ផ្លូវ​រថភ្លើង​សម័យ​អាណានិគមនិយម​បារាំង​នៅ​ទីក្រុង​ហាណូយ​ប្រើ​បាន​ទាំង​សម្រាប់​ជា​កន្លែង​ថត​ស៊ែ​ល​ហ្វី​ដ៏​ពេញនិយម​

1909
ចែករម្លែក

​នៅ​ចំ​កណ្តាល​សង្កាត់​បុរាណ​នៃ​ទីក្រុង​ហាណូយ​ដ៏​មមាញឹក ផ្លូវ​រទេះភ្លើង​សង់​ឡើង​ដោយ​បារាំង​បានក្លាយ​ទៅជា​ចំណុច​ទាក់ទាញ​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់​ថត​ស៊ែ​ល​ហ្វី​ដ៏​ល្អឥតខ្ចោះ​បង្ហោះ​លើ Instagram និង​សម្រាប់​ម្ចាស់​ហាង​កាហ្វេ​ដែល​លក់​កាហ្វេ​ក្តៅ​និង​ស្រា​បៀរ​ត្រជាក់ៗ​។​

​ថ្វីបើ​វា​មាន​ទេសភាព​ស្រស់ស្អាត ប៉ុន្តែ​វា​ក៏មាន​គ្រោះថ្នាក់​ដែរ​។ ផ្លូវ​រថភ្លើង​នេះ​នៅ​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅឡើយ​ទេ ហើយ​អ្នកទេសចរ​ភាគច្រើន​ត្រូវ​ប្រុងប្រយ័ត្ន​ដើម្បី​សុវត្ថិភាព នៅពេល​រថភ្លើង​ធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​តូចចង្អៀត​។​

​ប៉ុន្តែ​សម្រាប់​មនុស្ស​ភាគច្រើន ក្តីរំភើប​នៃ​ការរង់ចាំ​រថភ្លើង​បើក​ជិត​មកដល់ គឺជា​ផ្នែក​មួយ​នៃ​ភាព​ទាក់ទាញ​នៃ​តំបន់​នេះ​។​

​អ្នកទេសចរ​អូស្ត្រាលី​ម្នាក់​ឈ្មោះ មី​ឆែ​ល រី​ឆាត បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​វា​ពិតជា​អស្ចារ្យ​ណាស់​ប៉ុន្តែ​ក៏​គួរឱ្យខ្លាច​នៅក្នុង​អារម្មណ៍​ដូចគ្នា​ដែរ​”​។​

​ផ្លូវ​រថភ្លើង​នេះ​ត្រូវបាន​កសាងឡើង​ដំបូង​ដោយ​អតីត​អាណានិគមនិយម​បារាំង ដែល​បាន​ប្រើប្រាស់​ផ្លូវដែក​នេះ​ដើម្បី​ដឹកជញ្ជូន​ទំនិញ​និង​ប្រជាជន​នៅ​ទូទាំងប្រទេស​វៀតណាម បន្ទាប់មក​ដឹក​ទៅ​ផ្នែក​ផ្សេងទៀត​នៃ​តំបន់​ឥណ្ឌូចិន រួមជាមួយ​ឡាវ​និង​កម្ពុជា​។​

​ក្នុងអំឡុង​សង្គ្រាម​វៀតណាម ផ្នែក​ខ្លះ​នៃ​ផ្លូវដែក​បាន​ខូចខាត​យ៉ាងដំណំ​ដោយ​គ្រាប់បែក​អាមេរិក ដែល​ទម្លាក់​ដូច​មេឃ​ភ្លៀង​ទៅលើ​ពួក​កុម្មុយនីស្ត​គ្រប់គ្រង​វៀតណាម​ខាងជើង​។​

​សព្វថ្ងៃនេះ​ផ្លូវដែក​មាន​ទទឹង​១​ម៉ែត្រ​នេះ​នៅតែ​ជា​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ភ្ញៀវទេសចរ​និង​អ្នកដំណើរ​ដែល​ស្វែងរក​ជម្រើស​ធូរ​ថ្លៃ​៕ ដោយ៖ កញ្ញាដាលីស

ផ្លូវ​រថភ្លើង​សម័យ​អាណានិគមនិយម​បារាំង​នៅ​ហាណូយ​ក្លាយជា​កន្លែង​ថត​ស៊ែ​ល​ហ្វី​ដ៏​ពេញនិយម​ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស

ទីតាំងផ្សាយពាណិជ្ជកម្ម