មន្ទីរ​វប្បធម៌​ខេត្តមណ្ឌលគិរី ធ្វើ​កម្មវិធី​ពិគ្រោះ​យោបល់​ស្តីពី​ប្រ​វត្ត​ជនជាតិដើម នៅក្នុង​ភូមិ​ដែល​គាត់​រស់នៅ​

765
ចែករម្លែក

​ដោយ : ​សាត​ចាន់​បុត្រ​/មណ្ឌលគិរី ៖ ​តំណាង​អ្នកភូមិ​ជនជាតិដើម​ស្ទៀង ជាង​៧០​នាក់ បាន​ជួបជុំគ្នា​នៅក្នុង​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ឯកសារ​ព្រាង​ប្រវត្តិ​ជនជាតិដើម​ភាគតិច​ស្ទៀង​។​ការបង្កើត​កម្មវិធី​នៅ​ព្រឹក​ថ្ងៃទី​២៦ ​ខែតុលា ​ឆ្នាំ​២០១៨​នៅ​ភូមិ​ឆ្នែង​ក្នុង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​នេះ​គឺធ្វើឡើង​ដោយ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ខេត្ត​ក្រោម​វត្តមាន​លោក​សី ទួ​ច និង​អភិបាលរង​ស្រុក​កែវ​សីមា​លោក​សាន្ត​គឹម​អ៊ា​ប​។​

លោក​សី ទួ​ច ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ខេត្តមណ្ឌលគិរី​បាន​លើកឡើងថា ដោយ​អនុវត្ត​ទៅតាម​ផែនការ​សកម្មភាព​ដែល​បាន​គ្រោងទុក និង​ដោយមាន​ការគាំទ្រ​ថវិការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា មន្ទីរ​បាន​គាំទ្រ​សកម្មភាព​នេះ​ទៅក្នុង​កម្មវិធី សមាហរណកម្ម​ផែនការ​ថ្នាក់ស្រុក នៅ​ស្រុក​កែវ​សីមា​សម្រាប់​ការអនុវត្ត​នៅ​ឆ្នាំ​២០១៨​នេះ​។​សកម្មភាព​នេះ​ក៏មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋបាលខេត្ត​ក៏ដូចជា​ក្រសួង​ផងដែរ​។​

​លោក​ប្រធាន​បាន​បន្តថា មន្ទីរ​បានរៀបចំ​ក្រុម​កា​ងារ​ជំនាញ​ដើម្បី​អនុវត្ត​កា​ងារ​ដោយមាន​ការប្រជុំ​ពិភាក្សា​ជាច្រើនលើក​ដើម្បី​រៀបចំ​បញ្ជី​សំនួរ​និង​មធ្យោបាយ​ក៏ដូចជា​វិធីសាស្ត្រ​មួយចំនួន​មុន​និង​ចុះ​ដល់ទី​តាំង​ដែល​បងប្អូន​ជនជាតិ​ស្ទៀង​រស់នៅ​។​

​លោក​បញ្ជាក់ថា ឯកសារ​ឯកសារ​ព្រាង​ប្រវត្តិ​ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិដើម​ភាគតិច​ស្ទៀង មានដូចជា​១​ប្រ​វត្ត​ដើម របស់​ជនជាតិដើម​ស្ទៀង​,២​.ការសង់​លំនៅស្ថាន​និង​ការរស់នៅ​,៣.ជំនឿ​សាសនា ប្រពៃណី ទំនៀមទម្លាប់​,៤.​ភាសា​និង​សិ​ល្បះ​ ។ ​ចំណុច​ទាំង​៤​ក៏បាន​បែង​ចែកជា​ផ្នែក​តូច​ជាច្រើន​ទៀត​មាន​កំរាស់​០៨​ទំព័រ​ផងដែរ​។​

​អភិបាលរង​ស្រុក​កែវ​សីមា​លោក​សាន្ត​គឹម​អ៊ា​ប​ថ្លែងថា​

​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​វិសេសវិសាល​ណាស់​ដែល​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​កែវ​សីមា​ក្នុងការ​រៀបចំ​សិក្ខាសាលា ពិគ្រោះ​យោបល់​លើ​ឯកសារ​ព្រាង​ប្រវត្តិ​ជនជាតិដើម​ភាគតិច ស្ទៀង ដែល​នេះ​ជា​សមិទ្ធផល​ការងារ​ដ៏​ថ្មី​ថែមទៀត​របស់​រដ្ឋបាល​ខេត្ត​និយាយ​ជារួម និង​និយាយ​ដោយឡែក​សម្រាប់​រដ្ឋបាល​ស្រុក​ក៏​ជា​សមិទ្ធផល​ថ្មី​ដ៏​មានតម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន ព្រោះថា​បងប្អូន​ជនជាតិដើម​ភាគតិច​ស្ទៀង​នៅក្នុង​ខេត្តមណ្ឌលគិរី​ស្ទើរតែ​១០០​ភាគរយ​គឺ​រស់នៅក្នុង​ស្រុក​កែវ​សីមា​ហើយ​ត្រូវបាន​ចងក្រង​ជា​ប្រវត្តិ​ទុក​សម្រាប់​ជា​ឯកសារ​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​ជាពិសេស​គឺ​លែងមាន​ការភាន់ច្រឡំ និង​បាត់បង់​ចាប់ពី​ខណៈ​នេះ​តទៅ​៕​B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ