ស្តាប់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​និយាយ​ពី​“​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩”

1269
ចែករម្លែក
  • 1
    Share

​ភ្នំពេញ​៖​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ដែល​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ​ក្នុង​ពេលនេះ គឺជា​ថវិកា​ឆ្នាំ​ទី​១ ដើម្បី​គាំទ្រ​គោល នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​ប្រកបដោយ​ជឿជាក់​នៅលើ​មាគ៌ា​នៃ​ការកែទម្រង់​ស៊ីជម្រៅនិង​ការអភិវឌ្ឍព្រមទាំង​លើ​មូលដ្ឋាន​នៃ​សមិទ្ ធផល​សំខាន់ៗ ជាច្រើន​ដែល​សម្រេចបាន​កន្លងមក​ទាំង​ខាង​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និងការអភិវឌ្ឍ សង្គម​-​សេដ្ឋកិច្ច ដែលជា​បុ​រេ​លក្ខខណ្ឌ​សម្រាប់​ការបន្ត​រក្សា​សន្តិភាព ស្ថិរភាព ក៏ដូចជា​ការ​ទ្រទ្រង់​ដំណើរ​ការវិវឌ្ឍ​ឈានឡើង​របស់​កម្ពុជា​លើ​វិថី​នៃ​ការ​អភិ វ​ឌ្ឍ​ប្រកបដោយ​គុណភាព​និង​ចីរភាព​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​នៅក្នុង​ហ្វេ​ក​បុក​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ តុលា​នេះ ។​

​លោក ផៃ ស៊ី​ផាន បាន​សរសេរ​នៅក្នុង​ហ្វេ​ក​បុក​របស់លោក​ថា​៖ ក្នុងន័យនេះ​ថវិកា​ឆ្នាំ ២០១៩ ត្រូវបាន​រៀបចំ​និង​វិភាជន៍​ដើម្បី​អនុវត្ត​សកម្មភាព​អាទិភាព ដែល​ត្រូវ​បានកំណត់​ក្នុង​កម្មវិធី​និង​អាទិភាព​គោលនយោបាយ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​ក្នុងនោះ​រួមមាន​៖ ការអភិវឌ្ឍ​ធនធានមនុស្ស​ការកសាង​ហេ ដ្ឋា​រចនាសម្ព័ន្ធ​រូបវ័ន្ត ការបន្ត​អភិ វឌ្ឍនិងបង្កើន​តម្លៃបន្ថែម​នៃ​វិស័យ​កសិកម្ម ការលើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​ល្អប្រសើរ ការកែ លម្អ ប្រព័ន្ធ​អប់រំ​ឱ្យ​កាន់​មាន​គុណភាព​ខ្ពស់ ការលើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​, ជាពិសេស​ការអនុវត្ត​កម្មវិធី កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ដែល​រាជ​រដ្ឋា​ភិបាល​បាន​ដាក់ចេញ​ដើម្បី​បន្ត​គាំទ្រ​និង​ជម្រុញ​កំណើនសេដ្ឋកិច្ច​ប្រកប ដោយ​គុណភាព​និង​មា ភាព​ធន់​ខ្ពស​ធានាបាន​សមធម៌​សង្គម​ដែលមាន​បរិ​យ​ប័ន្ន និង​ពង្រឹង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​ដំណើរ​ឆ្ពោះទៅ សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​កម្ពុជា ជា “​ប្រទេស​ដែលមាន ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០”​។​

​សេចក្ដីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩ ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិការណ៍​ដែល​រាជរដ្ឋាភិ បាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន កម្ពុជា​បន្ដ​ទទួលបាន​នូវ​ទំនុកចិត្ត​ដ៏​ច្រើន​លើសលុប​ចេញពី​ឆន្ទៈ របស់​ប្រជា ជន​កម្ពុជា​នៅ​ទូទាំងប្រទេស ក្នុង​ការដឹកនាំ​ប្រទេសជាតិ សម្រាប់​រយៈពេល ០៥​ឆ្នាំ​បន្ដទៀត ។ រាជរដ្ឋាភិបាល​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​ដែល​បានប្រសូត​ចេញពី​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​មាន​តម្លា​ភាពស្រប ទៅតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​រហូតដល់ ៨៣.០២% នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាននិងកំពុង បន្ដ​បេស​កក​ម្ ម​ដ៏​ឧត្តុង្គឧត្តម​ជា​ប្រវត្តិសាស្ដ្រ​របស់ខ្លួន បន្ដ​ពី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ជាមួយនឹង​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ឥត​រាថយ និង​កាន់តែ​ស្វាហាប់ ជាង​ពេល ណាៗ​ទាំងអស់ ក្នុងការ​បម្រើប្រជាជន​ទ្វេដង ក៏​ដូច​ក្នុងការ​ព​ន្លឿ​ន​កិច្ច​អភិវឌ្ឍ និង​ជំរុញ​អនុវត្ត​ការកែទម្រង់​កាន់ តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​គ្រប់​វិស័យ ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​រុងរឿង ស្របតាម​ឆន្ទៈនិង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន ។​

​ឈរលើ​មូលដ្ឋាន​នេះ សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩ មាន​គោលដៅ​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ របស​រាជ​រដ្ឋា​ភិ បាល ជាពិសេស​អនុវត្តតាម​គោលនយោបាយ​អាទិភាព​សំខាន់ៗ និង​វិធានការ​កែទម្រង់​ជាក់ស្ដែង​នានា ដែល​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ឱ្យសម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជា​អតិ​ជូន​ប្រទេសជាតិ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ សេចក្ដី ត្រូវការ និង​ការរំពឹងទុក​របស់​ប្រជាជន​ដែលជា​ម្ចាស់ឆ្នោត នៅក្នុង​ដំណាក់កាល​ថ្មី​នៃ​ការអភិវឌ្ឍ​នេះ ។​

​ក្នុងន័យនេះ​ថវិកា​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ទី​១ នៃ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ត្រូវតែ​ជា​យុទ្ធសាស្ដ្រ​នៃ​ការរក្សា​សមិទ្ធផល​ដែល​សម្រេចបាន​ដោយ​លំបាកនិងការបន្ដ​បុកគ្រឹះ​ថ្មីៗ​សម្រាប់​គាំទ្រ​ដល់​ការសម្រេចបាន​គោលដៅ​សំខាន់ៗ​នៃ​កម្ម វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ និង​យុទ្ធសាស្ដ្រ​ចតុ​កោណ​-​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើ ម្បី​បន្ដរ​ក្សា​សន្ដិភាព ស្ថិរភាព ក៏ដូចជា​ទ្រទ្រង់​នូវ​ដំណើរ​ការវិវឌ្ឍ​ឈានឡើង​របស់​កម្ពុជា​លើ​វិថី​នៃ​ការអភិវឌ្ឍប្រកប ដោយ​គុណភាព និង​ចីរភាព តទៅ​មុខ​ឥតឈប់ឈរ ។​

​នៅក្នុង​រយៈពេល​មធ្យម​ខាងមុខ ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​នឹង​ឈានដល់​ដំណាក់កាល​ប្រែប្រួល​ថ្មី​មួយទៀត ជាពិសេស​ចាប់ពីពេលនេះ​ទៅ​រយៈពេល​០៥​ឆ្នាំ​ខាងមុខ ដែលជា​អន្ដរកាល​ឆ្ពោះទៅ​សម្រេច ឋានៈ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។ ក្នុង​ក្របខណ្ឌ​នេះ​កម្ពុជ​ត្រូវតែ មាន​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ​ដែល​កាន់តែ​ស្អាតស្អំ ឆ្លាត​វៃ និង មាន​សមត្ថភាព​ខ្លាំងពូកែ (A clean, Smart and Strong Government)​ដើម្បី អាច​ដោះស្រាយ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​អត្រា​ប្រមាណ​៧%​ក្នុង​មួយឆ្នាំ​សម្រាប់​បង្កើត​ការងារ​ប្រកបដោយ​គុណភាព សម្រាប់​យុវជន​ផង ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ក្ដី​រំពឹងទុក​របស់​ប្រជាជន​ផង ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​របស់​ប្រជាជន​ដែល​ចេះតែ​កើនឡើងជា​លំដាប់នូវ​សេវាសាធា រណៈ​សំខាន់ៗ​ប្រកបដោយ​គុណភាព ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដសេវា​អប់រំ សុខាភិបាល​និង​សេវា​មូលដ្ឋាន​ចាំបាច់​ ផ្សេងទៀត រួមទាំង​របប​សន្ដិសុខ​សង្គម និង​សុខមាលភាព​របស់​ប្រជាជន​ទូទៅ ការធានា​សុវត្ថិភាព​ចំណូលជាពិសេ ស​សម្រាប់​ប្រជាជន​ងាយ​រងគ្រោះ​និង​ការ​កាត់ បន្ថយ​គម្លាត​នៃ​ការរីកចម្រើន​រវាង​ទីក្រុង និង​ជនបទ ។​

​ចំពោះ​ទិដ្ឋភាព​ក្រៅប្រទេស ស្ថានភាព​ភូមិសាស្ដ្រ​នយោបាយ​ពិភពលោក ដែល​កំពុង​វិ​វត្ត​ក្នុង​ក្របខណ្ឌ​ពហុ​ប៉ូល​នេះ កាន់តែ​ស្មុគស្មាញ​ឡើងៗ ហើយ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក និង​តំបន់​ក៏​នៅ​បន្ដ​ស្ថិតក្នុង​ភាពមិន​ប្រកដប្រជា​នៅឡើយ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​នឹង​នាំទៅដល់​វិបត្តិ​រូបិយវត្ថុនិង​ហិរញ្ញវត្ថុ​ថែមទៀត។ពិតណាស់ថា កម្ពុជា​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​បើកចំហ​ខ្លាំង និង​ទទួលបាន​ការរីកចម្រើន​ដោយសា​សាកល​ភា​វូ ប​នីយកម្ម អាចនឹងទទួល​រង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​មួយចំនួន ដោយ​មិន​គិត​ទៅដល់​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ការឡើង​ថ្លៃ​ប្រេង​ព្រមទាំង​ការ ឡើងថ្លៃ និង​កា​ដំឡើង​អត្រា​ការប្រាក់​ដុល្លារ​អាមេរិក ។ ប៉ុន្តែ​ជាមួយគ្នានេះ កម្ពុជា​ក៏​អាចនឹងទទួល​បានកា​លា​នុ​វត្ត​ភាព​មួយចំនួនវិញ​ដែរ ។ក្នុងន័យនេះកម្ពុជា​ត្រូវ​ចេះ​បត់បែននិង​តាម​ឱ្យទាន់​សភា ពការណ៍​ប្រែប្រួល​ក្នុង​តំបន់ និងពិភពលោក​ដើម្បី​បញ្ចៀស​និង​សម្រាល​នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ទាំងឡាយ ដែល ​អាច​កើតមានឡើង​ជាយថាហេតុហើយ​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​ល្អ ដើម្បី​ប្រែក្លាយ​បញ្ហា​ប្រឈម​ទាំងឡាយឱ្យ​ក្លាយទៅ ជា​កាលានុវត្តភាព និង​ត្រូវ​ចេះ​ប្រើប្រាស់​លក្ខខណ្ឌ​អំណោយផល​ទាំងឡាយ​សម្រាប់​លើកកម្ពស់​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​និង​កែលម្អ​បរិស្ថាន​វិនិយោគ សម្រាប់​ទទួល និង​ទាក់ទាញ​បន្ថែម​ការវិនិយោគ​និង​ធុរកិច្ច​ដែល​អាច​នឹង​ហូរ​ចេញពី​តំបន់​ជម្លោះ​ពាណិជ្ជកម្ម​ចូលមក​កាន់​កម្ពុជា ។ទន្ទឹមនេះ​កម្ពុជា​ក៏ត្រូវ​ទាញយក​ផលប្រយោ ជន៍​ជា​អតិបរមា​ពី​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា និង ឌីជីថល​រូបនីយកម្ម​ជាពិសេស​ក្នុង​បរិការណ៍​នៃ​បដិវត្ត​ឧស្សា ហកម្ម​ទី​៤​និង ត្រូវ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចការពារ​និង​អភិរក្ស​បរិស្ថាន​ធនធានធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី តំបន់ជីវៈ​ចម្រុះ ព្រៃឈើ​និង​ជម្រក​សត្វព្រៃ​ព្រមទាំង​សម្រប ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ ។​

​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា បានបញ្ចប់​ជា​បេសកកម្ម​ជា​ប្រវត្តិសាស្ដ្រ​របស់ខ្លួន​ប្រកបដោយ​ភាពជោគ ជ័យ​ដ៏​ត្រចះត្រចង់​និង​សម្រេចបាន​នូវ សមិទ្ធផល​ធំៗ​ជាច្រើន​ជូន​ប្រទេសជាតិ និង​ប្រជាជន ហើយ​ទទួលបាន​នូវ​ពរជ័យ និង​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ។ ជាក់ស្ដែង​ក្នុង​រយៈពេល​០៥​កន្លងមកនេះ រាជរដ្ឋាភិបាល​នីតិកាល​ទី​០៥ នៃ​រដ្ឋសភា រក្សាបាន​ពេញលេញ​នូវ​សន្ដិភាព បូរណភាព​ទឹកដី និង ស្ថិរភាព​នយោបាយ ដែលជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​ក្នុង​ការធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​កិច្ចដំណើរការ​សង្គម​-​សេដ្ឋកិច្ចកម្ពុ ជា ជាពិសេស​ការរក្សាបាន​នូវ​លំនឹង​នៃ​ជីវភាព​របស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ ទន្ទឹមនេះ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​អត្រា​ជាង​៧%​ក្នុង​មួយឆ្នាំ​ហើ​មូលដ្ឋាន​នៃ​កំណើន ក៏​កាន់​តែមាន​ពិពិធ​កម្ម​ច្រើនឡើង​ដែល​ធ្វើឱ្យ​ទំហំ​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ឡើងជា​លំដាប់ ។​

ជាក់ស្ដែង​ទំហំ​សេដ្ឋកិច្ច (​ផ​.​ស​.​ស តាម​ថ្លៃ​បច្ចុប្បន្ន​)​បាន កើនឡើង​ពី​៦១.៣២៦.៩២៨ លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង​១៥ .២៣៧ លាន ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ដល់​៩៩ ១១៦ ០៤១​លាន​រៀល ឬ សមមូល​នឹង​ប្រមាណ​ជាង ២៤ ៥៥២​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨ ។​ចំណូល​មនុស្ស​ម្នាក់ ធៀង​នឹង ផ​.​ស​.​ស ក៏បាន​កើនឡើង​ពី​១ ០៤២​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ​១ ៥៦៣​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៨ ។​អត្រា​ប្ដូរប្រាក់​ស្ថិត ក្នុង​រង្វង់​៤ ០៥០​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ក្នុងខណៈ ដែល​អត្រា​អតិផរណា ជា​មធ្យម​ស្ថិតក្នុង​រង្វង់​៣%​ដែលជា​កម្រិត​មួយ​ទាប និង​អាច​គ្រប់គ្រង​បាន ក្នុង​រយៈពេល​ដូចគ្នា​។​ទន្ទឹមនេះ​ទុនបម្រុង​អន្ដរជាតិ​ក៏បាន​កើនឡើង​ពី​៣៦៤៣​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣​ដល់​៩៤៩៤​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។​

​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ និង​ធន​នឹង​វិបត្តិ​ក្នុង​បរិការណ៍​អតិ ផរណា​ទាប និង​អត្រា​ប្ដូរប្រាក់​មាន​ស្ថិរភាព​ខាងលើនេះ បានធ្វើឱ្យ​រាជរដ្ឋាភិបាល​អាចធ្វើ​កា​របែង​ចែក​នូវ​ផ្លែផ្កា​នៃ​កំណើនសេដ្ឋកិច្ច​កាន់តែច្រើន​ថែមទៀត​ដល់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ឱ្យ​កាន់តែ​ប្រសើរឡើងទាំង​ខាង​សម្ភារៈ​និង​ស្មារតី ។ ជាក់ស្ដែង​ក្នុង​រយៈពេល​០៥​ឆ្នាំកន្លងមកនេះ​មន្ដ្រីរាជការ​ស៊ីវិលនិង​កម្លាំង ​ប្រដា ប់​អាវុធ​ទទួលបាន​ការដំឡើង​បៀវត្ស​ដល់​កម្រិត​ជាង​១​លាន​រៀល នៅក្នុង​ឆ្នាំ​២០១៨ ហើយ​ការបើក​បៀវត្ស​ធ្វើបាន​ទាន់ពេលវេលា​ក្នុង​សប្ដាហ៍​ទី​៤​នៃ​ខែ​តាម ប្រព័ន្ធ​ធនាគារ ។ និវត្តជន​ក៏​ទទួលបាន​នូវ​ការបង្កើន​ប្រាក់​សោ ធន​និវត្តន៍ និង​របប​តាវកាលិក​ផ្សេងទៀត​ជា​បន្ដបន្ទាប់​ផងដែរ ។ ដូចគ្នានេះដែរ​កម្ម​កន​យោជិតក្នុង​វិស័យ​ឯក ជន​ក៏​ទទួលបាន​ការ​ដំ​ឡើ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ចំណុច​១៧០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​ហើយ​គ្រោង​នឹង​ឡើងដល់​១៨២ ដុល្លារនៅ​ឆ្នាំ​២០១៩ហើយ​បើក​២​ដង​ក្នុង​មួយខែ ដោយ​មិនទាន់​គិត​ទៅដល់​ការទទួលបាន​នូវ​អត្ថប្រយោ ជន៍​បន្ថែម​ផ្សេងទៀត​ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល រួមមាន​ការកំណត់​ផ្ដល់ជូន​នូវ​របប​ថែទាំ​សុខភាព​ដល់ក​ម្មករ ដោយ​ន​យោជក​ជា​អ្នក​បង់ថ្លៃ​ជួស​និង​ការផ្ដល់​នូវ​របប​ឧ​ត្ថ​ម្ភ មាតុភាព​ចំនួន​៤០​ម៉ឺន​រៀល សម្រាប់​ការ​សម្រាលកូន​មួយ​ជាដើម ។​ដោយឡែក​ចំណូល​របស់​កសិករ អាជីវករ និង​ពលករ​ផ្សេងទៀត​ក៏បាន​កើនឡើង​ដូច គ្នា​ដែរ តែ​បងប្អូន​ប្រជាកសិករ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិ បាល តាមរយៈ​ការវិនិយោគ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជនបទនិង​ការលើកកម្ ពស់​ផលិតភាព​កសិកម្មក៏ដូចជា​តាមរយៈ​អន្ដរាគមន៍​ផ្ទាល់​របស់​រដ្ឋ​នៅពេល​កសិផល​ជាពិសេស​ស្រូវ-​អង្ករ ប្រឈ ម​នឹង​ការធ្លាក់​ចុះថ្លៃ​នៅលើ​ទីផ្សារ​អន្ដរជាតិ​ឬ​ទ្រទ្រង់​ថ្លៃ​កុំឱ្យ​ធ្លាក់ចុះ​ហួស​ពី​ថ្លៃ​ទីផ្សារ​ខ្លាំងពេក​ដោយ​មិន​សម​ហេតុ​សម​ផល​ជាដើម ។ ក្រៅពី ការបង្កើត​ឱកាស​រកប្រាក់​ចំណូល​និង​ការ​កាន់​បន្ថយ​បន្ទុក​ចំណាយ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ជាពិសេស​អ្នកមាន​ចំណូល​ទាប​និង​អ្នក​ប្រកប​អាជីវកម្ម​តូច តាច រាជរដ្ឋាភិបាល​ក៏បាន​ប្រមូល​ពន្ធ​កាន់តែច្រើន​ពី​អ្នក​ដែល​មា​ចំណូល​ខ្ពស់ ដោយ​ឈរលើ​គោលការណ៍​សមធម៌ និង​យុត្តិធម៌​ហើយ​មិនឱ្យ​រវាត​ពី​តួនាទី របស់​ប្រព័ន្ធ​ពន្ធដារ ដែលជា​ឃ្នា​ស់​នៃ​កំណើនសេដ្ឋកិច្ច និង​ជា​យន្ដការ​នៃ​ការបែងចែក​នូវ​ផល​រំពឹងទុក​ជាតិ​នេះ​ឡើងវិញ​នៅក្នុង​ក្របខណ្ឌ​នៃ​ប្រព័ន្ធ​ថវិកា ជាតិ​ក្នុងនោះ​រួមទាំង​ការដំឡើង​បៀ​វ​ត្ ជូន​មន្ដ្រីរាជការ​ការពង្រីក​និង​កែលម្អ​គុណភាព​សេវាសាធារណៈ​និង​ការវិនិយោគ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេង ៗ ព្រមទាំង​ការកែលម្អ និង​ការពង្រីក​វិសាលភាព និង​របប​គាំពារ​សង្គម និង​សន្ដិសុខ​សង្គម​ដល់​មន្ដ្រីរាជការ​គ្រប់​ប្រភេទ​និង​ជូន​ដល់​ក្រុម​ជន​ងាយ រងគ្រោះ​នៅក្នុង​សង្គម​ជាដើម ៕

ទីតាំងផ្សាយពាណិជ្ជកម្ម