​អាជ្ញាធរ​ក្រុង​ព្រះវិហារ​សុំឱ្យ​ពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​មាន​របៀបរៀបរយ​

746
ចែករម្លែក
  • 4
    Shares

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឯ​សារ៉ូ​អភិបាលក្រុង​ព្រះវិហារ​បាន​ថ្លែងថា​ទោះបី​បង្កើន​ក្រុម​ប្រមូល​-​សម្អាត​សំរាម​ក្នុង​ទីក្រុង​យ៉ាងណាក៏ដោយ ក៏​មិន​ស្អាត​ដែរ បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។​​លោក​អភិបាលក្រុង​ព្រះវិហារ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះវិហារ​ទាំងអស់

សូម​រួមគ្នា​ជួយ​ថែរក្សា ការពារ​-​សម្អាត​សំរាម​គ្រប់​រូបភាព ដើម្បីអោយ​ទីក្រុង​មាន​សោភ័ណភាព ជៀសវាង​ការប្រមូល​យកទៅ​ចាក់ចោល​ពាសវាល​ពាសកាល​មិន​ចំ​ទីតាំង​នៃ​ការប្រមូល​របស់​អាជ្ញាធ​រ​ក្រុង និង​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ ពិសេស​កុមារ និង​ចាស់ជរា​។​

​ថ្លែង​បែបនេះ ក្នុង​ឱកាសលោក​ចូលរួម​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃទី​២៦ តុលា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​មហាផល ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោម​អធិបតីភាព លោក ទែន សា​រុំ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​អភិបាលខេត្ត​៕S/​

​អាជ្ញាធរ​ក្រុង​ព្រះវិហារ​សុំឱ្យ​ពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​មាន​របៀបរៀបរយ​

ទីតាំងផ្សាយពាណិជ្ជកម្ម