“​មនុស្ស​ពីងពាង​បារាំង​” ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ឡើង​អគារ​ខ្ពស់បំផុត​នៅ​ទីក្រុង​ឡុង​ដ៍​

1435
ចែករម្លែក
  • 101
    Shares

​អ្នក​ឡើង​អគារ​ខ្ពស់​មួយរូប ដែលមាន​រហស្សនាម​ថា “​មនុស្ស​ពីងពាង​បារាំង​” ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ការប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់គាត់​ដើម្បី​ឡើង​អគារ​ខ្ពស់បំផុត​នៅ​ទីក្រុង​ឡុង​ដ៍​។​

​លោក អា​ឡាំង រ៉ូបឺត (Alain Robert) ដែល​ការសម្តែង​ភ្ញាក់ផ្អើល​របស់គាត់​រាប់បញ្ចូល​ទាំង​ការឡើង​អគារ Burj Khalifa កម្ពស់​ប្រហែល ៨២៨ ម៉ែត្រ​នៅ​ទីក្រុង​ឌូ​បៃ ត្រូវបាន​គេ​ប្រទះឃើញ​ឡើង​តោង​អគារ Heron Tower នៅ​ទីក្រុង​ឡុង​ដ៍​។​

​ការឡើង​អគារ​កម្ពស់ ២០២ ម៉ែត្រ ដែល​ឥឡូវ​គេ​ស្គាល់​ថា​ជា​អគារ​ឈ្មោះ Salesforce Tower គឺ​ពុំមាន​អាវ​សុវត្ថិភាព គ្មាន​ខ្សែ និង ប្រើតែ​បាត​ដៃទទេ​របស់គាត់​ប៉ុណ្ណោះ​។​

​ប៉ូលិស​ទីក្រុង​ឡុង​ដ៍​បាន​បញ្ជាក់ថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​វ័យ ៥៦ ឆ្នាំ​រូបនេះ​ពីបទ​បង្ក “​ការរំខាន​ជា​សាធារណៈ​”​។​

​យោងតាម​កងកម្លាំង​ប៉ូលិស​បានឱ្យដឹងថា លោក​រ៉ូបឺត​នៅ​បន្ត​ជាប់ឃុំ​របស់​ប៉ូលិស​នៅឡើយ​ទេរ​ហូត​មកទល់ពេលនេះ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​ពីងពាង​បារាំង លោក អា​ឡាំង រ៉ូបឺត កំពុង​ជាប់ឃុំ​របស់​ប៉ូលិស​អង់គ្លេស បន្ទាប់ពី​ឡើង​តោង​អគារ​ខ្ពស់បំផុត​នៅ​ទីក្រុង​ឡុង​ដ៍

ទីតាំងផ្សាយពាណិជ្ជកម្ម