​កសាង​ផែនការ​ថវិកា​ទាំងនោះ ដ្បិត មានតែ​ប្រជាពលរដ្ឋ​ខ្លួន​គាត់​ផ្ទាល់​ទេ ទើប ដឹង​ច្បាស់​ជាងគេ​ថា ពួកគាត់​ត្រូវការ​អ្វី​ពិតប្រាកដ និង អ្វី​ជា​តម្រូវការ​អាទិភាព ៕

*​ចក្រភព​អង់គ្លេស សម្រេច​ផ្ដល់​ថវិកា​ជាង​៩​លាន​ដុល្លារ​អាម៉េរិក ដល់​អាជ្ញាធរ​មីន​កម្ពុជា សម្រាប់​អនុវត្ត​សកម្មភាព​បោសសំអាត​មីន​ដំណាក់កាល​ទី​២
​ដោយ​គូលែន​/​សៀមរាបៈ ចក្រភព​អង់គ្លេស សម្រេច​ផ្ដល់​ថវិកា​ជាង​៩​លាន​ដុល្លារ​អាម៉េរិក ដល់​អាជ្ញាធរ​មីន​កម្ពុជា សម្រាប់​អនុវត្ត​សកម្មភាព​បោសសំអាត​មីន​ដំណាក់កាល​ទី​២​លើ​គំរោង​ផ្ទៃដី​មាន​មីន​ជាង​៥៤​គីឡូម៉ែត្រ​ក្រឡា​។​នេះ​ជាការ​បញ្ជាក់​អោយដឹងពី​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា នៅ​មជ្ឈមណ្ឌល​កំចាត់មីន​ហេ​ឡូ​ត្រាស់ ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ៕

*​បទល្មើស​ថយចុះ​ធ្វើឱ្យ​បរិមាណ​ត្រី​កើនឡើង​
​បឹង​ទន្លេសាប​ដែល​ស្ថិតនៅ​ដែន​នៃ​ផ្នែក​មួយ​ក្នុង​ខេត្តកំពង់ធំ ​ត្រូវ​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​រាយការណ៍​ការឱ្យដឹងថា ​ឆ្នាំនេះ​ទឹក​ឡើង​ខ្ពស់​ឬ​គេ​ហៅថា​ទឹកធំ​ជាង​ពីរ​ម៉ែត្រ​បើ​ធៀប​ទៅនឹង​ឆ្នាំទៅ​មិញ​ក្នុង​រដូវ​បិទ​នេសាទ ៕

*​ផ្លូវ​៦០ ម៉ែត្រ​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប្រកាស់​ប្រសិទ្ធិ​នាម​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»
​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ក្រុង​សៀមរាប ចាប់ពី​ចំណុច​កែង​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ដល់ទី​ស្នាក់ការ​អាជ្ញាធ​រ​ជាតិ​អប្សរា ចាប់ពីពេលនេះ​តទៅ នឹង​ត្រូវបាន​ប្រសិទ្ធិ​នាម​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»​។ ផ្លូវ​នេះ​ត្រូវ​បាន​សម្រេច​ប្រសិទ្ធិ​នាម​យ៉ាង​ដូច្នេះ​បន្ទាប់​អាជ្ញាធរ​ជាតិ​អប្សរា​បានស្នើ​សុំ​ទៅ​រដ្ឋបាល​ខេត្តសៀមរាប ៕

*​ភ្លៀង​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​បណ្តាលឱ្យ​ផ្ទះ​ពលរដ្ឋ​ចំនួន​៥​ខ្នង​រង​ការខូចខាត​
​លោក​សរ​វណ្ណា​នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៨​រួម​និង​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​។​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ខូចខាត​ទាំងស្រុង ៣ គ្រួសារ​ខូចខាត​មួយផ្នែក​២​គ្រួសារ​សរុប​៥​គ្រួសារ​។​
​ដោយសារ​ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​បណ្តាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង​រង​ការខូចខាត​ដែល​ហេតុ​ការ​បាន​នេះ​កើតឡើង​នៅ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨ នៅ​ឃុំ​ស្វាយ​ធំ នៅ​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង ៕

*​ក្រឡាប់​រថយន្ត​ដឹក​ដែក​ឆេះ​នៅ​ជ្រោះ​តា​តៃ​ក្រោម ​ស្លាប់​ពី​នាក់​
​មនុស្ស​ពីរ​នាក់​ស្លាប់​បាន​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត ធំ​មួយគ្រឿង​ជាន់​ហ្វ្រាំង​មិន​ស៊ី​ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​បញ្ច្រាស​ទិសដៅ​គ្នា​អំឡុងពេល​ចុះ​ចំណោត​ផ្លូវ​កោង​ក្រឡាប់​បណ្តាល​ឲ្យ​ឆេះ​ធ្លាក់ចូល​ជ្រោះ​តា​តៃ​ក្រោម​។​អ្នក​បើកឡាន​ពុំទាន់​ស្គាល់ឈ្មោះ​នៅឡើយ ហើយក៏​ពុំមាន​ការបាត់​ខ្លួន​មនុស្ស​ពីរ​ដូច​ព័ត៌មាន​បឋម​បញ្ជាក់​ពី​ព្រឹក​ដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម