​ឃាត់​រថយន្ត​ដឹកឈើ​បាន​ពីរ​គ្រឿង​ធ្លាយ​រឿង​មន្ត្រី​ទទួល​សំណូក​

802
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​គោលដៅ​ទី​១​ភូមិ​ស្រឡៅ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​ប្រណីត​ពីរ​គ្រឿង​កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​២៥​ខែតុលា មាន​រថយន្ត​ប្រភេទ​កា​មេ​រី​ចំនួន​៣​គ្រឿង បាន​ដឹកឈើ​ធ្នង់​មកពី​ទឹកដី​ខេត្តព្រះវិហារ​កាត់​ស្រុក​ឆែប​និង​ចូល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​លុះ​ពេល រថយន្ត​ទាំងបី​គ្រឿង​បន្ត​គ្នា មកដល់​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ដែល​បានដាក់​ត្រួតពិនិត្យ​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩​ចំណុច​ភូមិ​ស្រឡៅ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​រិ​វ៉ា​ត់​។​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្ទាក់​ឃាត់ទុក​បាន​ពីរ​គ្រឿង​។ មួយគ្រឿង​ទៀត ក្នុងចំណោម​បី​គ្រឿង​បានរ​បួ​ត​។​

​ភ្លាមៗ​នោះ​ស្ត្រី​ម្នាក់​បានចេញ​មុខ​អះអាងថា​គឺជា​ឈើ​របស់គាត់​រថយន្ត​ទាំងអស់​មាន​បី​គ្រឿង​ហើយក៏​បាន​ប្រាប់​ទៅ​មន្ត្រី​និង​បង់ប្រាក់​នៅតាម​ដងផ្លូវ​អស់ហើយ​តាំងពី​ខេត្តព្រះវិហារ​ដល់​ស្ទឹងត្រែង​។​
​ស្ត្រី​នោះ​សុំ​អង្វរ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ខេត្តព្រះវិហារ​ឱ្យ​ដោះលែង​រថយន្ត​ដឹកឈើ​របស់គាត់​ទាំងពីរ​គ្រឿង​នោះ​ពីព្រោះថា​គាត់​បាន​ប្រាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​និង​មន្ត្រីនគរបាល​ម្នាក់​ឈរជើង​នៅ​ទីនោះ​ហើយ​(​សុំ​មិន​បញ្ចេញ​ឈ្មោះ​មន្ត្រី​)​។​

​ក្រោយពី​មានការ​អនុញ្ញាត​ទើប​គាត់​ឱ្យ​រថយន្ត​ដឹកឈើ​មក​។​តែ​ពេល​រថយន្ត​ដឹកឈើ​មកដល់​បែរជា​ចាប់​ទៅវិញ​។​អ្នក​ដែល​ចាប់​រថយន្ត​ដឹកឈើ​គឺជា​នគរបាល​ផ្នែក​ចរាចរណ៍​។​ឈើ​ធ្នង់​ដឹក​តាម​រថយន្ត​ពីរ​គ្រឿង ក្រោយពី​ឃាត់​ត្រូវបាន​បញ្ជូនទៅ​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រួចហើយ​នៅ​ថ្ងៃទី​២៦​ខែតុលា​នេះ​។​
​​គួរ​បញ្ជាក់ថា​កម្លាំង​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​ត្រូវ​បានដាក់​ក្រោម​បទបញ្ជា​ពី​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​មាន​បី​គោលដៅ​គឺ​គោលដៅ​ទី​១.​ដាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ព្រំប្រទល់​ខេត្តស្ទឹងត្រែង​-​ព្រះវិហារ​។ ទី​២.​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​ខេត្តស្ទឹងត្រែង​-​រតនគិរី​។ ទី​៣.​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ស្ទឹងត្រែង​-​ក្រចេះ​។​ក្នុងនោះ​រួមមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​,​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​,​មន្ត្រី​កងរាជអាវុធហត្ថ​និង​យោធា​៕S/​


ទីតាំងផ្សាយពាណិជ្ជកម្ម