វៀតណាម​ស្នើ​កម្ពុជា​គាំទ្រ​គាំពារ​អនិកជន​វៀតណាម​-​អ្នកវិនិយោគ​ទ​ដែល​កំពុង​រស់នៅ​កម្ពុជា​

1035
ចែករម្លែក

​ដោយ : មុនី​រ័ត្ន​/​ភ្នំពេញ ៖ លោកស្រី ជុង ធី​ម៉ា​យ (Truong Thi Mai) សមាជិក​ការិយាល័យ​លេខា​ម​ជ្ឈឹ​ម​បក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ដ​វៀតណាម បានស្នើ​សុំ​បាន​ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ជួយ​បន្ត​និង​គាំទ្រ​ចំពោះ​អនិកជន​វៀតណាម​ទាំងអស់​ដែល​កំពុង​រស់នៅ​ស្របច្បាប់​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ជួយ​គាំពារ​ដល់​អ្នក​វិនិយោគិន​វៀតណាម​ដែល​កំពុង​បោះទុន​វិនិយោគ​និង​ប្រកប​របរ​ទទួលទាន​នៅ​កម្ពុជា ដោយ​ស្របច្បាប់​។

ការស្នើ​នេះ​របស់​ភាគី​វៀតណាម​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំ​នូ​ប​ពិភាក្សា​ជាមួយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា នេះ នៅ​វិមាន​រដ្ឋសភា​។​

លោកស្រី ជុង ធី​ម៉ា​យ បាន​បន្តថា ក្រុមហ៊ុន​វៀតណាម​នៅ​កម្ពុជា មាន​គំរោង​បោះទុន​វិនិយោគ​ចំនួន ២០៦​គំរោង ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៣០០០​លាន​ដុល្លារ​។ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មានការ​រីកចម្រើន​ខ្លាំង​ដែល​ទិសដៅ​នៃ​ប្រទេស​ទាំងពីរ​ជម្រុញ​ការដោះដូរ​ពាណិជ្ជកម្ម​ឲ្យ​បាន​ទំហំ​ទឹកប្រាក់ ៥០០០​លាន​ដុល្លារ​នៅពេល​អនាគត​។

​លោកស្រី​បាន​បញ្ជាក់ថា កម្ពុជា និង​វៀតណាម មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយគ្នា​យូរ​មកហើយ នៅក្នុង​ដំណាក់កាល​ថ្មី​នេះ ប្រទេស​ទាំងពីរ​បន្ត​រួមគ្នា​កសាង​និង​អភិវឌ្ឍ​ន៏​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត លើក​កំពស់​ជីវភាព​ប្រជាជន​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ជីវភាព​កាន់តែ​ធូរ​ធាន​។​

​ជាការ​ឆ្លើយតប សម្តេច ហេង សំរិន បាន​បញ្ជាក់ថា ស្ថិតក្នុង​ដំណាក់កាល​ថ្មី​នេះ កម្ពុជា​-​វៀតណាម​បាន​បន្ត​សហការគ្នា​ដើម្បី​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ទាំងសងខាង​។ ប្រទេស​ទាំងពីរ​បាន​ខិតខំ​ពង្រឹង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម ឲ្យ​កាន់តែ​ស្អិតរ​មួ​ត ស៊ីជម្រៅ​ថែមទៀត​លើ​គ្រប់​វិស័យ​។​

​ទាំងនេះ​មិន​គ្រាន់តែ​បាន​ផ្តល់នូវ​វឌ្ឍនភាព វិបុលភាព​សម្រាប់​ប្រជាជាតិ​ទាំងសងខាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានរួម ចំណែក​ដល់​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព និង​ការ អភិវឌ្ឍ​ទាំង​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​៕B​

ទីតាំងផ្សាយពាណិជ្ជកម្ម