ចែក​ស្រូវពូជ​ជិត​៤០​តោន​ដល់​ប្រជា​ពល​៣​ឃុំ​នៅ​ស្រុក​មោងឫស្សី​

993
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ប្រជាពលរដ្ឋ​៣​ឃុំ​មាន​ឃុំ​ជ្រៃ ឃុំ​កកោះ និង​ឃុំ​តា​លាស់ នៃ​ស្រុក​មោងឫស្សី​ចំនួន​៧៤៧​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ខូចខាត​ស្រូវ ត្រូវបាន​លោក នាង ឆែម ទីប្រឹក្សា​គណៈ​កម្ម​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក ពេជ្រ ម៉ាឡៃ អភិបាលស្រុក​មោងឫស្សី បាន​នាំយក​ស្រួ​វ​ពូជ​ប្រភេទ​អ៊ី​អ៊ែរ​៥០៤ ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ជ្រៃ​ឃុំ​ជ្រៃ​ស្រុក​មោងឫស្សី ដោយ​ក្នុង​មួយ​គ្រួសារ​ទ​ទុល​បាន​ស្រូវ​ពូ​ចំនួន​២​ការុង ស្មើ​៥០​គីឡូក្រាម សរុប​ទាំងអស់​ចំនួន​៣៧​តោន​៣៥០​គីឡូក្រាម​។ ការចែក​ស្រូវពូជ​នេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​វត្ត​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី​។​

​លោក នាង ឆែម ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក ពេជ្រ ម៉ាឡៃ អភិបាលស្រុក​មោងឫស្សី តំណាង​លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដែល​បាន​អញ្ជើញ​ចូលរួម​ចុះ​ចែក​ស្រូវពូជ​ផ្ទាល់ ទាំង​៣​ឃុំ បាន​ថ្លែងថា ផ្តើមចេញពី​ការគិតគូរ​ដោះស្រាយ និង​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ចំពោះ​សុខទុក្ខ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​ជូ​ប​ការលំបាក​ខ្វះខាត​ដោយសារ​គ្រោះ​អម្ម​ជាតិ ធ្វើ​ឲ្យ​លិចលង់​ដំណាំ​ស្រូវ បណ្តាល​មក​ជំនន់​ទឹក ភ្លៀង​និង​ជំនន់​ទឹក​បឹង​ទន្លេសាប រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ពូជស្រូវ និង​គ្រាប់ពូជ​បន្លែ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល មានលទ្ធភាព​ស្តារឡើងវិញ នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។ ជាក់ស្តែង​ថ្ងៃនេះ​នៅក្នុង​ស្រុក​មោងឫស្សី មាន​ប្រជាពលរដ្ឋ​៣​ឃុំ​គឺ​ឃុំ​ជ្រៃ ឃុំ​កកោះ​និង​ឃុំ​តា​លាស់​ចំនួន​៧៤៧​គ្រួសារ បានមក​ទទួលយក​ស្រូវ​ពូជ​ក្នុង​មួយ​គ្រួសារ ទទួលបាន​៥០​គីឡូក្រាម អស់​ស្រូវពូជ​ចំនួន​៣៧​តោន​៣៥០​គីឡូក្រាម និង​គ្រាប់ពូជ​បន្លែ ដើម្បី​បន្ត​ការដាំដុះ​ឡើងវិញ​ក្រោយពី​ទឹក​ស្រក​។

​លោក​ទីប្រឹក្សា​បា​បន្តថា មានតែ​ការអនុវត្ត​បែបនេះ​ទេ ទើប​ធ្វើ​ឲ្យ​ជីវភាព​របស់​បងប្អូន​ប្រជាកសិករ បាន​រួច​ផុតពី​ភាពក្រីក្រ ហេតុនេះ​ក្នុងនាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​និង​រដ្ឋបាល​ស្រុក​សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ត្រូវយក​ពូជស្រូវ និង​គ្រាប់​បន្លែ​ទាំងនេះ ទៅ​ធ្វើការ​សាបព្រោះ ដាំ​ដុះ​ឲ្យ​បាន​គ្រប់​តំបន់​គោលដៅ និង​ក្រុមគ្រួសារ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ជីវភាព​របស់​បងប្អូន​បាន​ធូរធារ​ឡើងវិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម