សណ្តែក​ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​ចំពោះ​សុខភាព​

1747
ចែករម្លែក
  • 10
    Shares

​អ្នក​ប្រហែលជា​មិនបាន​ដឹង​អំពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការ​ញ៉ាំ​សណ្តែក​ឡើយ ជាពិសេស​នៅពេល​ញ៉ាំ​វា​ជា​អាហារសម្រន់​តែម្តង​។

​សណ្តែក​មាន​ច្រើន​ប្រ​ភែ​ទ​ខុសៗ​គ្នា​ដែលមាន​លក់​នៅលើ​ទី​ផ្សាយ​ហើយ​ប្រភេទ​នីមួយៗ​សុទ្ធតែ មាន​ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​រៀងៗ​ខ្លួន​។ បើសិនជា​អ្នក​កំពុងតែ​ឆ្ងល់​ថា​អ្នក​អាច​ទទួល បាន​ប្រយោជន៍​អ្វីខ្លះ​ពី​ការ​ញ៉ាំ​សណ្តែក គួរតែ​តាមដាន​ដូចខាងក្រោម​នេះ​៖

1​. ផ្ទុក​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​
​ប្រយោជន៍​មួយ​របស់​សណ្តែក​គឺមាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​អាចជួយ​ប្រឆាំង​ការ​រលាក ក្នុង​រាងកាយ​បាន​។ យើងទាំងអស់គ្នា​សុទ្ធតែ​ដឹងថា ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់​សំខាន់ៗ​អាច​ប្រឆាំង នឹង​ការ​រលាក​រ៉ាំរ៉ៃ​ដែល​ការពារ​អ្នក​ពី​ជំងឺ​ជាច្រើន​បាន​។​

2​. មាន​អង់​ទី​អុកស៊ីដ​ង់​ខ្ពស់
​មែនហើយ​អង់​ទី​អុកស៊ីដ​ង់​គឺជា​សារធាតុ​មួយ​ដែល​ការពារ​រាងកាយ​ពី​រ៉ាឌីកាល​សេរី​ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក​ដល់​រាងកាយ​ពី​ខាងក្នុង និង​ខាងក្រៅ​បាន​។ បើ​គ្មាន​អង់​ទី​អុកស៊ីដ​ង់​ទេ​យើង​ប្រហែល ជា​មិនអាច​ការពារ​រាងកាយ​ពី​អាកា​រៈ​នៃ​ការ​ចាស់​មុន​អាយុ និង​ការបង្ក​រោគ​នានា​បានឡើយ​។​

3. ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ក្នុង​ឈាម​
​មាន​សណ្តែក​មួយចំនួន​ដែល​ពិត​ជាមាន​ប្រយោជន៍​ក្នុងការ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន ដូច្នេះ​អញ​នក​នឹង​មិនអាច​ប្រឈម​នឹង​បញ្ហា​បេះដូង​បានឡើយ​ចាប់ពី ជំងឺ​លើស​សម្ពាធ​ឈាម គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។ ឧទាហរណ៍​ដ៏​ល្អ​នៃ​ការ​ញ៉ាំ​គ្រាប់សណ្តែក​គឺ បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​តែម្តង​។ វា​មិន​ត្រឹមតែ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ទេ​តែ​ក៏​ពង្រឹង​ដល់ សមត្ថភាព​ប្រឆាំងនឹង​រ៉ាឌីកាល​សេរី​ដែល​កំពុងតែ​បំផ្លាញ​រាងកាយ​អ្នក​ដែរ​។​

4. ​មាន​ប្រូតេអ៊ីន​
​ការ​ញ៉ាំ​សណ្តែក ជាពិសេស​ប្រភេទ Walnuts គឺ​ល្អ​ចំពោះ​សុខភាព​ក្បាលពោះ​ដោយសារ តែ​ប្រូតេអ៊ីន​របស់​វា​តែម្តង​។ ប្រូតេអ៊ីន​អាចជួយ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត​បាន​។ ប្រូតេអ៊ីន​ក៏ ត្រូវការ​ដែរ​នៅពេល​មានការ​ជួសជុល​សាច់ដុំ ដូច្នេះ​គួរតែ​ញ៉ាំ​វា​ជា​អាហារសម្រន់ ឲ្យ​បាន​គ្រប់គ្រាន់​។​

5​. មាន​ជាតិ​សរសៃ​
​អត្ថប្រយោជន៍​មួយ​ផ្សេងទៀត​ដែល​អ្នក​អាច​ទទួលបាន​ពី​ការ​ញ៉ាស​ណ្តែ​ក​នោះ​គឺថា វា​ក៏​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ល្អ​ចំពោះ​ការរំលាយ​អាហារ​ដែរ​។ ជាតិ​សរសៃ​គឺ ជា​តម្រូវការ​របស់​កា​រ​រំលាយ​អាហារ​ក្នុង​ពោះ ដើម្បី​អាច​ស្រួល​ក្នុង​ការបញ្ចេញចោល កាកសំណល់ និង​ជាតិពុល​ផ្សេងៗ​។ ការ​ញ៉ាំ​សណ្តែក​នឹង​ផ្តល់​ឲ្យ​យើង​នឹង​តម្រូវការ​ជាតិ សរសៃ​ប្រចាំថ្ងៃ ហើយក៏​ឆ្អែត​បានយូរ​ដែរ​៕ ដោយ​: health.com.kh


ទីតាំងផ្សាយពាណិជ្ជកម្ម