​ទៅ​ដាក់មង​ធ្លាក់ចូល​ប្រឡាយ​ឈ្លក់ទឹក​លង់​ស្លាប់​គ្មាន​អ្នកដឹង​

858
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​បុរស​ម្នា​ក់បាន​ឈ្លក់ទឹក​ប្រឡាយ​លង់​ស្លាប់​បន្ទាប់ពី​ទៅ​ដាក់មង​បាត់​មិនឃើញ​ត្រឡប់មកវិញ​។​ករណីនេះ​បានកើត​ឡើង​នៅ​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ ២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​បុរស​ដែល​លង់ទឹក​ស្លាប់​នេះ​មានឈ្មោះ​ថន​សុជា​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​កាន់​មង​យកទៅដាក់​នៅឯ​បឹង​មួយកន្លែង​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ដូច​សព្វដង​។​ប៉ុន្តែ​នៅថ្ងៃនេះ​ទៅ​យូ​មិនឃើញ​ត្រឡប់មកវិញ​ដូច​រាល់ថ្ងៃ​.​មានការ​សង្ស័យ​បងប្អូន​សាច់ញាតិ​មានការ​ងឿងឆ្ងល់​។​

​បងប្អូន​ក៏​នាំគ្នា​ជួយ​ដើររក​អស់​រយៈពេល​ជាច្រើន​ម៉ោង​ទើប​ប្រទះឃើញ​បុរស​រូបនេះ​នៅក្នុង​ទឹក​ប្រឡាយ​ឈ្លកទឹក​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​និង​បាន​រាយការណ៍​មក​ស​ត្ថ​កិ​ច្ចមក​ពិនិត្យមើល​។​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា​បុរស​រូបនេះ​អាច​វិលមុខ​និង​ដួល​ធ្លាក់ចូល​ប្រឡាយ​ឈ្លក់ទឹក​ស្លាប់​ដោយ​គ្មាន​អ្នកដឹង ។​
​បុរស​រូបនេះ មាន​ប្រពន្ធ​និង​កូន គ្រួសារ​របស់គាត់​ជា​គ្រួសារ​ក្រីក្រ​មាន​ជីវភាព​លំបាក​ខ្វះមុខខ្វះក្រោយ ខំ​ទៅ​ដាក់មង យក​ត្រី​ចិញ្ចឹម​គ្រួសារ អកុសល​ក៏ត្រូវ​លង់ទឹក​ស្លាប់​ទៀត​៕S/​

​ទៅ​ដាក់មង​ធ្លាក់ចូល​ប្រឡាយ​ឈ្លក់ទឹក​លង់​ស្លាប់​គ្មាន​អ្នកដឹង​

ទីតាំងផ្សាយពាណិជ្ជកម្ម