ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ ក្នុង​ក្រុង​សៀមរាប ប្រារព្ធ​ពិធី​ដង្ហែ​ប្រទីប និង​បណ្តែតកន្ទោង នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

1085
ចែករម្លែក

ដោយ​ : គូលែន​/​សៀមរាប ៖ ព្រះគ្រូ​សុធី​វរ​បញ្ញា​វិ​សារ​ទោ ហ៊ា​ក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប មាន​ថេរ​ដីកា​ថា ពិធីបុណ្យ​ចេញ​ព្រះវស្សា​នេះ ជា​ពិធីបុណ្យ​តាម​កាល​ក្រោយពី​គង់​ចាំ​វស្សា​អស់​រយៈពេល​បី​ខែ លុះ​ផុតកំណត់​ចាំ​វស្សា​៣​ខែ​ហើយ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​ខែ អស្សុជ ភិក្ខុសង្ឃ​ត្រូវធ្វើ​កិច្ច​ចេញ​វស្សា​របស់ខ្លួន​វិញ​ដែល​ហៅថា បុណ្យ​ចេញ​វស្សា ឬ បុណ្យ​បវរ​ណា ខណៈ​ភិក្ខុ​មួយអង្គៗ ត្រូវ​ប្រកាស​ខ្លួន​ដាក់​កាយ​ឱ្យ​សង្ឃ ឬ​បុគ្គល​គ្នាឯង ធ្វើការ​រិះគន់ ក្រែង​មាន​ប្រព្រឹត្ត​ខុសឆ្គង ឬ​លើស​បញ្ញត្តិ​ណាមួយ ក្នុងការ​ចាំ​វស្សា​៣​ខែ​កន្លងមក​នោះ ទោះ​ដោយ​ការ​ឃើញ​ក្តី ការ​ស្តាប់ឮ​ក្តី និង​កា​ររ​ង្គៀ​ស​ក្តី ក៏​សូមឱ្យ​លើកឡើង និង​បង្ហាញ​នូវ​ភ័ស្តុតាង​ច្បាស់លាស់ ដើម្បី​ភិក្ខុ​ប្រព្រឹត្ត​ខុស​ធ្វើការ​កែប្រែ​ឱ្យ​ប្រសើរ​ឡើងវិញ​។​

​ព្រះ​តេជគុណ ហ៊ា​ក់ គឹម​ហ៊ត់ មាន​ថេរ​ដីកា​ទៀតថា ពិធីបុណ្យ​ចេញ​ព្រះវស្សា​នេះ ជា​ពិធីបុណ្យ​តាមបែប​ព្រះ​ពុ​ទ្ឋ​សាសនា​មួយ ក្នុងចំណោម​ពិធីបុណ្យ​ព្រះ​ពុ​ទ្ឋ​សាសនា​ជាច្រើន​ទៀត ហើយ​ត្រូវបាន​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​នេះ គោរព​ស្រឡាញ់ ជឿជាក់​លើ​ព្រះ​ពុ​ទ្ឋ​សាសនា និង​ដើរ​តាម​លំ​អាន​ប្រពៃណី​ទំនៀម​ទំលាប់​ដែលមាន​តាំងពី​ដូន​ត​មកដល់​សព្វថ្ងៃ លើកលែងតែ​សម័យកាល​របប​ខ្មែរក្រហម ខណៈដែល​នៅ​រាត្រី​១​រោច ខែអស្សុជ ត្រូវ​នឹង​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៨​នេះ ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត​អារញ្ញ​សាគរ និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត បាន​មូលមតិ​គ្នា​រៀបចំ​ពិធី​ដង្ហែ​ប្រទីប បណ្តែតកន្ទោង អុជ​កាំ​ជ្រួញ រួមជាមួយ​ដូរ​តន្ត្រី​ប្រពៃណីជាតិ នាំគ្នា​ពពាក់ពពូន​ដង្ហែ​អង្គ​ប្រទីបជ្វាលា ឆ្ពោះទៅកាន់​ប៉ែក​ខាងក្រោម ដើម្បី​នាំយក​ប្រទីប ផ្កា​ភ្ញី​ទៀនធូប​បណ្តែត​ពី​កន្ទុយ​ស្ទឹង​សៀមរាប ។​

​លោក​អ៊ំ​ប្រុស​ឈ្មោះ ស៊ុ ស៊ិ​ម អាយុ​៧៣​ឆ្នាំ ជា​ចាស់ព្រឹទ្ធាចារ្យ​នៅ​ភូមិ​វត្ត​អារ​ញ្ញា ក្នុង​សង្កាត់​សៀមរាប បាន​មានប្រសាសន៍ថា តាំងពី​តូច​ដឹងក្ដី​មក ឃើញ​ចាស់ៗ​គាត់​តែងតែ​នាំគ្នា​ធ្វើ​ប្រទីប​យកទៅ​បណ្តែត​នៅឯ​ចុង​ខាងក្រោម​ស្ទឹង​សៀមរាប ហើយ​មួយឆ្នាំ​ម្តង​នៅ​ថ្ងៃ​ចេញ​វស្សា ចាស់ទុំ​ក្បែរ​វត្ត​នេះ នាំគ្នា​ធ្វើ​ពិធី​នេះ គឺ​ដើម្បី​សម្តែង​ការដឹងគុណ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​យើង​បាន​ប្រើប្រាស់​ទឹកដី​អស់​រយៈពេល​មួយឆ្នាំ និង​ដើម្បី​បង្ហាញ​ដល់​ក្មេងៗ​ស្រករ​ក្រោយ ឱ្យបាន​ដឹងបាន​យល់​អំពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ដែល​បុព្វបុរស​របស់​ខ្មែរ​បាន​បន្សល់ទុក​មក ហើយ​នាំគ្នា​គោរព ថែរក្សា​កុំឱ្យ​បាត់បង់ និង​ទុកជា​កេរ្តិ៍ដំណែល​ត​កូនចៅ​គ្រប់ៗ​ជំនាន់​ទៅ​ថ្ងៃក្រោយ​របស់​យើង ៕B

 

ទីតាំងផ្សាយពាណិជ្ជកម្ម