ជិះ​ម៉ូតូ​ដើរ​លួច​លុយ​តាម​ផ្ទះ​ពលរដ្ឋ ម្ចាស់​ទាន់​ស្រែក​ដេញចាប់បាន​ម្នាក់ រត់​រួច​ម្នាក់​

847
ចែករម្លែក
  • 1
    Share

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ​ចាប់ខ្លួនបាន ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែក​បក្ខពួក​ម្នាក់ទៀត​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ខាងលើ​នាំគ្នា​ជិះ​ម៉ូតូ​តាំងពី​ស្ទឹងមានជ័យ ទៅ​ចូល​លួច​លុយ​នៅក្នុង​ភូមិ​កប់​គង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​ចាប់ខ្លួនបាន​ម្នាក់ ឈ្មោះ ចែម រដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ ដើរ​លួច ស្នាក់នៅ​បន្ទប់​ជួល​លេខ​៧ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ញ៉ូ​វ ភ​ទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ សង្កាត់​ជាមួយគ្នា បាន​រត់​គេចខ្លួនបាត់ ។ រីឯ​​ជនរងគ្រោះ​ឈ្មោះ ក​យ តាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​កប់​គង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខណៈដែល​ក្រុមគ្រួសារ កំពុង​លង់លក់​ក្នុង​ដំណេក ស្រាប់​តែ​​នៅវេលា​ម៉ោង​ខាងលើ ឮសូរ​សម្លេង កំប៉ុង​ធ្លាក់​ប្រ៉ា​វ ទើប​ភ្ញាក់​ដឹងខ្លួន ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ស្ទុះ​រត់ចេញ​ពីក្នុងផ្ទះ ឡើង​ជិះ​ម៉ូតូ បក្ខពួក​ដែល​ឈប់​រងចាំ​ខាងមុខ​ស្រាប់ បើក​រត់គេច ទើប​ស្រែក​ឆោឡោ​ផ្អើល​អ្នកភូមិ ចេញមក​ស្ទាក់​តាមផ្លូវ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ បើក​ទៅបុក​ពលរដ្ឋ​ម្នាក់ ធ្លាក់​ជនសង្ស័យ​ម្នាក់​ខាងលើ ទើប​ពលរដ្ឋ​ស្រវា​ចាប់បាន ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ជា​បក្ខពួក លើក​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​បើក​រត់​គេចខ្លួនបាត់ ។​

​ជនសង្ស័យ​ម្នាក់​ចាប់ខ្លួនបាន ជា​អ្នក​គាស់​ទ្វារផ្ទះ​ចូល​លួច​លុយ សម្ភារៈ ហើយ​របស់ទ្រព្យ​ទាំងនោះ ត្រូវបាន​ម្ចាស់​យក​វិញ លុយ​ជាង​១​ពាន់​ដុល្លា ប្រាក់រៀល​ជាង​៧​ម៉ឺន​រៀល ។​

​ក្រោយពី​ចាប់ខ្លួនបាន ជនសង្ស័យ​ត្រូវបាន​ពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួ​ជើង​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​២ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​បន្ត​តាម​នីតិវិធី ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម