ស្រីលង្កា​ចាប់ខ្លួន​មន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​ពីបទ​ប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​

1075
ចែករម្លែក

មន្ត្រីប៉ូលីសស្រីលង្កាជាន់ខ្ពស់ម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី២៥តុលាពីបទសង្ស័យរៀបចំផែនការដើម្បីសម្លាប់លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា។

ផែនការធ្វើឃាត ដែលត្រូវបានចោទប្រកាន់នេះ បានបង្កភាពតានតឹងរវាងប្រទេសស្រីលង្កានិងឥណ្ឌាបន្ទាប់ពីកាសែតឥណ្ឌាមួយបានរាយការណ៍ថា លោក Maithripala Sirisena បានចោទប្រកាន់ក្រុមអ្នកស៊ើបការណ៍សម្ងាត់របស់ឥណ្ឌាមានការពាក់ព័ន្ធក្នុងផែនការធ្វើឃាតនេះប៉ុន្តែ ទាំងរដ្ឋាភិបាលក្រុងញូវដេលីនិងរដ្ឋាភិបាលក្រុងកូឡុំបូ(ស្រីលង្កា) បានបដិសេធ។

អ្នកពាក្យប៉ូលិស បាននិយាយថា អង្គភាពស៊ើបអង្កេតបទឧក្រិដ្ឋរបស់ប៉ូលិស បានចាប់ខ្លួន លោក Nalaka De Silva មន្ត្រីប៉ូលីសជាន់ខ្ពស់នេះ កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានសួរនាំលោកអស់រយៈពេល៥ថ្ងៃ។

អ្នកពាក្យប៉ូលិសនេះ បាននិយាយថាលោក Nalaka De Silva ត្រូវបានចោទប្រកាន់ពី​បទប៉ុនប៉ុងសម្លាប់ប្រធានាធិបតី មន្រ្តីប៉ូលិសជាន់ខ្ពស់ច្រើននាក់និងអតីតរដ្ឋមន្រ្តីការពារជាតិ។

ក្រុមចៅក្រុមបានបញ្ជាឱ្យឃុំខ្លួន លោក Nalaka De Silva ស្នងការរងប៉ូលិសនេះរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា៕

លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា

ទីតាំងផ្សាយពាណិជ្ជកម្ម