មេភូមិ​និង​ពលរដ្ឋ​រិះគន់​ស្មៀនឃុំ​និង​មេ​ឃ្មុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​

1123
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: មេភូមិ​មួយចំនួន​និង​ប្រជាពលរដ្ឋ​បានធ្វើការ​រិះគន់​និង​សុំអោយ​ថ្នាក់លើ​ធ្វើការ​ផ្លាស់ប្តូរ​ស្មៀនឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ដោយសារតែ​លោក​ស្មៀន​ម្នាក់នេះ មាន​អត្ត​ច​រឹក​ក្រអឺតក្រទម សំដី​គ្មាន​សិ​ល​ធម៌ អត់​ស្គាល់​ចាស់ទំ គំរាមកំហែង កៀបសង្កត់ និង មិនចេះ​ដោះស្រាយ​រាល់​បញ្ហា​ជូន​ពលរដ្ឋ​នោះឡើយ​។ ហើយ​លោក​មេភូមិ និង​ប្រជាពលរដ្ឋ​ក៏បាន​រិះគន់​លោក​មេឃុំ​តា​ជេស​ផងដែរ​ថា មិនចេះ​ធ្វើ​ការងារ​អោយ​ស្មៀន​ដឹកច្រមុះ ។​

​ភាពមិនប្រក្រតី​របស់​ស្មៀន​និង​មេឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​នេះ ត្រូវ​លាតត្រដាង នៅក្នុង​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ស្តីពី​ការទទួល​ព័ត៌មាន​សាធារណៈ​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ ដែល​បាន​ប្រារព្វ​ធ្វើ​នៅឯ​ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​។​

​តាមរយៈ​លិខិត​មួយច្បាប់ ដែល​ម្ចាស់​លិខិត​នោះ​អះអាងថា គាត់​ជា​មេភូមិ​បាន​យកទៅ​ទម្លាក់​ចូលក្នុង​ហិប​សំណូមពរ ក្នុង​វេទិការ​មួយ​នេះ បាន​លើក​ជា​សំនួ​រថា តើ​ស្មៀនឃុំ​អាច​ដូរ​បាន​ដែរឬទេ ? បើ​ដូរ​បាន​ពួកគាត់​សុំ​ដូរ​ស្មៀនឃុំ​តា​ជេស​ចេញ ។ ព្រោះ​ស្មៀនឃុំ​តា​ជេស​សព្វថ្ងៃនេះ​បាន​ប្រើ​អំណាច និង សំឡុត គំរាម កំហែង មកលើ​ពួកគាត់​ដែលជា​មេភូមិ​ស្ទើ​គ្រប់​ភូមិ ។​

​ម្ចាស់​លិខិត​បាន​លើក​ជា​សំនួរ​ទៀតថា បើ​មេឃុំ​អត់​ចេះ​ដឹកនាំ​រាល់​សកម្មភាព​ការងារ​ទាំ​មូល​នៅក្នុង​ឃុំ តើ​ថ្នាក់លើ​ជួយ​បង្ហាត់បង្រៀន​មេឃុំ​អោយ​ចេះ​ផង​បានទេ ? ពីព្រោះ​មេឃុំ​ខ្ញុំ​រាល់ថ្ងៃនេះ​ពួក​ខ្ញុំ​ឬ​ប្រជាពលរដ្ឋ​ទៅរក​អោយជួយ​ដោះស្រាយ​រឿង​ឬ​ចុះហត្ថលេខា​ម្តងៗ លោក​មេឃុំ​គាត់​អោយទៅ​ជួប​ស្មៀន​ជាមុនសិន​បាន​គាត់​ហាន​ស៊ី​ញ៉េ បើ​មិន​អីចឹង​ទេ​ស្មៀន​ស្តីអោយ​គាត់​។​
​នៅពេល​ជួប​ស្មៀន​ទាល់​តែមាន​ចេក​សែន​បានធ្វើអោយ បើ​មិន​ចឹ​ង​ទេ ឯកសារ​ខុស​ហើយ​អោយ​យកទៅ​ធ្វើ​ថ្មី មិនចេះចប់​។​

​នៅក្នុង​លិខិត​ដោយឡែក​មួយទៀត​ដែល​ម្ចាស់​លិខិត​នោះ​អះអាងថា ជា​ពលរដ្ឋ​នៅក្នុង​ឃុំ​តា​ជេស បាន​លើក​ជា​សំណូមពរ​សុំអោយ​ថ្នាក់លើ​ជួយ​ពិនិត្យមើល​របៀបរបប​ធ្វើ​ការងារ​នៅក្នុង​សាលាឃុំ​តា​ជេស​ផង ពីព្រោះ​ប្រជាពលរដ្ឋ​រាល់ថ្ងៃ​មានរឿង​រ៉ាវ​ជាច្រើន​អោយ​ឃុំ​ជួយ​ដោះស្រាយ ឃុំ​មិនដែល​ដោះស្រាយ​បានឡើយ មានតែ​គៀបសង្កត់​យកលុយ ករណីនេះ​សូម​ថ្នាក់លើ​ជួយ​ពិនិត្យមើល​និង​មាន​វិធានការ​ផង​។​

​ករណីនេះ​លោក​ហេង ពិ​ទូ​អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​កំណត់អោយ​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច ត្រូវ​រៀបចំ​ក្រុមការងារ​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ចំពោះ​ស្មៀន​និង​មេឃុំ​តា​ជេស បើសិន​មាន​បញ្ហា​ដូច​សំណូមពរ​មែន​ត្រូវ​អនុវត្តតាម​និតិ​វិធី​រដ្ឋបាល មិនត្រូវ​ទុកអោយ​មានការ​ថ្នាំងថ្នាក់​ពី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​នោះឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម