រូបមន្ត “R2R” សម្រេច​នូវ​ការទូទាត់​ដោយ​តម្លាភាព​ក្នុង​ដំណើរ​ទេសចរណ៍​ទាំងស្រុង​

823
ចែករម្លែក

ពេល​ថ្មីៗ​នេះ រូបមន្ត ”R2R” របស់​ក្រុមហ៊ុន​ជុង​ហឺ​ថៃ​ស៊ីន បាន​ត្រូវ​ដាក់តាំង​បង្ហាញ​ជា​ផ្លូវការ នៅ​ចំពោះមុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ រូបមន្ត​នេះ​ជា​ប្រព័ន្ធ​មួយ​ក្នុង​កម្មវិធី APP ”​ដើរលេង​ខេត្ត​យូ ណាន ដោយ​ប្រើ​ទូរស័ព្ទ​តែ​មួល​គ្រឿង​”​។ លោក ជូ ប៉ៃ​វៃ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេស -​ចរណ៍​ក្រុង​គុន​មីង និង​ជា​ទេសាភិបាលរង​នៃ​ក្រុមហ៊ុន​ជុង​ហឺ​ថៃ​ស៊ីន ខេត្ត​យូ​ណាន​បាន បញ្ជាក់ថា រូបមន្ត “R2R” នេះ​នឹង​អាច​សម្រេចបាន​នូវ​ការទូទាត់​បង់ថ្លៃ​សេវាកម្ម​ទេសចរណ៍ ផ្សេងៗ​តាមរយៈ​កម្មវិធី APP “​ដើរលេង​ខេត្ត​យូ​ណាន​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​” ដែល​បាន​គ្រប់​ដណ្ដប់​លើ​ការចុះកិច្ចសន្យា​ការកំណត់​កម្មវិធី​ដើរលេង ការបង់ថ្លៃ​សណ្ឋាគារ មគ្គុទេសក៍ ភោជនីយដ្ឋាន និង​សំបុត្រ​ចូល​រមណីយដ្ឋាន​ទេសចរណ៍​ជាដើម ។ រូបមន្ត​នេះ ជា​ប្រព័ន្ធ​ថ្មី​មួយ ដែល​អាច​វាយតម្លៃ​ជា​សាធារណៈ និង​ទទួល​ការពិនិត្យ​តាមដាន​ពី​រដ្ឋាភិបាល ដែល​នឹង​អាច​ជំរុញ​ការអភិវឌ្ឍ​ធនធាន​ទេសចរណ៍​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទទួល​ការរីកចម្រើន កាន់តែ​ឆាប់រហ័ស ៕ ដោយ​ចាំង ហ្វា​ង​

ទីតាំងផ្សាយពាណិជ្ជកម្ម