ប្រជាជន​ស៊ី​រី​២,៤​លាន​នាក់នឹង​តស៊ូ​ដើម្បី​ទទួលបាន​ភាពកក់ក្ដៅ​គ្រប់គ្រាន់​​នៅក្នុង​រដូវរងា​នេះ​

2845
ចែករម្លែក

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥តុលាថាការគាំទ្រដោយផ្ទាល់គឺមានភាពចាំបាច់ខណៈដែលប្រជាជនស៊ីរី២,៤លាននាក់នៅទូទាំងប្រទេសស៊ីរីនឹងតស៊ូដើម្បីទទួលបានភាពកក់ក្ដៅគ្រប់គ្រាន់នៅក្នុងរដូវរងារនេះ។

លោក Farhan Haq អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា នៅពេលរដូវត្រជាក់ជិតមកដល់នោះ សម្លៀកបំពាក់រដូវរងារ ភួយ កៅស៊ូសំពត់តង់ គ្រឿងកំដៅនិង ចង្ក្រានជាតម្រូវការជាបន្ទាន់។

មូលនិធិត្រូវបានធានាដើម្បីជួយមនុស្សប្រហែល១,៩លាននាក់ក្នុងចំណោមមនុស្ស២,៤លាននាក់ដែលត្រូវការជំនួយបន្ទាន់។ លោកបានប្រាប់ក្រុមយកព័ត៌មានថា ទឹកប្រាក់៣៣លានដុល្លារបន្ថែមគឺត្រូវការជាបន្ទាន់។

លោកបាននិយាយថា ទន្ទឹមនឹងនេះដែរអង្គការសហប្រជាជាតិនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពនិងការការពារជនស៊ីវិល បន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះអំពីការវាយប្រហារតាមអាកាសនៅក្នុងខេត្ត Deir ez-Zor ។

លោកបាននិយាយថា កាលពីថ្ងៃអង្គារការវាយប្រហារតាមអាកាសទៅលើទីក្រុង Hajin បានបំផ្លាញវិហារអ៊ីស្លាមមួយ ប៉ុន្តែ មិនមានសេចក្តីរាយការណ៍បញ្ជាក់អំពីថាតើជនស៊ីវិលស្លាប់ឬរបួសនោះទេ។

អង្គការសហប្រជាជាតិថ្កោលទោសចំពោះការវាយប្រហារទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលហើយអំពាវនាវឱ្យមានការការពាររបស់ពួកគេស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ដោយ៖សុខា/sn

ប្រជាជនស៊ីរី២,៤លាននាក់នៅទូទាំងប្រទេសស៊ីរីនឹងតស៊ូដើម្បីទទួលបានភាពកក់ក្ដៅគ្រប់គ្រាន់នៅក្នុងរដូវរងានេះ

ទីតាំងផ្សាយពាណិជ្ជកម្ម